ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម្ល៉េះ​លោក​បង​! ចូលរួម​មង្គលការ​គេ​បែរជា​កា.ប់​គ្នា​ដូច​រឿង​ហុងកុង

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ទំនើង​២​ក្រុម​កើត​មាន​ជម្លោះ​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិ.ង្សា​ដេញ​កា.ប់​ចាក់​គ្នា​ដូច​សាច់​រឿង​ហុងកុង នៅ​ក្នុង​រោង​អាពាហ៍ពិពាហ៍​កូនប្រុស​ស្រី ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ទំនើង​២​ក្រុម​កើត​មាន​ជម្លោះ​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​ដេញ​កាប់​ចាក់​គ្នា​ដូច​សាច់​រឿង​ហុងកុង នៅ​ក្នុង​រោង​អាពាហ៍ពិពាហ៍​កូនប្រុស​ស្រី ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​បាត់​ផ្តៅ ឃុំ​ចុងកាល ស្រុក​ចុងកាល់ ។

ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម​ដែល​ដេញ​កាប់​ចាក់​គ្នា​នោះ ១-​ឈ្មោះ សេ វាសនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខ​ររ​ធ្វើស្រែ ២-​ឈ្មោះ រាំ ខ្លិ​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ធ្វើស្រែ រង​របួស​បែក​លើ​ត្របកភ្នែក​ខាងឆ្វេង​ប្រវែង​៥​ហ៊ុន ៣-​ឈ្មោះ រើ​ន ដូច ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើស្រែ រង​របួស​ដាច់​បាតដៃ​ខាងស្តាំ​ប្រវែង​១​តឹក ៤-​ឈ្មោះ​តើយ មុំ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ធ្វើស្រែ រង​របួស​បែក​លើ​ត្រជៀក​ខាងស្តាំ​ប្រវែង​៣​ហ៊ុន ទាំង​៤​នាក់​រស់នៅ​ភូមិ​បាត់​ផ្តៅ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ រង​របួស​បែកក្បាល កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​។ ដោយឡែក​ភាគី​ដែល​ឈ្នះ ១-​ឈ្មោះ លី ស៊ី​មា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​១ ឃុំ​ព្រះ​ព​ល្លា ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ២-​ឈ្មោះ សរ សេរី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ ៣-​ឈ្មោះ ប្រាក់ សុ​ពេក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ធ្វើស្រែ និង​៤-​ឈ្មោះ លី ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ ទាំង​៤​នាក់​នេះ​រស់នៅ​ភូមិ​ជាមួយ​គ្នា​ខាងលើ ត្រូវ​ប៉ូ​លី​ស​ឃាត់ខ្លួន​។

ប៉ូលិស​ស្រុក​ចុងកាល់​បានឱ្យ​ដឹង​ថា ពេល​នោះ​មាន​ពលរដ្ឋ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​បាន​រៀបចំ​អាពាហ៍ពិពាហ៍​កូនប្រុស​ស្រី ហើយ​មាន​ចាក់​ធុងបាស់​រាំ​លេង​កម្សាន្ត​ផង​ដែរ ស្រាប់តែ​ក្រុម​ក្មេង​ទាំង​២​ក្រុម​កើត​មាន​ជម្លោះ​វាយតប់​កាប់​ចាក់​គ្នា បណ្តាល​ឱ្យ​៤​នាក់​រង​របួសធ្ងន់​-​ស្រាល និង​៤​នាក់​ទៀត​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ច្បាប់​៕