ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើក​ការប្រកួត​​កីឡាជាតិ លើកទី៣ និងកីឡា​ជនពិការ​លើកទី១

1 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២១ ខែវិច្ឆិកានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញ​បើក​ការប្រកួត​កីឡាជាតិ លើកទី៣ និងកីឡា​ជនពិការ​…

​ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២១ ខែវិច្ឆិកានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញ​បើក​ការប្រកួត​កីឡាជាតិ លើកទី៣ និងកីឡា​ជនពិការ​ លើកទី១។ ពិធីនេះ បានធ្វើឡើង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅ​ទល់មុខ​នឹងវិមានឈ្នះឈ្នះ​ ជិតស្ពានព្រែកព្នៅ ក្នុងរាជធានីភ្នំពេញ​​។ ព្រឹត្តិការណ៍​ប្រកួត​កីឡាជាតិ លើកទី៣ និងកីឡា​ជនពិការ​ លើកទី១​ នឹងបន្ត​រហូតដល់​ថ្ងៃទី៣០ ខែវិច្ឆិកា គឺនៅពេលល្ងាច ទើបសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទពិធី​នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ​។

ពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នេះ ជារៀបចំសាកល្បង​ដូចទៅនឹងការរៀបចំពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដើម្បីធានាបាននូវសុវត្ថិភាព និងសន្ដិសុខ សណ្ដាប់ធ្នាប់ល្អ។

ការប្រកួតកីឡាជាតិ លើកទី៣ ត្រូវរៀបចំផ្ដោតលើគោលបំណងសំខាន់ៗ ចំនួន ប្រាំចំណុច រួមមាន៖ ១-ផ្ដល់ឱកាសដល់សហព័ន្ធកីឡាជាតិ បានដាក់មន្ដ្រីបច្ចេកទេស ដែលបានបណ្ដុះបណ្ដាលរួចឲ្យអនុវត្តក្នុងការរៀបចំប្រកួតជាក់ស្ដែងនៅលើទីលានដើម្បីទទួលបានចំណេះដឹងនិងបទពិសោធន៍នៃការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ ២-កីឡាករ​កីឡាការិនី បានវាស់ស្ទង់គុណផលកីឡា និងទទួលបានបទពិសោធន៍នៃការប្រកួត។ ៣-អាចប៉ាន់​ស្មាន​តម្រូវការទីលាន និងសម្ភារឧបករណ៍បច្ចេកទេសតាមស្ដង់ដារនៃការប្រកួត​ជាលក្ខណៈ​ហ្គេម។ ៤-តេស្ដសាកល្បងនៃការរៀបចំពិធីបើកបិទឲ្យស្របតាមស្ដង់ដារនៃការប្រកួតជា​លក្ខណៈហ្គេម និង៥-ជាការសាកល្បងចុងក្រោយសម្រាប់ត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះនៃការប្រកួត​កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងជាការពង្រឹងការរៀបចំ​ការប្រកួត​ក្នុងបរិបទនៃជំងឺកូវីដ១៩ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្ដង់ដារ(SOP) និង​ការ​គោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលឲ្យបាន ត្រឹមត្រូវនិងម៉ឺងម៉ាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ