ភ្ញាក់ផ្អើលឆោឡោចោមរោមមើលក្រោយប្រទះឃើញ…
ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លា.ប់នៅក្នុងប្រឡាយទឹកជាប់ថ្នល់តាព្រឹមស្ថិតក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ
ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លា.ប់នៅក្នុងប្រឡាយទឹកជាប់ថ្នល់តាព្រឹមស្ថិតក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ
ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងប្រឡាយទឹកជាប់ថ្នល់តាព្រឹមស្ថិតក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកចោមរោមមើលយ៉ាងច្រើន ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ។
បើតាមលោកវរសេនីយ៍ទោ កែ សុថា នាយការិល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តស្វាយរៀងបានប្រាប់ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានការប្រទះឃើញសាសពស្ត្រីម្នាក់ដេកស្លាប់ក្នុងទឹកប្រឡាយត្រង់ចំណុចកើតហេតុខាងលើនោះសមត្ថកិច្ចជំនាញបានរួមនិងគ្រូពេទ្យពិនិត្យសាកសពបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យធ្វើកោសល្យវិច្ច័យ ដែលបច្ចុប្បន្នសាកសពស្រី្តដែលប្រជាពលរដ្ឋប្រទះឃើញគឺសមត្ថកិច្ចពុំទាន់អាចកំណត់អត្តសញ្ញាណសពនោះទេ ហើយជាការសន្និដ្ឋាន សាកសពស្រី្តខាងលើនោះអាចមានអាយុប្រហាក់ប្រហេល១៨ទៅ២០ឆ្នាំ ។
ប្រភពដដែលបានឲ្យដឹងបន្ថែមទៀតថា ក្រោយពេលសមត្ថកិច្ចធ្វើកោសល្យវិច្ច័យគឺពុំទាន់សន្និដ្ឋានថាសាកសពខាងលើនេះស្លាប់ដោយមូលហេតុអ្វីនោះទេដោយសភាពសពហើមស្អុយរលួយមើលលែងយល់ទៅហើយ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណសព និងរកមូលហេតុនៃការស្លាប់នេះថា ជាករណីឃាតកម្មឬជាករណីអ្វីផ្សេងទៀត ៕
ចែករំលែកព័តមាននេះ