ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tesla ប្រមូល​រថយន្ត​ជាង​៣០​ម៉ឺន​គ្រឿង​មក​វិញ ដោយសារ​បញ្ហា​ភ្លើង​បំភ្លឺ​ខាងក្រោយ

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Tesla កំពុង​ប្រមូល​រថយន្ត​អគ្គិសនី (EV) របស់​ខ្លួន​ជាង ៣២១,០០០​

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Tesla កំពុង​ប្រមូល​រថយន្ត​អគ្គិសនី (EV) របស់​ខ្លួន​ជាង ៣២១,០០០​គ្រឿង​នៅ​ក្នុង​សហរដ្ឋអាមេរិក ដោយសារ​បញ្ហា​ភ្លើង​បំភ្លឺ​ផ្នែក​ខាងក្រោយ​រថយន្ត (Rear Light) ដែល​ដំណើរការ​មិន​ត្រឹមត្រូវ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ផ្ទាល់​នៅ​ក្នុង​ឯកសារ ដែល​ចេញផ្សាយ​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា កន្លង​ទៅ​។

ដំណឹង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុមហ៊ុន​រថយន្ត​ពហុ​ជាតិ​សាសន៍​របស់​អា​មេ​រិ​ក និង​ថាមពល​ស្អាត ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ​តិច​សាស់​មួយ​នេះ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា កន្លង​ទៅ ទើបតែ​បាន​ប្រមូល​យក​មក​វិញ​វិញ​នូវ​រថយន្ត Model X ជិត​៣​ម៉ឺន​គ្រឿង នៅ​ក្នុង​សហរដ្ឋអាមេរិក ជុំវិញ​បញ្ហា​ពោង​សុវត្ថិភាព​អ្នកដំណើរ​នៅ​ផ្នែក​ខាង​មុខ​ដាក់​ពង្រាយ​មិន​បាន​ត្រឹមត្រូវ ដែល​បាន​ធ្វើ​ឱ្យ​ភាគហ៊ុន​ក្រុមហ៊ុន​ធ្លាក់​ចុះ​ជិត ៣% ។

ដោយឡែក នៅ​ក្នុង​ឯកសារ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ដែល​ផ្ញើ​ទៅ​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវជាតិ (NHTSA) ក្រុមហ៊ុន Tesla បាន​បញ្ជាក់​ថា ការ​ប្រមូល​រថយន្ត​ត្រឡប់​មក​វិញ ដែល​ទាក់ទង​នឹង​បញ្ហា​ភ្លើង​កន្ទុយ​រថយន្ត គ្របដណ្តប់​លើ​រថយន្ត​ម៉ូ​ដែល Model 3 ឆ្នាំ ២០២៣ និង Model Y ឆ្នាំ ២០២០-២០២៣​។

ក្រុមហ៊ុន​បញ្ជាក់​ថា ខ្លួន​នឹង​ដាក់​ពង្រាយ​ការ​អាប់​ដេ​ត​ពីលើ​អាកាស (Over-the-Air) ដើម្បី​កែ​បញ្ហា​ភ្លើង​ខាងក្រោយ ហើយ​ថែម​ទាំង​បាន​អះអាង​ថា ខ្លួន​មិន​ទទួល​បាន​របាយការណ៍​គ្រោះថ្នាក់​ណាមួយ​ទាក់ទង​នឹង​កា​រប​ម្រូ​ល​រថយន្ត​មាន​បញ្ហា​មក​វិញ​នោះ​ទេ​។ ដោយ​ការ​ប្រមូល​មក​វិញ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ត្អូញត្អែរ​របស់​អតិថិជន ដែល​ខ្លួន​បានដឹង​កាលពី​ចុងខែ​តុលា​កន្លង​ទៅ ដែល​ភាគច្រើន​មក​ពី​ទីផ្សារ​បរទេស ដោយ​លើក​ឡើង​ថា ភ្លើង​បំភ្លឺ​ផ្នែក​ខាងក្រោយ​រថយន្ត​ដំណើរការ​មិន​ត្រឹមត្រូវ​។ ហើយ​ក្នុង​ចំណោម​នោះ ក្រុមហ៊ុន​ទទួល​បាន​របាយការណ៍​ធានា​ចំនួន​៣ ជុំវិញ​បញ្ហា​នេះ​។

យោង​តាម​ទិន្នន័យ​របស់​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវជាតិ NHTSA បាន​បង្ហាញ​ថា ក្រុមហ៊ុន Tesla បាន​រាយការណ៍​អំពី​យុទ្ធនាការ​ប្រមូល​រថយន្ត​ត្រឡប់​មក​វិញ​នៅ​សហរដ្ឋអាមេរិក​ចំនួន​១៩​លើក នៅ​ក្នុង​ឆ្នាំ​២០២២ ដែល​គ្របដណ្តប់​លើ​រថយន្ត​ជាង ៣.៧​លាន​គ្រឿង ហើយ​ក្នុង​នោះ ៤​លើក​បាន​កើតឡើង​ក្នុង​ខែវិច្ឆិកា​នេះ​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ