ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យជា​ទំនិញគេចពន្ធ​ឆ្លង​ដែន​ទៅ​វៀត​ណាម​​​តាម​ច្រករបៀង​គោក​តែ​ក ​ស្រុក​ច​ន្ទ្រា

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ក្រុម​ឈ្មួញ​ដឹក​ទំនិញ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​គេចពន្ធ​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ប្រឡាយ​​ទឹក​នៃ​ច្រករបៀង​គោក​តែ​កយ៉ាង​រលូន ​ដោយ​ពុំ​មាន​រំខាន​ដល់​សមត្ថកិច្ច​ណាឡើយ​ ដែលធ្វើឱ្យគេសង្ស័យ​ថា ​បាន​ទទួល​​​សំណែន​ហើយ​មើលទៅ​ ។ ករណី​នេះ​ បាន​កើតឡើង​​នៅ​​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា​…

ខេត្តស្វាយរៀង​ ៖ ក្រុម​ឈ្មួញ​ដឹក​ទំនិញ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​គេចពន្ធ​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ប្រឡាយ​​ទឹក​នៃ​ច្រករបៀង​គោក​តែ​កយ៉ាង​រលូន ​ដោយ​ពុំ​មាន​រំខាន​ដល់​សមត្ថកិច្ច​ណាឡើយ​ ដែលធ្វើឱ្យគេសង្ស័យ​ថា ​បាន​ទទួល​​​សំណែន​ហើយ​មើលទៅ​ ។

ករណី​នេះ​ បាន​កើតឡើង​​នៅ​​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា​ ២០២២​ ស្ថិត​នៅ​ចំណុច​ប្រឡាយ​ទឹក​ ជិត​ប៉ុ​ស្ត៍ន​គ​បាល​វរ​ការពារ​ព្រំដែន​ច្រករបៀង​គោក​តែ​ក ស្ថិត​​ក្នុង​ភូមិ​គោក​តែ​ក​ ឃុំ​ច​ន្ទ្រា​ ស្រុក​ច​ន្ទ្រា​ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​១​គ្រឿង​ម៉ាក​FUSO ពាក់​ស្លាក​លេខ​ភ្នំពេញ​-3A-3253 ដឹក​ទំនិញ​គ្រឿង​អេ​ឡេច​ត្រូ​និ​ច ពេញ​ទ្រុង​សង្ស័យ​ជា​ទំនិញគេចពន្ធ បាន​បើកបរ​មក​ផ្ទេរ​ទំនិញ នៅ​ចំណុច​ប្រឡាយ​ទឹក ជិត​ច្រករបៀង​គោក​តែ​ក ដោយ​ផ្ទេរ​ដាក់​ក្នុង​ទូក​ស្មាច់ (​ទូក​ម៉ាស៊ីន​តឹក​យ៉ាង​ជនជាតិ​វៀតណាម​)​ដឹក​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម​តាម​ផ្លូវទឹក​យ៉ាង​រលូន​រៀងរាល់ថ្ងៃ ដោយ​ពុំ​មាន​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​អើពើ​ឡើយ ។

ប្រជាពលរដ្ឋ​បាន​រិះគន់​ចំ​ៗ​ទៅ​លើ​អាជ្ញាធរ​និង​សមត្ថកិច្ច​ថា​គ្មាន​ការ​ទប់ស្កាត់​ការ​ដឹក​ទំនិញ​តាម​រថយន្ត​ធុន​ធំ​ធ្ងន់​ៗ នេះ​បង្ក​ឲ្យ​ខូច​ផ្លូវ​លំនៅ​ជនបទ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ ។​ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​មេត្តា​ចុះ​ពិនិត្យ​និង​បង្ក្រាប​ក្រុម​រថយន្ត​ដឹក​ទំនិញគេចពន្ធ​ទាំងនេះ​ផង​ទាន​។​

ទាក់ទិន​ករណី​នេះ​ដែរ ​មិន​សុំ​​ការ​បំភ្លឺ​ពី​លោក​អភិបាលស្រុក​ច​ន្ទ្រា​បាន​ទេ រ​ហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៣ ​វិច្ឆិកា​២០២២ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើ​កាសែត​កោះ​សន្តិភាព ។​

អត្ថបទសរសេរ ដោយ