ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករកស៊ី​ពុះ​ដី​ឡូ​ត៌​លក់ម្នាក់​​ធ្លាប់​បា.ញ់​សង្សារកាល​២ឆ្នាំមុន​ ​ពេល​នេះ​បា.ញ់​គំរា.ម​អ្នក​ភូមិ​ទៀត

1 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២នាក់ ក្នុង​​នោះ​ម្នាក់​គឺជា​អ្នករក​ស៊ី​ពុះ​ដី​ឡូត៍​លក់​ ហើយ​ធ្លាប់​បា.ញ់​

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២នាក់ ក្នុង​​នោះ​ម្នាក់​គឺជា​អ្នករក​ស៊ី​ពុះ​ដី​ឡូត៍​លក់​ ហើយ​ធ្លាប់​បា.ញ់​សម្លា.ប់​សង្សារ​កាលពី​២​ឆ្នាំ​មុន និង​ម្នាក់​ទៀត​ជា​មន្ត្រី​យោធា​នៅ​អង្គភាព​បញ្ជូន​សារ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ធ្វើការ​ឃាត់ខ្លួន ។ ​ក្រោយ​ពេល​ជនសង្ស័យ​ទាំង​២​នាក់​​បាន​វា.យ និង​បា.ញ់​គំរា.ម ព្រម​បើករថយន្ត​បំ​បុ.ក​អ្នក​ភូមិ​ប៉ុនប៉ង​សម្លា.ប់ រួច​នាំ​គ្នា​ចូល​កាន់​ប៉ុស្តិ៍​នគរបាល​ដើម្បី​ដាក់​ពាក្យបណ្ដឹង​ចោទប្រកាន់​ជន​រង​គ្រោះ​ថែម​ទៀត​នោះ​។

ហេតុ​ករ​ណ៍​ខាងលើ​​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវលំ​ក្បែរផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ​-​កំពត ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទី​១-​ឈ្មោះ​ទាក់ ឌី ហៅ​ឌី អាយុ​៣០​ឆ្នាំ មុខរបរ​ពុះ​ដី​ឡូ​ត៌​លក់ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤២ ផ្លូវ​លេខ​៣៦ បុរី​ពិភព​ថ្មី​ឈូក​វ៉ា​២ ភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។​ ជនសង្ស័យ​​​១រូប​​នេះ​ជិះ​រថយន្ត​ម៉ាក​Jeep ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ ​2BG-0004 និង​ប្រើប្រាស់​អាវុ.ធ​ខ្លី​ប្រភេទ​បា.ញ់​ឆ.ក់​១​ដើម និង​ធ្លាប់​បា.ញ់​សម្លា.ប់​សង្សារ​នៅ​ក្នុង​រថយន្ត​កាលពី​អំឡុង​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ ។ ​ទី​២-​ឈ្មោះ​កើត សម្ផស្ស អាយុ​៣៤​ឆ្នាំ​មុខរបរ​ជា​យោធា​នៅ​អគ្គ​បញ្ជាការដ្ឋាន​បញ្ជូន​សារ ស្នាក់​នៅ​ក្នុង​បន្ទាយ​ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ ។ ​ជន​នេះ​ប្រើប្រាស់​អាវុ.ធ​ខ្លី​១​ដើម ម៉ាក​Bereta ហើយ​ក្រោយ​បង្កហេតុ​រួច​បាន​យក​អាវុ.ធ​នោះ​ទៅ​ទុក​នៅ​បន្ទាយ​វិញ​ហើយ​។

ដោយឡែក​ជន​រង​គ្រោះ​២​នាក់​ ក្នុងនោះ​ម្នាក់​​ឈ្មោះ ហយ ហេ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ បើកបរ​រថយន្ត ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ ​បាន​រង​របួស​ជើង និង​ខ្លួនប្រាណ​ ដោយសារ​ជនសង្ស័យ​ឈ្មោះ​ទាក់​ឌី ហៅ ឌី បើករថយន្ត​បុ.ក និង​ម្នាក់ទៀត​​ឈ្មោះ​នួន លី ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ រង​របួស​ហើម​ជាំ​មេដៃ ដោយសា​តែ​ជនសង្ស័យ​ឈ្មោះ​ទាក់ ឌី វា.យ​ទាត់​ធាក់ និង​បា.ញ់​គំរាម.​ប៉ង​សម្លា.ប់​ទាំង​រូប​គាត់​និង​កូន​ៗ​របស់​គាត់​ផង​ដែរ​។

យោង​តាម​របាយការណ៍​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ឈ្មោះ​នួន លី បាន​ដើរ​ចេញពីផ្ទះ​ទៅ​រក​ទិញ​បារី​ជក់​នៅផ្ទះ​របស់​អ្នក​ក្បែរ​ខាង​ម្នាក់​ទៀត​ឈ្មោះ​ជួប ផល ហើយ​ពេល​ទៅ​ដល់​បានឃើញ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​កំពុង​ផឹក​ស៊ី​ជាមួយ​ម្ចាស់​។ ​ខណៈនោះ​ម្ចាស់ផ្ទះ​ឈ្មោះ​ជួប ផល បាន​ហៅ​បុរស​រង​គ្រោះ​ឲ្យ​ចូល​ផឹក​ស៊ី​​ជាមួយដែរ​ ប៉ុន្តែ​ជន​រង​គ្រោះ​ប្រកែក​និង​បាន​និយាយ​លេងសើច​តាម​បែប​អ្នក​រាប់អាន​គ្នា​ថា «​កូនចៅ​ឯង​ផឹក​ទៅ ព្រោះ​ខ្ញុំ​ក៏​ស្រវឹងស្រា​ដែរ​ហើយ »​។

តាម​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ពាក្យ​លេងសើច​នេះ ​ម្ចាស់ផ្ទះ​ឈ្មោះ​ជួប​ផល​ ពុំ​បាន​ប្រកាន់​នោះ​ទេ ប៉ុន្តែ​បែរជា​ជនសង្ស័យ​ឈ្មោះ​ទាក់ ឌី ហៅ​ឌី ខឹង​ច្រឡោ​តទៅ​វិញ ហើយ​ជន​នេះ​បាន​និយាយ​ទៅ​កាន់​ជន​រង​គ្រោះ​ដែល​មាន​អាយុ​ស្មើរ​និង​ឪពុក​ខ្លួន​ទៅ​ហើយ​នោះ​ថា​«​ឯង​និយាយ​ច្រើន​ម្ល៉េះ? តា​ឯង​មកពីណា? និយាយ​ឈ្លើយ​ម្ល៉េះ? » ។​ បន្ទាប់​មក​ជនសង្ស័យ​រូប​នេះ​បាន​ស្ទុះ​ទៅ​វា.យ​ទាត់​ធាក់​បុរស​រង​គ្រោះ បណ្ដាល​ឲ្យ​រង​របួស​មេដៃ​ហើម​ជាំ ហើយ​ជន​រង​គ្រោះ​គ្មាន​លទ្ធភាព​តបត​ឡើយ និង​បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ រួច​បាន​ប្រាប់​រឿងរ៉ាវ​ដល់​កូនប្រុស​របស់​គាត់​កំពុង​ផឹក​ស៊ី​នៅផ្ទះ​បានដឹង​។

របាយការណ៍​ខាងលើ​បាន​សរសេរ​បន្ត​ទៀត​ថា ភ្លាម​ៗ​និះ​កូនប្រុស​រួម​ទាំង​បងប្អូន​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​សួរនាំ​ជនសង្ស័យ​ឈ្មោះ​ទាក់ ឌី នោះ​ថា​«​ហេតុ​អ្វី​បានជា​វាយ​ទាត់​ធាក់​ឪពុក​ខ្ញុំ​អ​ញ្ចឹ​ង?» ខណៈនោះ​ក៏​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង​រហូត​ឈាន​ដល់​ការ​ប្រទូស្ត​រាយ​គ្នា ហើយ​ឈ្មោះ​ទាក់ ឌី បាន​យក​កាំភ្លើ.ងខ្លី​បា.ញ់​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​១​គ្រាប់ ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​ត្រូវ​នរណា​ម្នាក់​ឡើយ​ ។​ បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​កើត សម្ផស្ស ដែល​ជា​មន្ត្រី​យោធា បាន​យក​អា​វុ​.ធខ្លី​ម៉ាក​Bereta មក​ភ្ជង់​គំរា.ម​ក្រុម​ជន​រង​គ្រោះ ការពារ​មិន​ឲ្យ​ក្រុម​ជន​រង​គ្រោះ​ចូល​ទៅ​វា.យ​ឈ្មោះ​ទាក់ ឌី ទើប​ពេល​នោះ​ឈ្មោះ​ទាក់ ឌី​ មានឱកាស​ឡើង​បើករថយន្ត​ម៉ាក​Jeep គេចខ្លួន​និង​បាន​បើក​បំ​បុ.ក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ហយ ហេ​ន អូស​ជា​ច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ រួច​បើករថយន្ត​គេច​បាត់​ស្រមោល​។

នៅ​ក្នុង​របាយការណ៍​នោះ​បាន​បញ្ជាក់​បន្ថែម​ថា លុះ​មួយសន្ទុះ​ក្រោយមក​ទើប​ជនសង្ស័យ​ឈ្មោះ​ទាក់ ឌី​ នេះ​បើករថយន្ត​ត្រឡប់​ទៅ​កាន់​កន្លែង​កើតហេតុ​វិញ ដើម្បី​ទៅ​ដឹក​បក្សពួក​ឈ្មោះ កើត សម្ផស្ស ចេញពី​កន្លែង​កើតហេតុ ។ ​ខណៈនោះ​មុន​និង​ដឹក​គ្នា​ចាកចេញ​ទៅ​ជនសង្ស័យ​ទាក់ ឌី បាន​បា.ញ់​ឡើង​លើ​១​គ្រាប់​ទៀត​គំរា.ម​មិន​ឲ្យ​អ្នក​ភូមិ​ចូល​ទៅ​ជិត រួច​ទើប​នាំ​គ្នា​ជិះ​រថយន្ត​គេចខ្លួន​បាត់​ស្រមោល​ ។ ​

ចំណែក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ក៏​បាន​ចុះ​ទៅ​អន្តរាគមន៍​ស្រាវជ្រាវ​ភ្លាម​ៗ​ផង​ដែរ ហើយ​រហូត​ដល់​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ដដែល ស្រាប់តែ​លេច​មុន​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​រថយន្ត​ម៉ាក​Jeep​ខាងលើ​ចូល​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣ ដើម្បី​ដាក់​ពាក្យបណ្ដឹង​លើ​ជន​រង​គ្រោះ​និង​បំភ្លឺ​ជូន​នគរបាល ហើយ​ពេល​នោះ​នគរបាល​ក៏​បាន​ឃាត់ខ្លួន​ទាំង​២​នាក់​ ​ដោយ​ដកហូត​យក​រថយន្ត​Jeep១​គ្រឿង អាវុ.ធ​ខ្លី​បា.ញ់​ឆ.ក់​១​ដើម ជា​របស់​ជនសង្ស័យ​ទាក់ ឌី ចំណែក​អាវុ.ធ​ខ្លី​ម៉ាក​Bereta ដែល​ជា​របស់​ជនសង្ស័យ​ឈ្មោះ​កើត សម្ផស្ស ត្រូវ​បាន​ជន​នេះ​យក​ទៅ​ទុក​នៅ​ក្នុង​បន្ទាយ​អគ្គ​បញ្ជាការដ្ឋាន​បញ្ជូន​សារ ហើយ​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​។

សូម​រម្លឹក​ថា ជនសង្ស័យ​ឈ្មោះ​ទាក់ ឌី ហៅ​ឌី អាយុ​៣០​ឆ្នាំ មុខរបរ​ពុះ​ដី​ឡូ​ត៌​លក់ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤២ ផ្លូវ​លេខ​៣៦ បុរី​ពិភព​ថ្មី​ឈូក គឺជា​ឃា.តករ​បា.ញ់សម្លា.ប់​ស្ត្រី​ម្នាក់​ឈ្មោះ​ធី លី​ហ្សា អាយុ​១៨​ឆ្នាំ ជា​សង្សារ បណ្ដាល​ឲ្យ​ស្លា.ប់​ក្នុង​រថយន្ត កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ ហើយ​បើករថយន្ត​ចូល​ទៅ​សារភាព​នៅ​អាវុធហត្ថ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​ ពេល​នោះ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ចាប់ខ្លួន ប៉ុ​ន្តែ​ទោស​បា.ញ់​សម្លា.ប់​មនុស្ស​នេះ​ជា.ប់គុ.ក​មិន​បាន​យូរ​នោះ​ទេ ក៏​ចេញ​មក​វិញ ហើយ​បាន​ដើរ​ផឹក​ស៊ី​​អុកឡុក គំរា.ម​បា.ញ់​សម្លា.ប់​អ្នក​ភូមិ​គួរ​ឲ្យ​ភ័.យ​ខ្លា.ច​បែប​នេះ​ដដែល ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ