ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯណា​គុក​នយោបាយ ?

8 ឆ្នាំ មុន

និយាយ​តាម​ដឹង​…​តាម​មើលឃើញ​…​នៅ​ស្រុក​ខ្មែរ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា​…​គ្មាន​គុក​នយោបាយ​ទេ​…​មាន​តែ​អ្នកនយោបាយ​ជាប់គុក​…​

និយាយ​តាម​ដឹង​…​តាម​មើលឃើញ​…​នៅ​ស្រុក​ខ្មែរ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា​…​គ្មាន​គុក​នយោបាយ​ទេ​…​មាន​តែ​អ្នកនយោបាយ​ជាប់គុក​…​។ គ្មាន​គុក​នយោបាយ
ទេ​…​មាន​តែ​គុក​ព្រហ្មទណ្ឌ ។

ចំណែក​ប្រទេស​ដែល​អួត​ថា ខ្លួន​ជា​ឪ​សេរី​…​ឪ​ប្រជាធិបតេយ្យ​…​ដែល​ស្គាល់​កម្ពុជា​តិច​ពេក​…​ធ្លាប់​ចោទប្រកាន់​ថា កម្ពុជា​មាន​គុក​នយោបាយ​…​ឱ្យ​តែ​អ្នកនយោបាយ​ជាប់គុក គេ​ស្រែ​កថា ​ជាប់គុក​នយោបាយ​…​ទោះបី​អ្នក​ន​យោ​បោក​ជាប់គុក​…​ក៏​គេ​អះអាង​ថា ​ជាប់គុក​នយោបាយ​ដែរ​…​។

សម័យ​បារាំង​ដាក់​នឹម​ត្រួតត្រា​កម្ពុជា​…​ឬ​សម័យ​អាណានិគមនិយម​…​មាន​គុក​នយោបាយ​មែន ! គុក​នយោបាយ​សម័យ​នោះ​មាននៅ​កោះ​ត្រឡាច​…​នៅ​កណ្តាល​សមុទ្រ​ដ៏​ល្វឹងល្វើយ​…​។

ខំ​តាម​ស្វែងរក​ដែរ​…​តើ​គុក​នយោបាយ​របស់​កម្ពុជា​យើង​នៅឯណា ? សំខាន់​នោះ គឺ​តុលាការ​ដែល​ជា​អ្នក​ច្បាប់​កាត់ទោស​…​។ គ្រប់​អ្នក​ធ្វើ​នយោបាយ​ដែល​តុលាការ​កាត់ទោស​…​មិន​ដែល​ជាប់ចោទ​រឿង​នយោបាយ​សោះ​…​ជាប់ចោទ​រឿង​ព្រហ្មទណ្ឌ​គ្រប់​គ្នា​…ដូច​ជា​រឿង​បរិហារកេរ្តិ៍​…​រឿង​ទប់​ជើង​គ្រែ​…​រឿង​អូន​បង​ច្រាសជើង​…​អត់​ឃើញ​មានរឿង​ក្បត់ជាតិ​…​ក្បត់​ខ្មោច​អ្វី​ឡើយ​…​។

ប៉ុន្តែ​បើ​រឿង​«​អ្នកមាន​ប្រាក់​» ជាប់គុក​…​ហើយ​គុក​ខ្ពើម​មិន​ឱ្យ​ដេក​…​អា​នឹង​មាន​មែន ! រឿង​មេខ្លោង​ជួញដូរ​ថ្នាំ​ញៀន​ជាប់គុក​…​ហើយ​បញ្ជាទិញ​លក់​ថ្នាំ​ញៀន​ពី​ក្នុង​គុក​…​អា​នឹង​ក៏​មាន​ដែរ​…​។
ឯ​រឿង​អ្នកនយោបាយ​ជាប់គុក​នយោបាយ​…​ដូច​ជា​មិនឃើញ​មាន​ទេ​…​មាន​តុលាការ​៣​ថ្នាក់​ជា​សាក្សី​…៕
             អា​ឡេវ