ប្រើ​កូន​ទៅ​ទិញ​ទឹកកក​ឃើញ​បាត់​យូរ​តាម​រក ស្រាប់តែ​ឆោឡោ


ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឱ្យ​សង្វេគ​ដោយ​ក្មេង​ប្រុស​តូច​ម្នាក់​បាន​ធ្លាក់​ចូល​ក្នុង​ទឹក​អណ្តូង​មួយ​កន្លែង​ដែល​មាន​ជំរៅ​ជាង​៦​ម៉ែត្រ បណ្តាល​ឱ្យ​លង់​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ចំណុច​អណ្ដូងទឹក​ក្នុង​បរិវេណ​ផ្ទះ​របស់​ឈ្មោះ អ៊ុំ គឹ​ម​អេ​ង នៅ​ភូមិ​សំបួរមាស​(​ក​) ឃុំ​ពាមជីកង ស្រុក​កងមាស បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សព​ក្មេង​នោះ​ផង​ដែរ​។

លោក​វរសេនីយ៍ត្រី មាន ស៊ី​ណាត អធិការរង​នគរបាល​ស្រុក​កងមាស​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊ន វិ​ឆ្ឆិ​ការ ហៅ​ផាត​វីត ភេទ​ប្រុស អាយុ​៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ៗ​ភូមិ​-​ឃុំ​ខាងលើ មាន​ឪពុក​ឈ្មោះ សូ សុ​ផាត អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ និង​ម្ដាយ​ឈ្មោះ ខេ​ង សុខ​ហុង អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ​។

លោក​វរសេនីយ៍ត្រី មាន ស៊ី​ណាត អធិការរង​នគរបាល​ស្រុក​កងមាស​បន្ត​ថា ម្ដាយ​ក្មេង​ប្រុស​រង​គ្រោះ​ប្រើ​ឱ្យទៅ​ទិញ​ទឹកកក​ដែល​នៅផ្ទះ​ក្បែរ​គ្នា ហើយ​កូន​បាន​លែង​ក្បែរ​អណ្តូង ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូល​អណ្តូង​លង់ទឹក​ស្លាប់​។ ក្រោយមក​ម្តាយ​ក្មេង​រង​គ្រោះ​នៅ​ពេល​បាត់​កូន​មិនឃើញ​មក​វិញ​យូរ ក៏​ប្រញាប់​ទៅ​តាម​រក ក៏​ឃើញ​កូន​របស់​ខ្លួន​ធ្លាក់​អណ្តូង​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៣០​ម៉ែត្រ ។ ចំណែក​ប្រជាជន​ក៏​នាំ​គ្នា​ដាក់​ខ្សែ​ចុះ​ស្រង់​មក​លើ​មាត់​អណ្តូង ហើយ​បាន​ខំប្រឹង​ធ្វើ​ចលនា​បេះដូង តែ​អកុសល​ក្មេង​ប្រុស​រង​គ្រោះ​នូវ​តែ​មិនដឹង​ខ្លួន ហើយ​ក្រោយមក​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ចុះ​ទៅ​ពិនិត្យ​សព ឃើញ​ថា មិន​មាន​ស្លាក​ស្មា​ម​អ្វី​លើ​រាង​កាយ​គួរ​ឱ្យ​សង្ស័យ​នោះ​ទេ ក៏​បាន​ធ្វើការ​សន្និដ្ឋាន​ថា ក្មេង​តូច​នេះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​មែន ។ សព​ត្រូវ​បាន​ប្រគល់​ជូន​ឪពុក​ម្តាយ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ