ចិន ៖ ប្រភពពី Metro ឱ្យដឹងថា បុរសម្នាក់ចូលបន្ទប់វះកាត់ ក្រោយពីសត្វអន្ទង់មួយក្បាលចូលក្នុងរន្ធគូទ ដកចេញមិនរួច ។ ចំពោះមូលហេតុនោះ គឺបណ្តាលមកពីមិត្តភក្តិគាត់ បានយកសត្វអន្ទង់នោះដាក់ចូលក្នុងរន្ធគូទរបស់គាត់លេងៗ បែរជាវារចូលមែនទែន ។
ដំបូង គេស្មានតែបុរសរងគ្រោះយកអន្ទង់ដាក់ក្នុងគូថ ក្នុងគោលបំណងចង់បម្រើតណ្ហាផ្លូវភេទខ្លួនឯង តែតាមការពិត គឺបណ្តាលមកពីការលេងសើចរបស់មិត្តភក្តិគាត់សោះ ។
រូបថតនិងវីឌីអូថតនៅមន្ទីរពេទ្យ Yibin គឺស្ថិតនៅភាគខាងលិចនៃប្រទេសចិន បានបង្ហាញពីការវះកាត់យកអន្ទង់ចេញពីក្នុងខ្លួនរបស់បុរសរងគ្រោះ តាមរយៈអង់ដូស្កុប។ បន្ទាប់ពីបានវះកាត់ហើយ គ្រូពេទ្យបានយកអន្ទង់ចេញយឺតៗ ដែលធ្វើឱ្យបុគ្គលិកពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
អ្វីដែលកាន់តែស្រៀវទៅទៀតនោះ គឺសត្វអន្ទង់នោះនៅមានជីវិតនៅឡើយ។ ពេលនេះ បុរសរងគ្រោះកំពុងតែមានសភាពល្អឡើងវិញ ក្រោយវះកាត់រួច ។
ចែករំលែកព័តមាននេះ