ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ដទៃ​ទៀត សង្ឃឹម​មេឃ សង្ឃឹម​ផ្កាយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​កាន់តែ​ខិត​ជិត​មក​ដល់ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​ជំហរ​ថា ខ្លួន​នៅ​តែ​ឈ្នះ​សម្រាប់​ការ​បោះ​ឆ្នោត​នោះ​។
លោក សុខ ឥ​សាន អ្នកនាំ

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​កាន់តែ​ខិត​ជិត​មក​ដល់ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​ជំហរ​ថា ខ្លួន​នៅ​តែ​ឈ្នះ​សម្រាប់​ការ​បោះ​ឆ្នោត​នោះ​។
លោក សុខ ឥ​សាន អ្នកនាំពាក្យ​ប្រជាជន​កម្ពុជា​បាន​អះអាង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថ្ងៃ​ទី​៤ ខែឧសភា​ថា គណបក្ស​ប្រជាជន​កម្ពុជា មានអី​ត្រូវ​ចាញ់? គណបក្ស​សង្គ្រោះ​ជាតិ​មានអី​ត្រូវ​ឈ្នះ ?

លោក​បញ្ជាក់​ថា « គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាជិក​ជាង​៥​លាន​នាក់ ។ សមា​ជិ​សមាជិកា​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​៦៨​ភាគរយ នៃ​ចំនួន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​មាន​ចំនួន​៧,៨​លាន​នាក់  ។ ដួ​ច្នេះ​គ្រាន់តែ​អ្នក​បាន​ចុះ​ឈ្មោះ​រួច គឺ​មាន​ចំនួន​លើស​ពី​៥០ ភាគរយ​នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទៅ​ហើយ ។  ចុះ​ទំ​រាំ​បូក​អ្នក​មក​សុំ​រួមរស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ហូ​ហែរ​រៀងរាល់ថ្ងៃ​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​លទ្ធភាព​ឈ្នះ​ឆ្នោត​ដោយ​ស្វ័យប្រវត្តិ​មិនបាច់​សង្ស័យ​ឡើយ​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​លើក​ពី​គណបក្សប្រឆាំង​ថា ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ កាលពី​បោះ​ឆ្នោត​ឆ្នាំ​២០១៣ គណបក្ស​នេះ​បាន​ឡើង​សម្លេង​ដល់​កំរិត​ខ្ពស់​បំផុត​ហើយ ហើយ​បាន​តែ​៥៥​កៅអី​ប៉ុណ្ណោះ  ដោយ​រួម​មាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោកតា ម៉​ម សូណ​ង់​ដូ ចូលរួម ខាង​លោក សួន សេរីរ​ដ្ឋា ក៏​ជួយ​បោះ​ឆ្នោត​ឲ្យ​ផង​ដែរ ។

ឥឡូវ​លោក ម៉​ម សូណ​ង់​ដូ  ក៏​បាន​ចាកចេញ លោក​សួន សេរីរ​ដ្ឋា ក៏​បាន​ទៅ​បង្កើត​គណបក្ស​មួយ​ដោយឡែក លោកស្រី ឡាក់ សុភាព សមា​ជិ​គណនាយក ក៏​បាន​ចាកចេញ​ទៅ​បង្កើត​គណបក្ស​ផ្សេង​ដែរ ដែល​ធ្វើ​ឲ្យ​សម្លេង​គាំទ្រ​ពី​មុន​ត្រូវ​ថយ​ចុះ​យ៉ាងច្រើន​គួរ​កត់សម្គាល់ ។

ដូច្នេះ​បក្ស​ប្រឆាំង​ដេក​សង្ឃឹម​មេឃ សង្ឃឹម​ផ្កាយ​ទៅ​៕