ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីយោធាម្នាក់ស្រវឹងស្រាបើកម៉ូតូជ្រុលទៅបុករថយន្តក្រុង តែសំណាងល្អលោតចេញទាន់

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មន្ត្រី​យោធា​បាន​រង​របួសស្រាល ខណ​:​ស្រវឹងស្រា​បើកបរ​ម៉ូតូ​ដែល​ខ្ចី​បងប្អូន​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ជាមួយនឹង​រថយន្តក្រុង​ដែល​កំពុងស៊ី​ញ៉ូ​បត់​ឆ្វេង​បណ្តាល​ឱ្យ​ដួល​ប្រាវ​ត្រូវ​រថយន្ត​កៀប​ម៉ូតូ​ជាប់​។ តែ​សំណាងល្អ អ្នកបើកបរ​ម៉ូតូ​លោត​ចេញ​ទាន់ កុំ​អី​អាច​នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាក់​ជា​មិន​ខាន ដែល​ហេតុការណ៍​មន្ត្រី​យោធា​ស្រវឹងស្រា​ម្នាក់​ខាងលើ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រថយន្តក្រុង​ស៊ី​ញ៉ូ​បត់​ឆ្វេង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មន្ត្រី​យោធា​បាន​រង​របួសស្រាល ខណ​:​ស្រវឹងស្រា​បើកបរ​ម៉ូតូ​ដែល​ខ្ចី​បងប្អូន​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ជាមួយនឹង​រថយន្តក្រុង​ដែល​កំពុងស៊ី​ញ៉ូ​បត់​ឆ្វេង​បណ្តាល​ឱ្យ​ដួល​ប្រាវ​ត្រូវ​រថយន្ត​កៀប​ម៉ូតូ​ជាប់​។

តែ​សំណាងល្អ អ្នកបើកបរ​ម៉ូតូ​លោត​ចេញ​ទាន់ កុំ​អី​អាច​នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាក់​ជា​មិន​ខាន ដែល​ហេតុការណ៍​មន្ត្រី​យោធា​ស្រវឹងស្រា​ម្នាក់​ខាងលើ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រថយន្តក្រុង​ស៊ី​ញ៉ូ​បត់​ឆ្វេង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ៖ អ្នកបើកបរ​ម៉ូតូ ឈ្មោះ ប្លង់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​មន្ត្រី​យោធា រស់នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​បើកបរ​ម៉ូតូ ម៉ាក​ឃ្លី​ក​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន 1C-3642 រង​ការ​ខូចខាត​ផ្នែក​ខាងក្រោម និង​ខាង​មុខ​។

ចំណែក​ភាគី​ខាង​រថយន្តក្រុង​របស់​ក្រុមហ៊ុន វីរ​:​ប៊ុ​ន​ថាំ មិន​រង​របួស ដោយ​តៃកុង​បើកបរ​រថយន្ត​ម៉ាក​យូ​នី វើ​ស ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3F-0240​។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ អ្នកបើកបរ​ម៉ូតូ​ខាងលើ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​លុះដល់​កន្លែង​កើតហេតុ ស្រប​ពេល​ដែល​រថយន្ត​ក្រុមហ៊ុន​ខាងលើ​ស៊ី​ញ៉ូ​បត់​ឆ្វេង ស្រាប់តែ​អ្នកបើកបរ​ម៉ូតូ​មិន​បន្ថយល្បឿន​ក៏​ជ្រុល​ទៅ​បុក​ពេញទំហឹង​ដួល​ប្រាវ ហើយដោយ​អ្នក​បើក​ម៉ូតូ​ស្មារតី​រឹង​ក៏​លោត​ចេញពី​ម៉ូតូ កុំ​អី​ត្រូវ​រថយន្ត​កិន​ពីលើ​រង​គ្រោះ​ដល់​អាយុជីវិត​ជាក់​ជា​មិន​ខាន​។

ក្រោយ​ពេល​កើតហេតុ​មន្ត្រី​នគរបាល​ចុះ​ទៅ​ធ្វើការ​វាស់វែង ដោយ​ភាគី​ទាំង​សងខាង​មានការ​សម្របសម្រួល​គ្នា​នៅ​កន្លែង​កើតហេតុ ដើម្បី​បញ្ចប់រឿង ហើយ​ម្ចាស់​រថយន្ត​ក៏​បន្ត​ដឹក​ភ្ញៀវ​ទៅ​ភ្នំពេញ​នា​ពេល​យប់​។

រីឯ​ម្ចាស់​ម៉ូតូ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​លាង​របួស​រីឯ​ម៉ូតូ ដែល​ខ្ចី​បងប្អូន​ជិះ ត្រូវ​បាន​ម្ចាស់​យក​ទៅ​ជួសជុល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ