ខេត្តកំពង់ឆ្នាំង ៖ លោកមេឃុំ ស្រុកបរិបូរណ៍ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ និងប្រជាពលរដ្ឋ ចុះពិនិត្យការបើកការដ្ឋានសាងលូ និង ផ្លូវមួយខ្សែដែលឆ្លងកាត់ប្រឡាយទឹកនៅចំណុចភូមិ មេលំ ឃុំមេលំ ស្រុកបរិបូណ៌ សម្រាប់ជួយផ្ទៃដីស្រែប្រាំងរបស់ប្រជាពលរដ្ឋ ដែលតែងតែជួបការខ្វះទឹក។

តាមការបញ្ជាក់ពី លោក កេត សុឃា មេឃុំមេលំ ស្រុកបរិបូណ៌ បានឱ្យដឹងថាការកសាងប្រព័ន្ធលូ ដើម្បីឆ្លងកាត់ខ្វែងលើប្រឡាយទឹក និងផ្លូវ ដែលកំពង់សាងសង់នេះ គឺជាថវិកាមូលនិធិរបស់ឃុំ ដែលមានតម្លៃទឹកប្រាក់ជាង១៤០លានរៀល ដោយក្នុងនោះកសាងផ្លូវ២០០ ម៉ែត្រ កសាងលូមានមុខកាត់៦០សង្ទីម៉ែត្រ៣ កន្លែង និងលូធំឆ្លងកាត់ ខ្វែងពីលើប្រឡាយ ១កន្លែងដែលមានទទឹង៤ ម៉ែត្របណ្តោយ៦ ម៉ែត្រ។

លោកមេឃុំបានបញ្ជាក់ថា៖ ការកសាងលូរំដោះទឹកឆ្លងកាត់ពីលើប្រឡាយខ្វែងគ្នានេះ គឺដើម្បីយកទៅចូលប្រឡាយមេមួយខ្យែ សម្រាប់យកទៅស្រោចស្រព លើផ្ទៃដីស្រែប្រាំងរបស់ប្រជាពលរដ្ឋដែលជួបការខ្វះខាត កន្លងមកជាង១ ពាន់ហិកតា ដែលបម្រើឱ្យការធ្វើស្រូវប្រាំងរបស់ប្រជាពលរដ្ឋ រស់នៅក្នុងឃុំមេលំ និងឃុំកំពង់ព្រះគគីរ ។ ជាមួយគ្នានេះ លូដែលឆ្លងកាត់ពីលើប្រឡាយទឹកនិងក្លាយទៅជាស្ពានមួយកន្លែងដែលតភ្ជាប់ពីឃុំមេលំ ទៅឃុំផ្សារ ស្រុកបរិបូរផងដែរ។

ប្រជាពលរដ្ឋដែលបានចូលរួមមើលការសាងសង់លូ និងប្រឡាយ ទឹករួមនឹងផ្លូវមួយខ្សែនេះ មាន សេចក្តីត្រេកអរជាខ្លាំងព្រោះគាត់កន្លងមក ស្រួវប្រាំងរបស់ពួកគាត់តែងតែខ្វះខាតទឹក ហើយសង្ឃឹមថា ក្រោយពីមានប្រឡាយនិងលូទឹកនេះរួចមក ពួកគាត់នឹងពិតជានឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ នឹងអាចបង្ករបង្កើនផលស្រូវរដូវប្រាំងមិនលំបាកដូចមុនទៀតទេ ហើយការប្រឹងប្រែងរបស់អាជ្ញាធរ មូលដ្ឋាន នឹងពិតជាធ្វើឲ្យជីវភាព ប្រជាពលរដ្ឋនៅតំបន់នោះ មានភាពប្រសើរឡើង ជាងមុនជាមិនខានឡើយ ៕







ចែករំលែកព័តមាននេះ