ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់​ផ្តាំ​សម័យ

6 ឆ្នាំ មុន

ធុញ​ណាស់ ! កុំ​និយាយ​រឿង​នយោបាយ​ច្រើន​ពេក​…​ព្រោះ​ពេល​ខ្លះ​រឿង​នយោបាយ​ក្លាយជា​រឿង​ន​យោ​បោក​ក៏​មាន​ដែរ​…​

ធុញ​ណាស់ ! កុំ​និយាយ​រឿង​នយោបាយ​ច្រើន​ពេក​…​ព្រោះ​ពេល​ខ្លះ​រឿង​នយោបាយ​ក្លាយជា​រឿង​ន​យោ​បោក​ក៏​មាន​ដែរ​…​។ អ្នក​កាច់ចង្កូត​នយោបាយ​…​ពេល​ខ្លះ​គេ​ប្រើ
«​ទូក​វែង​»…​ពេល​ខ្លះ​គេ​ប្រើ​«​ទូកខ្លី​» ។ យើង​អ្នក​ជិះ​ជាមួយ​…​បើ​មិន​បាន​មើល​ទេ​…​បត់​តាម​មិន​ទាន់​ទេ​…​។ គេ​បត់​រួច​ហើយ​…​ឯង​នៅ​វាង​ឆ្ងាយ ទម្រាំ​បត់​ទាន់​…​សឹងតែ​ក្រឡាប់ចាក់ ។

អីចឹង​កុំ​សូវ​និយាយ​ពេក​អា​រឿង​នយោបាយ​…​យើង​ទាំងឡាយ​ដែល​ជា​«​ចាស់​ជាន់មុន​»…​និយាយ​រឿង​សប្បាយ​ៗ…​ទាន់​ភ្នែក​នៅ​ភ្លឺ​…​ទាន់​នៅ​មើលឃើញ​អ្វី​នៅ​ជុំវិញ​ខ្លួន​…​យក​មក​រ៉ាយរ៉ាប់​ប្រាប់​គ្នីគ្នា​ឱ្យ​សប្បាយ​ៗ…​កុំឱ្យ​ឆាប់​ចាស់​ពេក​…​ហេ ! ហេ !

ក្លើ​វ័យ​ចំណាស់​២​នាក់​ជួប​គ្នា​ក្នុង​ហាង​កាហ្វេ​ទំនើប​មួយ​នៅ​កោះ​ពេជ្រ​ម្សិលមិញ​នេះ​…​។ ទាំង​២​នាក់​សក់ខ្មៅ​រលើប​ដូច​គ្នា​…​ដូច​ទើប​លាប​សក់​…​ប៉ុន្តែ​បើ​តាម​មើល​ជើងសក់​ឃើញ​ស​…​មើល​រោមភ្នែក​ក៏​ឃើញ​ស​ច្រើន​ដែរ​…​ពុកមាត់​ដុះ​រ៉ុយ​ៗ…​ចេញ​រោម​ស​…​បញ្ជាក់​ថា ​ចាស់​លេងខ្លួន​ដ៏​អស្ចារ្យ​…​មើលទៅមិន​អន់​ទេ កាលពី​នៅ​ក្មេង​…​។ ជា
ចាស់​ជាន់មុន សល់​ពី​សម័យ​សង្គមរាស្ត្រ​និយម​…​ជានា​ម៉ឺន​សល់​ពី​សម័យដ៏​អស្ចារ្យ នៃ​របប​សង្គមរាស្ត្រនិយម​…​។

ក្រេប​កាហ្វេ​បណ្តើរ​និយាយ​គ្នា​បណ្តើរ​…
– យី ! សម័យនេះ​ក្មេង​ៗ​ស្អាតអស្ចារ្យ​ណាស់​…​មើលទៅ​អស់ទាស់​…​សាច់​សខ្ចី​…​ខ្ចី​ញ៉ិញ​តែ​ម្រ៉​ង ! ខ្លី​លើ​មើលឃើញ​អស់​…​ខ្លី​ក្រោម​កាន់តែ​អស្ចារ្យ​ទៀត​…​បើ​ដូច​សម័យ​យើង​មុន បើ​មាន​អីចឹង​…​ប្រហែល​ក្រឡាប់​មេឃ ក្រឡាប់​ដី​ហើយ !

ក្លើ​មាត់ដាច​ដដែល​និយាយ​បន្ត​ទៀត ដោយ​យក​ក្រដាស​ជូត​ភ្នែកវែ​នតា​មួយ​ភ្លែត​…
– អង្គុយ​មើល​ក្នុង​ទូរទស្សន៍​ថា​ វា​អស្ចារ្យ​ទៅ​ហើយ​…​លុះ​មក​មើលឃើញ​ផ្ទាល់​ភ្នែក​ទៀត​…​គ្នា​នឹក​ស្តាយ​…​ហេតុ​អី​សម័យ​មុន​…​សម័យ​យើង​នៅ​ក្មេង​គ្មាន​អ្នក​បង្ហាញ​សាច់​…​អី
ចឹ​ង ? បើ​ហ៊ាន​បង្ហាញ​អីចឹង​…​អត់ឱ្យ​បាត់​មុខ​ទេ​…​គ្រឺ​ត​ណាស់ !

ក្លើ​ម្នាក់​ទៀត​រៀបរាប់​ម្តង​…
– សម័យ​យើង​នៅ​ក្មេង​…​ក៏​មិន​អន់​ពេក​ដែរ​…​ពិតមែន​គេ​អត់​បញ្ចេញ​…​ពិតមែន​មិន​ខ្លី​លើ ខើច​ក្រោម​…​ពិតមែន​អត់​ឃើញ​សាច់​សខ្ចី​ស្រមោច​មិន​ហ៊ាន​វារ​…​ប៉ុន្តែ​អា​វែង​លើ វែង​ក្រោម​ហ្នឹង​…​ធ្វើ​ឱ្យ​យើង​កាន់តែ​ចង់​ដឹង​…​ចង់​ឃើញ​ជាង​អា​បង្ហាញ​…​។ ពី​មុនគេ​ស្លៀក​ហ្ស៊ីប​ហៀរ​ដល់​កែង​ អត់​ឃើញ​សាច់​កំភួនជើង​ទេ​…​ប៉ុន្តែ​បើ​និយាយ​ពី​រឹប​រាង​…​មើល​ពីក្រោយ​អស់ទាស់​…​មើលឃើញ​…​ងាក​ខឹង​…​ងាក​ខឹង​ៗ ! ក្រហម​មុខ​ដាក់​ជាប់​…​។ ខាងលើ​ពិតមែន​គេ​អត់​បញ្ចេញ​ឱ្យ​ទូលាយ​…​ប៉ុន្តែ​មើលទៅ​ព្រហើន​ណាស់​…​ប៉ោង​ធំ​ស្រួច​…​គ្រាន់បើ​ជាង​អា​បើក​បង្អួច​ចំហ​ចោល​…​បើ​គេ​បង្ហាញ​អស់ហើយ​…​លែង​ចង់បាន​ហើយ​…​ចង់បាន​អី​…​បើ​ឃើញ​អស់ហើយ ។

ក្លើ​ដដែល​និយាយ​បន្ត​…
– កាល​យើង​នៅ​ពី​ក្មេង​…​អា​រឿង​ហក់លោត​…​តួកុន​ទាំងឡាយ​តាម​យើង​អត់​ទាន់​ទេ​…​។ ណ្ហើយ ! កុំ​និយាយ​រឿង​«​អត់​ស្តេច​»​ច្រើន​ពេក​…​ធម្មតា​ទេ អ្វី​ដែល​គេ​លាក់​ដូច​សម័យ​យើង​…​គឺជា​អ្វី​ដែល​គេ​ចង់​មើល​…​ចង់​ឃើញ​…​ម្ល៉ោះហើយ​បើ​ចង់​ឃើញ ចង់​មើល​…​ឬ​ចង់បាន ជា​របស់​មាន​តម្លៃ​ណាស់​…​កុំ​អាល​ចោល​សម័យ​យើង​…​។

លើក​កែវ​កាហ្វេ​ក្រេប​…​ក្លើ​ម្នាក់​ទៀត​ដែល​មាន​ពុកមាត់​ដុះ​ចេញ​ពណ៌​ស​រ៉ុយ​ៗ…​ភ្នែក​គាត់​នៅ​ក្រឡោត​និយាយ​យ៉ាង​ថ្នម​ៗ​ថា​…
– សម័យនេះ​ជា​សម័យ​ចាស់​ផ្តាំ​សម័យ​…​គេ​និយាយ​មួយ​រយ​ដង​…​មិន​ស្មើនឹង​បានឃើញ​ម្តង​…​។ ឃើញ​មួយ​រយ​ដង​មិន​ស្មើ​បាន​ស្ទាបអង្អែល​ម្តង​…​។ គ្នា​យើង​ចាស់​មែន​…​ប៉ុន្តែ​សំណាង​នៅ​មាន​ច្រើន​ណាស់​…​ក្មេង​ៗ​ក៏​មិត្ត​ល្អជា​មួយ​តា​តា​យើង​ក៏​មិន​តិច​ដែរ​…​ហេ ! ហេ !
បើ​អីចឹង​កុំឱ្យ​រំលង​វ៉ើ​យ​…​សំខាន់​រឿង​«​ជាក់ស្តែង​» ៕
             អា​ឡេវ