ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​នេសាទ​នៅ​អន្លង់​មេត្រី រឹបអូសរ​បាំងសាច់​អួន និង​របាំង​ស្បៃ​មុង​ជា​ច្រើន​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

សមត្ថកិច្ច​ចម្រុះ មាន​កងរាជអាវុធហត្ថ​ស្រុក នគរបាល​ស្រុក និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​កំពង់​ប្រាសាទ

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ មាន​កងរាជអាវុធហត្ថ​ស្រុក នគរបាល​ស្រុក និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​កំពង់​ប្រាសាទ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដាក់រ​បាំងសាច់​អួន និង​របាំង​ស្បៃ​មុង នៅ​ចំណុច​អន្លង់​មេត្រី ស្ថិត​ក្នុងភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជ្រុល​គី​រី​។

មន្ត្រី​រដ្ឋបាល​ជលផល​កំពង់​ប្រាសាទ បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចំនួន​១៤​នាក់ បាន​ប្រើ​មធ្យោបាយ​កាណូត​បា​ឡា​ស្មាច់​ចំនួន​៤​គ្រឿង ចុះ​បង្ក្រាប​ទ​ល្មើស​នេសាទ ដែល​ដាក់រ​បាំងសាច់​អួន និង​របាំង​ស្បៃ​មុង នៅ​ចំណុច​អន្លុង​មេត្រី ស្ថិត​ក្នុងភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ដែល​ជា​លទ្ធផល បាន​រុះរើរ​បាំងសាច់​អួន​ចំនួន​៤​កន្លែង ដែល​មាន​ប្រវែង​៤៥០​ម៉ែត្រ​, រុះរើ​របាំង​ស្បៃ​មុង ចំនួន​១៤​កន្លែង ដែល​មាន​ប្រវែង​៦០០​ម៉ែត្រ​, លប​លូ​សាច់​អួន ចំនួន​៤​មាត់​, លប​លូ​ស្បៃ​មុង ចំនួន​១៤​មាត់​, បង្គោល​ចំនួន​៣៥០​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​ជាង​១០០​គីឡូក្រាម ហើយ​ចំពោះ​សម្ភារៈ​វិញ ត្រូវ​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​តែ​ម្តង​។

សូម​បញ្ជាក់​ផង​ដែរ​ថា បទល្មើស​នេសាទ​នៅ​តែ​កើត​មាន​ឡើង​តាម​តំបន់​នានា ជា​ពិសេស​នៅ​ស្រុក​ជ្រុល​គី​រី​គឺ ការ​ដាក់រ​បាំងសាច់​ស្បៃ​មុង ដែល​ជា​បទល្មើស​បំផ្លាញ​មច្ឆា​ជាតិ​យ៉ាងធ្ងន់ធ្ងរ ព្រោះតែ​ត្រី​តូច​ធំ​មិន​រួច​ពី​ស្បៃ​មុង​របស់​ក្រុម​បទល្មើស​នេះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ