ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ធ្វើ​សកម្មភាព​មិន​បាន​សម្រេច បា.ញ់​ម្ចាស់ផ្ទះ​២​គ្រា​.​ប់ ផ្អើល​កណ្តាល​ក្រុង​ដូន​កែវ

1 ឆ្នាំ មុន
  • តាកែវ

ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​អសន្តិសុខ​ពេក​ហើយ ក្នុង​អាណត្តិ​លោកស្នងការ​នគរបាល​ខេត្តតាកែវ ព្រោះថា សូ​ម្បី​តែ​

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​អសន្តិសុខ​ពេក​ហើយ ក្នុង​អាណត្តិ​លោកស្នងការ​នគរបាល​ខេត្តតាកែវ ព្រោះថា សូ​ម្បី​តែ​ចោរលួច​ក៏​មាន​កាំ​ភ្លើ​.​ង​ប្រើ​ដែរ តើ​ឲ្យ​ពលរដ្ឋ​មាន​ភាព​កក់ក្តៅ​ម៉េច​នឹង​បាន​ទៅ? ប៉ុន្តែ​នេះ​ជា​សំណាង​ហើយ ដែល​ក្រុម​ចោរ​បាញ់​មិន​ត្រូវ​ម្ចាស់ទ្រព្យ កុំ​អី​មិនដឹង​ថា យ៉ាងណា​នោះ​ទេ?​។

បើ​តាម​មហាជន​សង្កេត​ឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ទឹកដី​ខេត្តតាកែវ ហាក់​កំរើក​ឡើង​វិញ នៅ​ក្រុម​ចោរលួច ចោរឆក់ តាម​ដងផ្លូវ​ជា​បន្តបន្ទាប់ ខណៈ​មុខសញ្ញា​ទាំងនោះ សមត្ថកិច្ច​ហាក់​គ្មាន​តម្រុយ​ទាល់តែ​សោះ​។

ជាក់ស្តែង​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ នៅ​ចំណុច​ភូមិ​ត្រពាំង​សាលា សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ មាន​ករណី​ចោរ​មួយ​ក្រុម មាន​គ្នា​២​នាក់ បាន​ឡើង​លបចូល​កាត់​សោរ​ផ្ទះ​មួយ​កន្លែង លួច​យក​ម៉ូតូ​ម៉ាក Mslaz មួយ​គ្រឿង ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ​1HG 3976 ពណ៌​ប្រផេះ មិន​បាន​សម្រេច ដែល​មាន​ម្ចាស់ ឈ្មោះ ហ៊​ន រ៉ា​យុ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ទីតាំង​កើតហេតុ​ខាងលើ​។

តាម​សម្តី​ម្ចាស់​ម៉ូតូ​បញ្ជាក់​ឱ្យ​ដឹង​ថា ខណៈ​ក្រុម​ចោរ​អូស​បណ្តើរ​ម៉ូតូ​ចេញ​មក​ផ្លូវជាតិ ខ្លួន​គាត់​ក៏​បាន​ភ្ញាក់​ងើប​ទាន់ ហើយ​ក៏​ស្រែ​កថា «​ចោរ​ៗ» ពេល​នោះ​ក្រុម​ចោរ​ទាំង​ពី​នាក់​ក៏​ដក​កាំ​ភ្លើ​.​ង​ខ្លី មិន​ស្គាល់​ម៉ាក បាញ់​ចំនួន​២​គ្រា​.​ប់ តែ​មិន​បាន​ត្រូវ​ខ្លួន​គាត់​នោះ​ទេ​។ ស្រប​ពេល​នោះ ក្រុម​ចោរ​ក៏​បាន​បញ្ឆេះ​ម៉ូតូ​ដែល​លួច​បាន​អត់​ឆេះ ក៏​ផ្តួល​ម៉ូតូ​ចោល រួច​រត់ឡើង​ម៉ូតូ​១​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​រក​ឃើញ​វត្ថុ​តាង​មាន​បង់​កាំ​ភ្លើ​.​ង​១ មាន​គ្រាប់​កាំ​ភ្លើ​.​ង​ចំនួន​៤​គ្រា​.​ប់ សំបក​ក​ន្ទុះ​២ និង​ស្បែកជើង​១​គូរ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ