ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ជាប់​…

6 ឆ្នាំ មុន

ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​នៅ​ស្រុក​យើង​…​រឿង​ដឹក​ជញ្ជូន​ទំនិញ​…​ជា​តម្រូវការ​របស់​សង្គម​…​។​សម័យ​មុន​ដែល​រីក​ចំរើន​តាម​ជំនាន់​…​ការ​ដឹក​ជញ្ជូន​ទំនិញ​ក៏​វា​រីក​ដែរ​…​

ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​នៅ​ស្រុក​យើង​…​រឿង​ដឹក​ជញ្ជូន​ទំនិញ​…​ជា​តម្រូវការ​របស់​សង្គម​…​។​សម័យ​មុន​ដែល​រីក​ចំរើន​តាម​ជំនាន់​…​ការ​ដឹក​ជញ្ជូន​ទំនិញ​ក៏​វា​រីក​ដែរ​…​រថយន្ត​អាច​ផ្ទុក​បាន​ត្រឹម​១០-២០​តោន​ប៉ុណ្ណោះ ទៅ​តាម​ស្ថានភាព​ផ្លូវ ។

សម័យនេះ​…​ការ​ដឹក​ទំនិញ​កំពុង​តម្រូវការ​ទៅ​តាម​ការ​រីក​ចម្រើន​របស់​សង្គម​…​បើ​ដឹក​កំណត់​ត្រឹម​១០-២០​តោន​…​រក​ស៊ីធំ​ម៉េច​បាន​ទៅ ?

តាម​តម្រូវការ​សង្គម​…​សេដ្ឋកិច្ច​រីក​ចម្រើន​…​គេ​ត្រូវការ​ដឹក​ពី​៥០​ទៅ​៧០​តោន មាន​រហូត​ដល់​៨០​តោន​ក៏​មាន​ដែរ​…​ទៅ​តាម​ទម្ងន់​ផ្ទុក​របស់​រថយន្ត​នា​សម័យនេះ ។
ដូច្នេះ​អ្នក​ធ្វើ​ផ្លូវ​…​ត្រូវ​តែ​ធ្វើ​ទៅ​តាម​សម័យ​រីក​ចម្រើន​…​កុំ​ធ្វើ​ជាប់​ដូច​សម័យនេះ​…​ស្រុក​ទេស​មិន​រីក​ទេ !

ធ្វើ​ផ្លូវ​អន់​ៗ…​នាំ​គ្នា​លួច​គុណភាព​…រួច​ទៅ​នាំ​គ្នា​សំពង​រថយន្ត​ដឹក​ធ្ងន់​…​ដូច​ជា​ហួស​សម័យ​ហើយ ។ ធ្វើ​មុខ ខូចក្រោយ​…​ធ្វើ​មិន​ទាន់​រួច​ផង​…​ចាប់ផ្តើម​ជួសជុល​…​ផ្លូវ​ខ្លះ​មិន​ទាន់​សម្ពោធ​ផង​…​ចាប់ផ្តើម​ឈូស​ធ្វើ​ទៀត​…​ធ្វើ​ជាប់​…​រួច​ទៅ​បន្ទោស​ឡាន​ដឹក​ធ្ងន់ ។ ម៉េច​មិន​បន្ទោស​អ្នក​តម្លើង​ឡាន​ធំ​ៗ​ផង​…

ប្រ​សិន​ធ្វើ​ផ្លូវ​មិន​អាច​ដឹក​ធ្ងន់​បាន​ទេ​…​សម័យនេះ​នៅ​តែ​ធ្វើ​ជាប់​ដដែល​…​ឧស្សាហ៍​ណាស់​ខាង​ធ្វើ​ជាប់​…បានយូរ…
              អា​ឡេវ