ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមហ៊ុនមួយកាយ​ដី​បិទផ្លូវ បង្កឱ្យ​ពលរដ្ឋ​​ក្តៅ​ក្រហាយ​លើកគ្នា​តវ៉ា

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​ប្រជាពលរដ្ឋ​ភូមិ​ព្រះ​ទន្លេ​​នាំ​គ្នាតវ៉ា​នៅ​សាលាសង្កាត់​សង្ឃ័រ សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​មូល​ហេតុ​ គឺក្រុមហ៊ុន​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់​​មួយកន្លែង​ធ្វើ​សកម្មភាព​កាយ​ដីបិទផ្លូវ បង្កឱ្យប្រជាពលរដ្ឋមិន​អាច​ចេញ-ចូល​យក​គ្រឿងចក្រ​ទៅ​ច្រូតស្រូវ​បាន ។ ​ហើយការ​ដឹក​ដីនេះ ​ធ្វើ​ឲ្យ​បាក់​ស្រុត​ផ្លូវ​ប្រឡាយ​ជា​រណ្តៅ​ក្រហេងក្រហូងរ​អឹ​ល ពិបាកធ្វើ​ដំណើរ…

ខេត្តស្វាយរៀង ​៖ ​ប្រជាពលរដ្ឋ​ភូមិ​ព្រះ​ទន្លេ​​នាំ​គ្នាតវ៉ា​នៅ​សាលាសង្កាត់​សង្ឃ័រ សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​មូល​ហេតុ​ គឺក្រុមហ៊ុន​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់​​មួយកន្លែង​ធ្វើ​សកម្មភាព​កាយ​ដីបិទផ្លូវ បង្កឱ្យប្រជាពលរដ្ឋមិន​អាច​ចេញ-ចូល​យក​គ្រឿងចក្រ​ទៅ​ច្រូតស្រូវ​បាន ។ ​ហើយការ​ដឹក​ដីនេះ ​ធ្វើ​ឲ្យ​បាក់​ស្រុត​ផ្លូវ​ប្រឡាយ​ជា​រណ្តៅ​ក្រហេងក្រហូងរ​អឹ​ល ពិបាកធ្វើ​ដំណើរ និង​ដឹក​ដី​លើស​ទ្រុង​ជ្រុះ​ធ្លាក់​លើ​ផ្លូវជាតិ​លេខ​១៣ បង្ក​ហា​និភ័យ​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ ពេល​មាន​ភ្លៀងរ​អឹ​ល ពេល​ថ្ងៃ​ក្តៅ​ហុយ ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ផ្លូវជាតិ​លេខ​១៣​នេះ​ ទើប​ប្រជាពលរដ្ឋ​តវ៉ាសុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​សង្ឃ​រ័ ជួយ​អន្តរាគមន៍​និង​ដោះ​ស្រាយ​។​

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា កន្លង​មក​ មាន​ក្រុម​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់ នៅ​ជាប់រ​ណ្តៅ​ដី​ថ្មី​នេះ​ គឺ​ជីក​ទំហំ​ធំ​ជាង​០៣​ហិ​កតា ជម្រៅ​៨​ម៉ែត្រ ជីក​ជាប់​ភ្លឺស្រែ​របស់​ប្រជាពលរដ្ឋ​បច្ចុប្បន្ន​គឺ​បាក់​ដី ជិត​ដល់​ដីស្រែ​របស់​ពួក​គាត់​ ទើប​ពួក​គាត់​មក​តវ៉ាបែបនេះ ។ ​​ប្រជាពលរដ្ឋ​តវ៉ា​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ វិច្ឆិកា​ ២០២២ នៅ​សាលាសង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ឡើយ​។ ​

ទាក់ទិន​ករណី​នេះ​ដែរ​ លោកស្រី​សុក ណ​ន​ ចៅសង្កាត់​សង្ឃ័រ​បាន​ប្រាប់​កោះសន្តិភាព​ថា លោកស្រី​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ទីតាំង ដែល​ប្រជាពលរដ្ឋ​ប្តឹង​នោះ​ហើយ គឺ​ក្រុមហ៊ុន​ឈ្មោះ​ម៉េ​ង សាន មេការ​តំបន់​សេដ្ឋកិច្ច​ពិសេស ជី​លូ បាន​យក​គ្រឿងចក្រ​ទៅ កាយ​ដី​ភ្លឺ​ភ្លោះ​របស់​ប្រជាពលរដ្ឋ​និង​កាយ​ដី​បិទផ្លូវ​ប្រជា​ពលរដ្ឋ​ពិត​ប្រាក​ដ​មែន ។

​ក្រុមហ៊ុន​នេះ បាន​ជីក​កកាយ​ផ្លូវ ភ្លឺ​ភ្លោះ របស់​ប្រជាពលរដ្ឋ​ខូច​អស់​ប្រវែង​៨០​ម៉ែត្រ ដាក់​គ្រឿងចក្រ​កាយ​បិទផ្លូវ​ប្រជាពលរដ្ឋ មិន​អាច​យក​គ្រឿងចក្រ​ចូល​ទៅ​ច្រូតស្រូវ​បាន ​ខណៈ​ស្រូវ​ទុំ​ពេញ​ស្រែ​។ ហើយ​រថយន្ត​ដឹក​អាចម៍ដី​បាន​បើក​កិនស្រូវ​របស់​ប្រជាពលរដ្ឋ​ខូច​មួយ​ចំនួន និង​បាន​ស្រុត​ផ្លូវ និង​ដឹក​ដី​ខុស​បច្ចេកទេស ដឹក​លើស​ទ្រុង គ្មាន​គ្រប​បង្ក​ឲ្យ​អាចម៍ដី​ជ្រុះ​ធ្លាក់ លើ​ផ្លូវជាតិ​លេខ​១៣ បង្ក​ហា​នី​ភ័យ គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើ​តាម​ដងផ្លូវ​។

លោកស្រី​បន្ត​ទៀត​ថា លោកស្រី​បាន​សុំ​ឲ្យ​ឈ្មោះ​ម៉េ​ង សាន មេការ​តំបន់​សេដ្ឋ​កិ​ច្ច​ជី​លូ ផ្អាក​សកម្មភាពសិន ដើម្បី​ដោះស្រាយជូន​ប្រជាពលរដ្ឋ ​និង​ឲ្យ​ក្រុមហ៊ុន​កាយ​ដី​លើក​ភ្លឺ​ភ្លោះ​បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​យក​គ្រឿងចក្រ​ចូល​ទៅ​ច្រូតស្រូវ​ក៏​ប៉ុន្តែ ឈ្មោះ​ម៉េ​ង​សាន មិន​ស្តាប់​អាជ្ញាធរ​មូលដ្ឋាន​ទេ គឺ​ផ្គើនអាជ្ញាធរ លោកស្រី​ក៏​បាន​រាយការណ៍​ជូន​លោក​អភិបាលក្រុង​ស្វាយ​រៀង​ជួយ​អន្តរាគមន៍ និង​សួរ​រក​អាជ្ញា​ប​ន័​ធ្វើ​អាជីវកម្ម​ក្រុមហ៊ុន​ឆ្លើយ​ថា គេ​មាន​អាជ្ញា​បណ្ណ​ពី​ក្រសួង ។

​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ​ដដែលនេះ ​លោក​អភិបាលក្រុង​ស្វាយ​រៀង​ បាន​ចាត់​លោក​អភិបាលរង​ក្រុង​១​រូប​ និង​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ ហើយ​បាន​អញ្ជើញលោក​ម៉េ​ង សាន ជាម្ចាស់​អាជីវកម្ម​ជីករណ្តៅ​ដី​លក់​ និង​លោក​មេ​ភូមិ​ព្រះ​ទន្លេ ព្រមទាំង​ប្រជាពលរដ្ឋ​រង​គ្រោះ ក្រុមប្រឹក្សា​សង្កាត់​មក​ដោះស្រាយ​នៅ​សាលា​សង្កា​ត់សង្ឃ័រ ក៏​ប៉ុន្តែ​ឈ្មោះ​ម៉េ​ង សាន មិន​បាន​ចូលរួម​ទេ បាន​ឲ្យ​តំណាង​ម្នាក់​មក​ចូលរួមដោះស្រាយ តែអ្នក​មក​ជា​តំណាង​ត្រូវ​ឈ្មោះ​ម៉េ​ង ​លី​ មិន​អោយ​ផ្តិត​មេដៃ​លើ​កំណត់ហេតុ​ទេ ​។

​ការ​ពិ​ត ​អាជ្ញាធរ​បង្ហើប​ឲ្យ​ដឹង​ថា ឈ្មោះ​ម៉េ​ង សាន គ្មាន​អាជ្ញា​ប​ណ្ណ​ធ្វើ​អាជីវកម្មជីករណ្តៅ​ដី​យក​អាចម៍ដី​លក់​នោះ​ទេ ក្រសួងបាន​ជម្រាប​មក​លោកស្រី​ចៅសង្កាត់​ថា ​គ្មាន​ឈ្មោះ​ម៉េ​ង​ សាន​ នៅ​ក្នុង​បញ្ជី​របស់​ក្រសួង​ទេ​។ លោកស្រី​សុក​ ណ​ន បញ្ជាក់​ថា លោកស្រី​បាន​ទូរ​សព្ទ័សួរ​ទៅ​ឈ្មោះ ម៉េ​ង​សាន គឺ​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា «បើ​មាន​បញ្ហា​អី​ តេ​ទៅ​លោក​ហែម ​ពិសិដ្ឋ​អភិបាលរង ខេត្តស្វាយរៀង​ទៅ»។

លោកស្រី​ហួសចិត្ត​ ដោយ​ឈ្មោះ​ម៉េ​ង​ សាន ហ៊ាន​យកឈ្មោះ​លោក​អភិបាលរង​ខេត្ត​ មក​គំរាម​អាជ្ញាធ​រ​មូល​ដ្ឋាន បុគ្គល​នេះ​អាងខ្នងអ្នកធំ​ ឬ​យកឈ្មោះ​លោក​អភិបាលរង​ខេត្ត​មកគំរាម​ ។ លោកស្រី​សុក ​ណា​ន ​បាន​មាន​ប្រសាសន៍​ថា លោកស្រីតំណាង​ឲ្យ​ប្រជាពលរដ្ឋ​ ដូច្នេះធ្វើការ​បម្រើ​ប្រជាពលរដ្ឋ លោកស្រី​សូម​អំពាវនាវ​ដល់​ឯកឧត្តម​អភិបាល​ខេត្តស្វាយរៀង ​និង​ឯកឧត្តម​ក្រសួង​រ៉ែ​ និង​ឋា​ម​ពល​ មេត្តា​ចុះ​ពិនិត្យ​និង​ដោះស្រាយ​
ផង​​។​

លោក​ប៉ាត់ សាក់ ​ប្រធាន​កា​រិ​ល័យ​ធនធាន​រ៉ែនៃ​មន្ទីរ​រ៉ែ​ និងថាម​ពល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ករណី​ក្រុម​ហ៊ុន​អាជីវកម្ម​ជីករណ្តៅ​ដី​ចំនួន​២​ នៅ​ចំណុច​ភូមិ​ព្រះ​ទន្លេ សង្កាត់​សង្ឃ័រ គឺ​សុំ​ច្បាប់​សាលាក្រុង​ស្វាយ​រៀង ដោយ​ថ្នាក់​ជាតិ​ធ្វើ​ប្រតិភូកម្ម​ឲ្យ​ថ្នាក់​ស្រុក​ក្រុង អនុញ្ញាត​ធ្វើ​អាជីវកម្ម​ច​ល័ត​លើ​ផ្ទៃដី​ក្រោម​១​ហិ​កតា ជម្រៅ​០៣​ម៉ែត្រ ចំណែក​មន្ទីរ​គ្រាន់តែ​ពិនិត្យ​លើ​បច្ចេកទេស​ និង​បង់​សួយ​សាករ​ប៉ុណ្ណោះ ។​

ច្បាប់​ជីក​ត្រឹម​០៣​ម៉ែត្រ​ ជាក់ស្តែង​ជីក​ដល់​ក្បាល​ប្រែត ហើយ​ថ្នាក់​ក្រោម​ជាតិ​អនុញ្ញាត​ត្រឹម​ក្រោម​១​ហិ​កតា សូម​អាជ្ញាធរ​ខេត្ត​ចុះ​ពិនិត្យ​មើល​ផង​​​ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព។

អត្ថបទសរសេរ ដោយ