ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​លេប​ត្របាក់​ផ្ទះ​៣​ខ្នង​យ៉ាង​សន្ធោសន្ធៅ​ខ្ទេច​អស់ទាំង​ស្រុង​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ផ្ទះ​ចំនួន​៣​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ខ្ទេច​អស់ទាំង​ស្រុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ចំនួន​៣​ខ្នង​នៅ​លើ​ផ្ទៃ​ទឹក​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ខ្ទេច​អស់ទាំង​ស្រុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថិត​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​។

លោក សាំង គឹ​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ ប៊ុ​ន ណា​រិ​ទ្ធ ហៅ​ហុង អាយុ​៥០​ឆ្នាំ ចំណែក​ម្ចាស់ផ្ទះ​ទី​២ មានឈ្មោះ សាង ដោយឡែក​ម្ចាស់ផ្ទះ​ទី​៣ ពុំ​ទាន់​ដឹង​ឈ្មោះ​នៅឡើយ​ទេ​។

លោក​មេឃុំ​ឆ្នុកទ្រូ បាន​ឲ្យ​ដឹង​បន្ត​ថា ផ្ទះ​ទាំង​៣​ខ្នង​នោះ គឺជា​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទឹក ហើយ​ឡើង​មក​នៅ​លើគោក សង់​ជាប់​ៗ​គ្នា​ដែល​មាន​ទំហំ​១៣​ម៉ែត្រ​គុណ​និង​២០​ម៉ែត្រ​ស្មើ​ៗ​គ្នា ប៉ុន្តែ​ផ្ទះ​ទាំងនោះ​ជា​ផ្ទះ​លិច​ទឹក​នៅ​រដូវវស្សា​។ ហើយ​ក្នុង​ចំណោម​ផ្ទះ​ទាំង​៣​ខ្នង​នេះ គឺ​មានផ្ទះ​២​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង និង​ផ្ទះ​១​ខ្នង​ទៀត​ឆេះ​អស់​ប្រមាណ​៥០%​។

ប្រភព​ដដែល​បន្ត​ថា ពាក់ព័ន្ធ​នឹង​អគ្គិភ័យ​ខាងលើ​នេះ សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​មិន​អាច​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បាន​ទេ ដោយសារ​តែ​ផ្ទះ​ទាំង​អស់នោះ​ជា​ផ្ទះ​លិច​ទឹក ជា​ហេតុ​មិន​អាច​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូល​ទៅ​ដល់​បាន​។ ហើយ​នៅ​ពេល​កើតហេតុ ប្រជាពលរដ្ឋ​ដែល​នៅ​ជិតខាង​បាន​នាំ​គ្នា​យក​ម៉ាស៊ីនបូមទឹក​ប្រមាណ​២០​គ្រឿង​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ដែរ ដើម្បី​កុំ​ឲ្យ​ឆេះ​ឆ្លង​រាលដាល​ទៅ​ផ្ទះ​ផ្សេង​ទៀត​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ចំពោះ​មូលហេតុ​នៃ​អគ្គិភ័យ​ខាងលើ​នេះ គឺ​បណ្ដាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស់ ដែល​ម្ចាស់ផ្ទះ​ខាងលើ​ជា​អ្នកលក់​ហ្គា​ស សាំង និង​គ្រឿងទេស​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ