ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះចាប់​​បរទេស​ម្នាក់​ កំពុងអង្គុយ​ហូប​នំប៉័ងសាច់​ ជិតផ្សារទួល​ទំពូង​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពីវេលាម៉ោង០១ និង៣០នាទីរសៀល​ថ្ងៃទី​២៧ មេសា មានការភ្ញាក់​ផ្អើល​មួយ ដោយឃើញកម្លាំង​នគរ​បាល​ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងអនីតិជនជាច្រើននាក់ នាំគ្នាចុះទៅ​​ក្នុងហាង​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពីវេលាម៉ោង០១ និង៣០នាទីរសៀល​ថ្ងៃទី​២៧ មេសា មានការភ្ញាក់​ផ្អើល​មួយ ដោយឃើញកម្លាំង​នគរ​បាល​ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងអនីតិជនជាច្រើននាក់ នាំគ្នាចុះទៅ​​ក្នុងហាង​លក់​នំប៉័ងសាច់មួយកន្លែង មាន​ផ្ទះ​លេខ​៣៩ ផ្លូវ១៥៥ ក្នុងសង្កាត់​ទួលទំពូង១ ខណ្ឌចំការមន ដើម្បីឃាត់ខ្លួន​​បុរស​​ជន​បរទេសម្នាក់ ពាក់​ព័ន្ធ​ករណី​រំលោភ​សេព​សន្ថវៈ​លើអនីតិជន​ ។

ប្រភពឱ្យដឹងថា ទោះបីជាយ៉ាងណា ភ្លាមៗ​នោះ គេមិនបានស្គាល់ឈ្មោះបុរសបរទេស​ជាប់ចោទ​ខាងលើ​ទេ ព្រោះ​កម្លាំង​បញ្ជូ​នចូ​ល​រថយន្ត​​នាំ​ទៅកាន់​ស្នងការ​រាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមច្បាប់ ។ ការចាប់ខ្លួននេះផង​ដែរ គឺ​បន្ទាប់ពីមាន​​ពាក្យ​បណ្តឹង​របស់​​​​ភាគី​ខាង​ជនរងគ្រោះ​ ដែលសុទ្ធសឹងតែ​ជា​អនីតិជន មានរហូតដល់៤នាក់ឯណោះ ។