ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​អា​មេ​រិ​ក​នឹង​ជំរុញ​មេដឹកនាំ​ចិន​ឱ្យ​ទប់ស្កាត់​ទំនោរ​ដ៏​អាក្រក់​របស់​កូរ៉េ​ខាងជើង

1 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden នឹង​ជំរុញ​មេដឹកនាំ​ចិន Xi Jinping ឱ្យ​ទប់ស្កាត់ «​ទំនោរ​អាក្រក់​បំផុត​​របស់​កូរ៉េ​ខាងជើង» ហើយ​ប្រាប់​គាត់​ថា ការ​កសាង​អាវុធ​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​នឹង​ជំរុញ​ឱ្យ​មានការ​ពង្រឹង​វត្ត​មាន​យោធា​អា​មេ​រិ​ក​នៅ​ក្នុង​តំបន់​អាស៊ី​។…

ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden នឹង​ជំរុញ​មេដឹកនាំ​ចិន Xi Jinping ឱ្យ​ទប់ស្កាត់ «​ទំនោរ​អាក្រក់​បំផុត​​របស់​កូរ៉េ​ខាងជើង» ហើយ​ប្រាប់​គាត់​ថា ការ​កសាង​អាវុធ​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​នឹង​ជំរុញ​ឱ្យ​មានការ​ពង្រឹង​វត្ត​មាន​យោធា​អា​មេ​រិ​ក​នៅ​ក្នុង​តំបន់​អាស៊ី​។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​មួយ​រូប​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី ១២ ខែវិច្ឆិកា ​នេះ​ ។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក Jake Sullivan បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល G20 លោក Biden នឹង​ប្រាប់​លោក Xi ថា​ ប្រទេស​ចិន​មាន «​ផលប្រយោជន៍​ក្នុង​ការ​ដើរតួ​នាទី​ស្ថាបនា​ក្នុង​ការ​ទប់ស្កាត់​និន្នាការ​ដ៏​អាក្រក់​បំផុត​របស់​កូរ៉េ​ខាងជើង​» ​។

លោក Biden ក៏​នឹង​ប្រាប់​លោក Xi ផង​ដែរ​ថា ការ​កសាង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​នៅ​លើ​ផ្លូវ​នេះ វា​នឹង​មាន​ន័យ​ថា ​ជា​ការ​បង្កើន​វត្តមាន​បន្ថែម​របស់​យោធា និង​សន្តិសុខ​អា​មេ​រិ​ក​នៅ​ក្នុង​តំបន់​ ។

ថ្លែង​អំឡុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា ​សម្រាប់​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ស​ប្តា​ហ៍​នេះ លោក Jake Sullivan និយាយ​ថា​ លោក Biden នឹង​មិន​ធ្វើការ​ទាមទារ​លើ​ចិន​នោះ​ទេ ប៉ុន្តែ​ជា​ការ​ផ្តល់​ទស្សនៈ​ដល់​លោក Xi ​។

លោក​លើក​ឡើង​ថា «​កូរ៉េ​ខាងជើង​តំណាង​ឱ្យ​ការ​គំ​រា​.​ម​កំហែង​មិន​ត្រឹមតែ​ចំពោះ​សហរដ្ឋអាមេរិក មិន​ត្រឹមតែ​ចំពោះ​កូរ៉េ​ខាងត្បូង និង​ជប៉ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​សន្តិភាព និង​ស្ថិរភាព​នៅ​ទូ​ទាំង​តំបន់​ទាំងមូល​» ​។

លោក Sullivan បាន​និយាយ​ថា ​តើ​ចិន​ចង់​បង្កើន​សម្ពាធ​លើ​កូរ៉េ​ខាងជើង​ គឺ​«​ពិត​ណាស់​អាស្រ័យ​លើ​ពួក​គេ​» ​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា «ស្ថានភាព​គឺ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ពេល​បច្ចុប្បន្ន​» ដោយ​កូរ៉េ​ខាងជើង​ត្រូវ​គេ​រំពឹង​ថា​ នឹង​ធ្វើការ​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​នុយក្លេអ៊ែរ និង​កសាង​សមត្ថភាព​មី​ស៊ី​ល​របស់​ខ្លួន​យ៉ាង​លឿន ​។

ទីប្រឹក្សា​រូប​នេះ​ក៏​បាន​និយាយ​ផង​ដែរ​ថា លោក Biden សង្ឃឹមថា ការ​ជួប​ពិភាក្សា​ទល់មុខ​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​ជាមួយ​លោក Xi Jinping នឹង​នាំ​ឱ្យ​កិច្ចប្រជុំ​បែប​នេះ​កាន់តែ​ច្រើន និង​មានការ​ចូលរួម​បន្ថែម​រវាង​រដ្ឋា​ភិបាល​ទាំង​ពីរ​ ៕ (​យោង​តាម​ប្រភព​៖ CNA)

អត្ថបទសរសេរ ដោយ