ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! ឱ្យ​ប្រពន្ធ​ទាក់ទង​ក្មេង​ស្រី​មក​ធ្វើ​កូនធម៌ បែរជា​យក​ទៅ​បំរើ​ផ្លូវភេទ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា ២០១៧ បាន​បញ្ជូន​ជនបរទេស​២​នាក់​ជា​ប្តី​ប្រពន្ធ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ពី

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា ២០១៧ បាន​បញ្ជូន​ជនបរទេស​២​នាក់​ជា​ប្តី​ប្រពន្ធ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ពី​បទ​អូស​ទាញ និង​ទិញ​ពេស្យាចារ​កុមារ​ក្រោម​អាយុ​១៥​ឆ្នាំ ។

ជនជាប់សង្ស័យ​ជា​ប្តី​ឈ្មោះ CLIVE ROBERT KING SLEY អាយុ​៦៩​ឆ្នាំ មុខរបរ​ជា​វេជ្ជបណ្ឌិត ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ​៥១៨២០៦១៥៤ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ជា សុខ​ធី អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម  ពួក​គេ​បាន​ជួល​បន្ទប់​ខុន​ដូ ផ្លូវ​លេខ​១០៩ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ស្នាក់​នៅ​បណ្តោះអាសន្ន ។ ប៉ុន្តែ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ចំណុច​ហាង​កាហ្វេ​មួយ​ឈ្មោះ ប៉ា​តេ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១៥៥ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន កាលពី​រសៀល​ថ្ងៃ​ទី​២៧ មេ​សា ។ នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ក៏​ហៅ​ក្មេង​ស្រី​រង​គ្រោះ​ក្រោម​អាយុ​១៥​ឆ្នាំ ៤​នាក់​ទៅ​សាកសួរ​ដែរ តែ​កុមារី​ទាំងអស់​ភាគច្រើន​ជា​កូន​វៀតណាម​រស់នៅ​ស្រុក​ខ្មែរ ។

​ពាក់ព័ន្ធ​បទល្មើស​អូស​ទាញ និង​ទិញ​ពេស្យាចារ​កុមារ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ផ្តើម​ចេញពី​បុរស​ជា​ជនជាតិ​អង់គ្លេស​ត្រូវ​បាន​គេ​ប​ញ្ឍ​ប់​ពី​គ្រូពេទ្យ​​នៅ​ប្រទេស​របស់​ខ្លួន ទើប​មាន​ពេល​ចូល​មក​ទេសចរណ៍​ប្រទេស​កម្ពុជា​ញឹក​ញ​ប់ និង​បាន​ប្រពន្ធ​ជា​ជនជាតិ​វៀតណាម​ច្រើន​ឆ្នាំ​ហើយ​ដែរ ។ ពួក​គេ​ជួល​បន្ទប់​ខុន​ដូ​ក្នុង​ខណ្ឌចំការមន​ស្នាក់​នៅ តែ​បុរស​ជា​ប្តី​ឧស្សាហ៍​ចេញ​-​ចូល​ក្រៅប្រទេស ។  ក្រោយមក​បុរស​ជា​ប្តី​ក៏​មានគំនិត​ឲ្យ​ប្រពន្ធ​ដើរ​រក​ទាក់ទង​កុមារ​អាយុ​ក្រោម​១៥​ឆ្នាំ ដើម្បី​យក​មក​ចិញ្ចឹម​ធ្វើ​ជា​កូនធម៌ និង​ផ្តល់​ការ​រៀនសូត្រ​ដល់​ពួក​គេ ប៉ុន្តែ​ក្រោយមក​ត្រូវ​កុមារ​ទាំងនោះ​បាន​រង​គ្រោះ​ដោយ​បុរស​នោះ​ប្រើប្រាស់​លុយកាក់​ទាក់ទាញ​ទឹក​ចិត្តជា​ថ្នូរ​នឹង​ការ​រួម​ភេទ ។

បើ​តាម​ពាក្យ​ការ​បំភ្លឺ​ពី​សំណាក់​កុមារ​រង​គ្រោះ ក៏​ដូច​ជា​ចម្លើយ​ជនសង្ស័យ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ជនជាតិ​អង់គ្លេស​រូប​នោះ​បាន​លួងលោម​ទិញ​ពេស្យាចារ​កុមារ​រួម​ភេទ​ម្តង​តម្លៃ​២​ពាន់​ទៅ​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្នុង​នោះ​ស្ត្រី​ជា​ប្រពន្ធ​ក៏​ទទួល​បាន​ផល​ពី​កុមារ​ម្នាក់​១​ពាន់​ដុល្លារ​អា​មេ​រិ​ក​ដែរ ។  សមត្ថកិច្ច​បន្ត​ទៀត​ថា ដោយ​យោង​ទៅ​លើ​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​ជនសង្ស័យ​ពីរ​នាក់ សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ចោទប្រកាន់​ស្ត្រី​ជា​ប្រពន្ធ​ពី​បទ​អូស​ទាញ និង​បុរស​ជា​ប្តី​ពី​បទ​ទិញ​ពេស្យាចារ​កុមារ ដើម្បី​ប្រគល់​ជូន​ស្ថាប័ន​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ និង​ដាក់​ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕