ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​បុរស​២​នាក់ ដាក់​អន្ទាក់​ចាប់​សត្វ​ស្លាប​(​ល្វាចេក​ព្រៃ​) លាក់​ក្នុង​អាវ​នាំ​ទៅ​លក់​ឲ្យ​វៀតណាម

1 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ចុះ​ប្រតិបត្តិការ​ល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់…

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ចុះ​ប្រតិបត្តិការ​ល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន ២​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង ក្នុង​សភាព​គួរ​ឲ្យ​សង្ស័យ ក៏​ឃាត់​សួរនាំ ខណៈ​ជន​សង្ស័យ​​ទាំង​២​នាក់ កំពុង​បើកបរ​ម៉ូតូ ហើយ​នៅ​ក្នុង​ខ្លួន​ពាក់​អាវធំ ។

ក្រោយ​ស្ទាក់​ឃាត់​សួរនាំកាលពីវេលារសៀលថ្ងៃ​ទី​២១ ខែ​វិ​ច្ជិ​កា ឆ្នាំ​២០២២នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ ក៏​បាន​ឆែក​ឆែរ​ឃើញ​សត្វ​ស្លាប ល្វាចេក​ព្រៃ ដែល​ជនសង្ស័យ​បាន​លាក់​ទុក​នៅ​ក្នុង​អាវធំ និង​នៅ​ក្នុង​ម៉ូតូ បម្រុង​នាំ​យក​ទៅ​លក់ នៅ​ឯ​ប្រទេស​វៀតណាម ។

មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង រឹបអូស​បាន​រួម​មាន ៖ ១- សត្វ​ស្លាប​ល្វាចេក ចំនួន ៣៩​ក្បាល និង​២- ម៉ូតូ​ម៉ាក​វ៉េវ ចំនួន​០២​គ្រឿង ។

បច្ចុប្បន្ន សមត្ថកិច្ច​បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​សត្វ​ស្លាប នាំ​យក​មក​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ។

គួរ​ជ​ម្រា​ន​ថា ល្វាចេក​ព្រៃ គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល មាន​ក្បាល ទ្រូង ខ្នង និង​កន្ទុយ​ពណ៌​ខៀវចាស់ និង​ចុង​ខ្នង​ពណ៌​ស និង​បក្សី​ញី​វិញ មាន​ពណ៌​ស្រអាប់​ជាង​ឈ្មោល ក្បាល ទ្រូង និង​ខ្នង​ពណ៌​ប្រផេះ​ក្រ​ម៉ៅ​(​ខៀវខ្ចី​) ។ តាម​ការ​សិក្សា​ពី​ជីវសាស្ត្រ​រស់នៅ បក្សី​នេះ​ច្រើន​រស់នៅ​តាម​ព្រៃស្រោង ព្រៃ​ពាក់កណ្ដាល​ស្រោង និង​ព្រៃ​ឫស្សី និង​បង្ហាញ​វត្តមាន​ពេញ​មួយ​ឆ្នាំ ដោយ​មាន​រដូវ​បន្ត​ពូជ​ចាប់ពី​ខែមីនា ដល់​ខែ កញ្ញា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ