ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​នាង​សង្សារ​សុំ​បែកកាត់ដាច់ម្រាមដៃ​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សមត្ថកិច្ច​បានអោយ​ដឹង ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ​​ថា បុរស​ម្នាក់​ត្រូវ​​​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្នួល​ចាប់ខ្លួន​បានភ្លាម​ៗ ពាក់ព័ន្ធ​​ករណី​​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ​បន្ទាប់​ពី​រូបគេ​​​បង្កជម្លោះ​​ជាមួយ​​នារី​រង​គ្រោះ​ជាសង្សារ​ បណ្តាលឱ្យនាង​​​របួស​ដាច់​ម្រាមដៃធ្ងន់ធ្ងរ​…

ខេត្តក្រចេះ ៖ សមត្ថកិច្ច​បានអោយ​ដឹង ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ​​ថា បុរស​ម្នាក់​ត្រូវ​​​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្នួល​ចាប់ខ្លួន​បានភ្លាម​ៗ ពាក់ព័ន្ធ​​ករណី​​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ​បន្ទាប់​ពី​រូបគេ​​​បង្កជម្លោះ​​ជាមួយ​​នារី​រង​គ្រោះ​ជាសង្សារ​ បណ្តាលឱ្យនាង​​​របួស​ដាច់​ម្រាម
ដៃធ្ងន់ធ្ងរ​ ។

ប្រភពឱ្យដឹងទៀតថា នារីរងគ្រោះមិនទាន់ស្គាល់​ឈ្មោះទេ​ នាងមានអាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កាត់​ដៃ ឃុំ​ស្នួល​ស្រុក​ស្នួល ខេត្តក្រចេះ ។ រីឯជនសង្ស័យ​ឈ្មោះ​ជា ពេជ្រ អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​មាន​ជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ​​កាន់​ដាវពេល​កំពុងជម្លោះប្រតាយ​ប្រតប់គ្នា​ក៏​ត្រូវនាង​តែ​ម្តង​។

ចំពោះ​មូលហេតុ​ដែល​ឈាន​ដល់ហិង្សា​បែបនេះ គឺ​​ដោយសារ​​​ជន​ដៃដល់​ខឹង​​​​រូបនាង​សង្សារ​តែ​តែង​​សុំ​គេ​បែក​គ្នា​​ដោយ​ពុំ​មាន​មូលហេតុច្បាស់ ​។ នេះ​បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ប្រាប់​មក​នគរបាល ។  

បច្ចុប្បន្ន​ ជន​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បន្ត​តាម​និ​តិ​វិធី ។ ដោយ៖ ថង នូ​រិ​ន្ទ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ