ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបិយប័ណ្ណ​នៅ​អាស៊ី​កើនឡើង​តិចតួច បន្ទាប់​ពី​បារាំង​បោះ​ឆ្នោត​ជុំ​ដំបូង

6 ឆ្នាំ មុន

រូបិយប័ណ្ណ​ប្រទេស​ក្នុង​តំបន់​អាស៊ី​បាន​កើនឡើង​បន្តិច​បើ​ធៀប​នឹង​ប្រាក់​ដុល្លារ ហើយ​ភាគហ៊ុន​ទីក្រុង​តូ​ក្យូ​បាន​កើនឡើង​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ការ​ប្រកួត​ជុំ​ដំបូង​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​បារាំង​បាន​កាត់​បន្ថយ​ក្តី​បារម្ភ​របស់​វិនិយោគិន ។

រូបិយប័ណ្ណ​ប្រទេស​ក្នុង​តំបន់​អាស៊ី​បាន​កើនឡើង​បន្តិច​បើ​ធៀប​នឹង​ប្រាក់​ដុល្លារ ហើយ​ភាគហ៊ុន​ទីក្រុង​តូ​ក្យូ​បាន​កើនឡើង​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ការ​ប្រកួត​ជុំ​ដំបូង​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​បារាំង​បាន​កាត់​បន្ថយ​ក្តី​បារម្ភ​របស់​វិនិយោគិន ។

លោក Centrist Emmanuel Macron បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ជុំ​ទី​១​កាលពី​ថ្ងៃអាទិត្យ ដោយ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៧ ឧសភា ប្រឆាំង​នឹង​មេដឹកនាំ​ស្តាំ​និយម​លោកស្រី Marine Le Pen​។

បណ្តា​វិនិយោគិន​កំពុង​ភ័យ​ខ្លាច​ពី​អនាគត​នៃ​ប្រាក់​អឺ​រ៉ូ ។ តាម​ការ​ស្ទង់​មតិ​បង្ហាញ​ថា លោក Macron ដែល​បាន​ប្តេជ្ញា​ចិត្ត​រក្សា​ប្រទេស​បារាំង​នៅ​ក្នុង​សហភាព​អឺរ៉ុប ទំនងជា​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ។

ប្រាក់​វ៉ុ​ន​របស់​កូរ៉េ​ខាងត្បូង​, ប្រាក់​ដុល្លារ​សិង្ហ​បុរី និង​ប្រាក់​ដុល្លារ​តៃវ៉ាន់​បាន​កើនឡើង បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​សម្រាប់​ការ​ជួញដូរ​ពេល​ព្រឹក​។ រីឯ​ប្រាក់​យន់​ក៏​ត្រូវ​បាន​លក់​ចេញ និង​ផ្លាស់​ប្តូរ​ទៅ​ដល់​កម្រិត​១១០​ផង​ដែរ ។

ក្រុមហ៊ុន UBS បានឱ្យ​ដឹង​ក្នុង​លិខិត​មួយ​ថា ៖ « លទ្ធផល​ជុំ​ទី​១​នេះ ទំនងជា​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​ទីផ្សារ​សកល ដែល​ផ្តល់​ឱកាស​ទាប​ដល់​លោកស្រី Le Pen ដើម្បី​ឈ្នះ​ឆ្នោត និង​ការ​ធ្លាក់​របស់​បេក្ខជន​ឆ្វេងនិយម លោក Jean-Luc Melenchon » ។

ភាគហ៊ុន 225-issue Nikkei Stock Average បាន​កើនឡើង​២៥០​ពិន្ទុ ចាប់តាំងពី​ថ្ងៃ​សុក្រ និង​បញ្ចប់​ការ​ជួញដូរ​នៅ​ពេល​ព្រឹក​ត្រឹម​តម្លៃ​១៨.៨៧០.២៤ ៕