ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple បញ្ចេញ​ការ​ផ្គត់ផ្គង់​ថ្មី បំបាត់​ការ​ស្រេកឃ្លាន​ទូរស័ព្ទ iPhone នៅ​វៀតណាម

1 ឆ្នាំ មុន

វៀតណាម ៖ ក្រុមហ៊ុន Apple បាន​ដឹក​ជញ្ជូន​ទូរស័ព្ទ iPhone 14 Pro និង iPhone 14 Pro Max បន្ថែម​

វៀតណាម ៖ ក្រុមហ៊ុន Apple បាន​ដឹក​ជញ្ជូន​ទូរស័ព្ទ iPhone 14 Pro និង iPhone 14 Pro Max បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​បំពេញតម្រូវការ ក៏​ដូច​ជា​កាត់​បន្ថយ​ការ​ខ្វះខាត​លើ​ការ​ផ្គត់ផ្គង់ ដែល​មាន​រយៈពេល​ជាង​១​ខែ​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ដោយ​ដាក់​ចំណងជើង​ថា «​ការ​ផ្គត់ផ្គង់​ថ្មី ដើម្បី​បំបាត់​ការ​ស្រេកឃ្លាន iPhone នៅ​វៀតណាម​» បាន​រាយការណ៍​ថា តំណាង​ចែកចាយ​ក្នុងស្រុក​បាន​និយាយ​ថា ពួក​គេ​បាន​ទទួល iPhone 14 នៅ​ពាក់កណ្តាល​ស​ប្តា​ហ៍ ដែល​សុទ្ធសឹងតែ​ជា​ម៉ូ​ដែល​ចុង​ក្រោយ​បំផុត ដែល​អ្នក​ប្រើប្រាស់​វៀតណាម​ជា​ច្រើន​នាក់​កំពុង​រង់ចាំ​។

លោក Phung Phuong តំណាង​ក្រុមហ៊ុន Mobile Vietnam បាន​និយាយ​ថា ការ​ដឹក​ជញ្ជូន​ចុង​ក្រោយ​បំផុត​គឺ​គ្រប់គ្រាន់ ដើម្បី​ចែកចាយ​ដល់​អតិថិជន​ដែល​បាន​បញ្ជា​ទិញ​ទូរស័ព្ទ​នេះ ច្រើន​ជាង​មួយ​ខែ បន្ទាប់​ពី​ការ​ចេញផ្សាយ​បង្ហាញ​ជា​ផ្លូវការ​របស់​វា​។

ស៊េរី iPhone 14 ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដឹក​ជញ្ជូន​ទៅ​ដល់​វៀតណាម នៅ​ដើម​ខែមករា ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​គេ​ហៅ​ថា រដូវ​កាល​ទិញ​ទំនិញ​កំពូល​របស់​វៀតណាម ដោយសារ​តែ​ពិធីបុណ្យ​តេត (​បុណ្យចូលឆ្នាំ​វៀតណាម​)​។

លោក Nguyen The Kha នាយក​ផ្នែក​ទូរគមនាគមន៍​ចល័ត​នៃ​ប្រព័ន្ធ FPT Shop របស់​វៀតណាម​បាន​និយាយ​ថា វា​នឹង​ពិបាក​ក្នុង​ការ​ទស្សន៍​ទាយ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​ថ្មី ចំ​ពេល​មានការ​ប្រែប្រួល​ថេរ​នៃ​អត្រា​ប្តូរ​ប្រាក់​បរទេស និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​។ តម្លៃ​លក់រាយ​របស់ iPhone 14 Pro និង Pro Max គឺ​នៅ​ក្នុង​ចន្លោះ​ពី ២៨.៩-៣២.៥​លាន​ដុ​ង ដែល​ស្មើនឹង​ប្រមាណ ១,១៦៥-១,៣១០​ដុល្លារ​អា​មេ​រិ​ក​។
ដោយឡែក សម្រាប់​អ្នក​លក់រាយ​បាន​លើក​ឡើង​ថា ការ​លក់​ទូរស័ព្ទ​ទាំង​២​ម៉ូ​ដែល​មាន​ចំនួន​រហូត​ដល់ ៩០% នៃ​ការ​លក់​ស៊េរី iPhone 14 សរុប​។

កាលពី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ក្រុមហ៊ុន Apple បាន​ប្រកាស​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ថា ទោះបីជា​មាន​តម្រូវការ​ខ្លាំង​សម្រាប់​ម៉ូ​ដែល iPhone 14 Pro និង iPhone 14 Pro Max ក៏​ពិតមែន ប៉ុន្តែ​ការ​នាំ​ចេញ​នឹង​ទាប​ជាង​ការ​រំពឹង​ទុក​។ អតិថិជន​នឹង​ជួប​ប្រទះ​ការ​រង់ចាំ​យូរ​ជាង​នេះ ដើម្បី​ទទួល​បាន​ផលិតផល​ថ្មី ដែល​របស់​ពួក​គេ​ចង់បាន​។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ពហុ​ជាតិ​របស់​អា​មេ​រិ​ក ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋ California បាន​បញ្ជាក់​ថា ការ​ដាក់​កំហិត​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ បាន​ជះ​ឥទ្ធិពល​ដល់​រោងចក្រ​ដំឡើង​ទូរ​សព្ទ​ដ៏​ធំ​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង Zhengzhou ប្រទេស​ចិន ដែល​បណ្តាល​ឱ្យ​មានការ​ខ្វះខាត​លើ​ការ​ផ្គត់ផ្គង់​យ៉ាង​ខ្លាំង​៕ (​ដកស្រង់​ចេញពី VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ