ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​គំរាមកំហែង និង​សងសឹក​ផ្នែក​ពាណិជ្ជកម្ម​ពី​កា​ណា​ដា គឺ​មិន​សមរម្យ

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លេខាធិការ​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក លោក Wilbur Ross បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ការ​គំរាមកំហែង និង​ការ​សងសឹក​ផ្នែក​ពាណិជ្ជកម្ម​ពី​មន្ត្រី​កា​ណា​ដា គឺ​មិន​សមរម្យ​ឡើយ ហើយ

សហរដ្ឋអាមេរិក ៖ លេខាធិការ​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក លោក Wilbur Ross បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ការ​គំរាមកំហែង និង​ការ​សងសឹក​ផ្នែក​ពាណិជ្ជកម្ម​ពី​មន្ត្រី​កា​ណា​ដា គឺ​មិន​សមរម្យ​ឡើយ ហើយ​មិន​ប៉ះពាល់​ដល់​ការ​សម្រេចចិត្ត​របស់​អា​មេ​រិ​ក ទៅ​លើ​ការ​ដាក់​ពន្ធ​នាំ​ចូល​ឈើ​ពី​កា​ណា​ដា​ឡើយ ។

លោក Ross បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយ​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ថា ៖ « ពួក​យើង​បន្ត​ជឿជាក់​ថា ការ​ដោះស្រាយ​ដោយ​សន្តិវិធី គឺជា​អ្វី​ដែល​ភាគី​ទាំងអស់​ប្រាថ្នា​ចង់បាន ហើយ​ពួក​យើង​បាន​រៀបចំ​ធ្វើការ​ដើម្បី​សម្រេច​ដូច្នេះ​ហើយ » ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​សុក្រ​កន្លង​មក នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក Justin Trudeau ថ្លែង​ថា រដ្ឋាភិបាល​លោក​នឹង​សិក្សា​ថា តើ​អាច​បញ្ឈប់​ក្រុមហ៊ុន​អា​មេ​រិ​ក​ក្នុង​ការ​នាំ​ចេញ​ធ្យូង​ពី​កំពង់​ផែ​ខេត្ត British Columbia ដែរ​ឬទេ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ដាក់​ពន្ធ​លើ​ឈើ​កា​ណា​ដា ។

ប្រភព​មួយ​ឲ្យ​ដឹង​ថា ប្រទេស​កា​ណា​ដា​កំពុង​តែ​ពិចារណា​ថា នឹង​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចេញពី​រដ្ឋ Oregon របស់​សហរដ្ឋអាមេរិក​ដូច​ជា ស្រាក្រហម កម្រាល​ឥដ្ឋ និង​ក្តារបន្ទះ​កុង​ផ្លា​កេ​ជាដើម ហើយ​និយាយ​ថា នេះ​គឺ​មក​ពី​សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក​រដ្ឋ​នេះ គឺ​លោក Ron Wyden ដើរតួ​នាទី​យ៉ាង​សំខាន់​ដើម្បី​ជំរុញ​ឲ្យ​មានការ​ដាក់​ពន្ធ​លើ​ឈើ​កា​ណា​ដា ។

ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​លេខ​២​របស់​ខ្លួន គឺ​កា​ណា​ដា​បាន​ជួប​ប្រទះ​នឹង​បញ្ហា​តាំងពី​ក្រសួងពាណិជ្ជកម្ម​ដាក់​ពន្ធ​ប្រឆាំង​នឹង​ការ​ផ្តល់​ឧបត្ថម្ភ​ធន​ជា​មធ្យម​ប្រមាណ​២០%​លើ​ឈើ​នាំ​ចូល​ពី​កា​ណា​ដា នា​ចុង​ខែមេសា កន្លង​មក ។

ជម្លោះ​អស់​រយៈពេល​យូរ​មកនេះ ផ្តោត​សំខាន់​លើ​ការ​ចោទប្រកាន់​ពី​ក្រុមហ៊ុន​ផលិត​ឈើ​របស់​សហរដ្ឋអាមេរិក​ថា ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​នៅ​ប្រទេស​កា​ណា​ដា ទទួល​អត្ថប្រយោជន៍​ពី​ការ​ផ្តល់​ឧបត្ថម្ភ​ធន​ពី​រដ្ឋាភិបាល ព្រោះតែ​ឈើ​កា​ណា​ដា​ភាគច្រើន​បាន​ដាំ​ដុះ​លើ​ដី​សាធារណៈ ។

លោក Ross បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា ការ​សម្រេចចិត្ត​របស់​ក្រសួងពាណិជ្ជកម្ម គឺ​យោង​ទៅ​តាម​ការ​ពិត មិនមែន​មក​ពី​នយោបាយ​ទេ ។
យ៉ាងណា​ក្តី ក្រសួងពាណិជ្ជកម្ម​នៅ​តែ​ត្រូវការ​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន និង​ពន្ធ​ដែល​បាន​សម្រេច​ត្រូវ​មានការ​យល់​ស្រប​ពី​គណៈកម្មាធិការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក​ជា​មុន​សិន ទើប​អាចយ​កមក​អនុម័ត​បាន​៥​ឆ្នាំ ។

លោក Ross បន្ត​ថា ប្រសិនបើ​មន្ត្រី​កា​ណា​ដា​ចង់​បន្ថែម​ព័ត៌មាន​លើ​រឿង​ក្តី​នេះ ក្រសួង​របស់​លោក​នឹង​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន និង​មិន​លម្អៀង ៕