ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខខណ្ឌ៧មករាប្រើហិ.ង្សាលើបុរសអេតចាយ ត្រូវដាក់ទោសផ្អាកបើកប្រាក់ខែ៦ខែ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​ត្រូវ​បាន​គេ​បង្ហោះ និង​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម​យ៉ាង​ព្រោងព្រាត កាលពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ម្សិលមិញ​នេះ​បាន​បង្ហាញ​ពី​សកម្មភាព​របស់​សន្តិសុខ​សណ្តាប់ធ្នាប់​ខណ្ឌ​៧ មក​រា​វា​.​យ​អ្នក​រើស​អេ​ត​ចាយ​ម្នាក់ នៅ​តាម​ដងផ្លូវ​សាធារណៈ​។ បើ​មើល​តាម​វី​ដេ​អូ…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​ត្រូវ​បាន​គេ​បង្ហោះ និង​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម​យ៉ាង​ព្រោងព្រាត កាលពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ម្សិលមិញ​នេះ​បាន​បង្ហាញ​ពី​សកម្មភាព​របស់​សន្តិសុខ​សណ្តាប់ធ្នាប់​ខណ្ឌ​៧ មក​រា​វា​.​យ​អ្នក​រើស​អេ​ត​ចាយ​ម្នាក់ នៅ​តាម​ដងផ្លូវ​សាធារណៈ​។

បើ​មើល​តាម​វី​ដេ​អូ គេ​ឃើញ​សន្តិសុខ​ខណ្ឌ​៧​មក​រា​ម្នាក់​បាន​ក្រៀក​បុរស​អេ​ត​ចាយ​ពីក្រោយ ខណៈ​សន្តិសុខ​ម្នាក់​ទៀត​បាន​ទះកំផ្លៀង​ទៅ​លើ​បុរស​ជា​អ្នក​រើស​អេ​ត​ចាយ​រូប​នោះ​ដែល​ទ​ង្វើ​បែប​នេះ​មើលទៅ​ហាក់​មិន​សមជា​មន្ត្រី​អនុវត្ត​ច្បាប់​ទាល់តែ​សោះ​។

បន្ទាប់​ពី​បែកធ្លាយ​វី​ដេ​អូ​ឃ្លី​ប​ខាងលើ​រួច​មក នៅ​ថ្ងៃ​ដដែល​នោះ​រដ្ឋបាល​ខណ្ឌ​៧​មក​រា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​បញ្ជាក់​ដំណើររឿង​ថា កាលពី​វេលា​៣​និង​៣០​នាទី​ល្ងាច​ក្រុមការងារ​ចំនួន​៤​នាក់​បាន​ចុះ​រៀបចំ​ស​ណ្នា​ប់​ធ្នាប់​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​លេខ​១៦៤ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ដែល​មានការ​ចត​យានជំនិះ​រទេះ​អេ​ត​ចាយ និង​រទេះ​លក់ទំនិញ​ផ្សេង​ៗ​លើ​ទ្រូង​ថ្នល់​នៃ​កំណាត់​ផ្លូវ​នេះ​។

រដ្ឋបាល​ខណ្ឌ​៧​មក​រា​បន្ត​ថា កំឡុង​ពេល​នៃ​ការ​រៀបចំ​សណ្តាប់ធ្នាប់​នេះ ក្រុមការងារ​បាន​ផ្សព្វផ្សាយ​ណែនាំ​តាម​ឧ​គ្ឃោ​សន​សព្វ​ឲ្យ​ម្ចាស់​យានជំនិះ និង​រទេះ​ដែល​ចត​លើ​កំណាត់​ផ្លូវ​១៦៤ ឲ្យ​យក​យានជំនិះ និង​រទេះ​របស់​ខ្លួន​ចេញ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​បាន​ល្អ​ប្រសើរ​។

សេចក្តី​ប្រកាស​ដដែល​បន្ត​ថា រំពេច​នោះ​ក៏​មាន​យុវជន​ម្នាក់​ដែល​ម្ចាស់​រទេះ​អេ​ត​ចាយ​បាន​ធ្វើ​សកម្មភាព​ជេរ​ប្រមាថ​មក​លើ​ក្រុមការងារ​ដោយ​មិន​ព្រមយក​រទេះ​ចេញ​ពីលើ​ទ្រូង​ថ្នល់ ហើយ​ក្រុមការងារ​ក៏​បាន​ព្យាយាម​នាំ​យក​រទេះ និង​យុវជន​ម្នាក់​នោះ​មក​អប់រំ​។​ប៉ុន្តែ​យុវជន​ជា​ម្ចាស់​រទេះ​អេ​ត​ចាយ​នោះ​មិន​ព្រម ថែម​ទាំង​ជេរ​ប្រមា​.​ថម​កលើ​ក្រុមការងារ​ក៏​បាន​កើត​មានការ​ប្រ​តា​.​យ​ប្រ​ត​.​ប់​គ្នា​ទៅ​វិញ​ទៅ​មករ​ហូត​ដល់​មានការ​ប្រើ​អំពើ​ហិ​.​ង្សា​បន្តិចបន្តួច​។

ក្រោយ​កើតហេតុ រដ្ឋបាល​ខណ្ឌ​បាន​ជួប​ជាមួយ​យុវជន​ជា​ម្ចាស់​រទេះ​អេ​ត​ចាយ​ជាមួយ​គ្នា​នេះ​ដែរ យុវជន​រូប​នោះ​បាន​សុំ​ទោស និង​ទទួលស្គាល់​កំហុស ហើយ​មិន​មានការ​ប្តឹងផ្តល់​អ្វី​ឡើយ​។

រដ្ឋបាល​ខណ្ឌ​៧​មក​រា​បាន​បញ្ជាក់​ថា ចំពោះ​ក្រុមការងារ​ដែល​បាន​ប្រព្រឹត្ត​កំហុស​ឈ្មោះ ឆាំ ឆាន រដ្ឋបាល​ខណ្ឌ​បាន​ធ្វើការ​អប់រំ ដោយ​ដាក់​ពិន័យ​ដោយ​បញ្ឈរជើង​ផ្អាក់​ប្រាក់ខែ​រយៈពេល​៦​ខែ និង​ដាក់​ពិន័យ​ទៅ​តាម​ច្បាប់​ព្រមទាំង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​។

ដោយឡែក​លោក ផែង វណ្ណៈ ដែល​គេ​ស្គាល់​ថា ជា​អ្នកកាសែត និង​ជា​អ្នក​ឈឺឆ្អាល​រឿង​សង្គម​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា លោក​បាន​យក​ថវិកា​ចំនួន​៤០០​ដុល្លារ ក្នុង​នោះ​(​ថវិកា​លោក​៣០០​ដុល្លារ និង​សប្បុរសជន​១០០​ដុល្លារ ជូន​ដល់​បុរស​អេ​ត​ចាយ​រង​គ្រោះ​ឈ្មោះ កើត សុខ​នៅ អាយុ​៣៦​ឆ្នាំ ដែល​កំពុង​ស្នាក់​នៅ​តាម​សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​ម្ដុំ​សាលា​បាក់​ទូក​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​រិះគន់​ដូច​ទឹកបាក់​ទំនប់​ទៅ​លើ​អាជ្ញាធរ​ខណ្ឌ​៧​មក​រា ដែល​បាន​ប្រើ​ហិ​.​ង្សា​លើ​បុរស​ជា​អ្នក​រើស​អេ​ត​ចាយ​។ ពោល គឺ​ពួក​គេ​ហាក់​មិន​អស់ចិត្ត​ទាល់តែ​សោះ នៅ​ពេល​ដែល​ឃើញ​សន្តិសុខ​រូប​នោះ​ត្រឹមតែ​ទទួល​ពិន័យ​ផ្នែក​រដ្ឋបាល ដោយ​ពួក​គេ​ហាក់​ចង់​ឲ្យ​មាន​ចំណាត់ការ​តាម​ផ្លូវ​តុលា​ទៅ​លើ​សន្តិសុខ​រូប​នោះ​បន្ថែម​ទៀត ដើម្បី​ជា​មេរៀន​សម្រាប់​អ្នក​ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី​ថ្ងៃក្រោយ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ