ប្រពន្ធហៅប្អូនស្រីមកនៅជាមួយ បែរជាត្រូវឆីវិញ
ខេត្តកំពង់ស្ពឺ ៖ បុរសជាបងថ្លៃម្នាក់ត្រូវបាននគរបាលស្រុកឱរ៉ាល់ ធ្វើការឃាត់ខ្លួនតាមបណ្តឹងម្តាយក្មេក បន្ទាប់ពីសង្ស័យធ្វើសកម្មភាពចាប់ប្អូនថ្លៃ
ខេត្តកំពង់ស្ពឺ ៖ បុរសជាបងថ្លៃម្នាក់ត្រូវបាននគរបាលស្រុកឱរ៉ាល់ ធ្វើការឃាត់ខ្លួនតាមបណ្តឹងម្តាយក្មេក បន្ទាប់ពីសង្ស័យធ្វើសកម្មភាពចាប់ប្អូនថ្លៃ
ខេត្តកំពង់ស្ពឺ ៖ បុរសជាបងថ្លៃម្នាក់ត្រូវបាននគរបាលស្រុកឱរ៉ាល់ ធ្វើការឃាត់ខ្លួនតាមបណ្តឹងម្តាយក្មេក បន្ទាប់ពីសង្ស័យធ្វើសកម្មភាពចាប់ប្អូនថ្លៃខ្លួនឯងរំលោភបានសម្រេច ហេតុការណ៍នេះនគរបាលឃាត់បុរសសង្ស័យបានកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះខ្លួនឯងក្នុងភូមិតាដែស ឃុំតាសាល ស្រុកឱរ៉ាល់។
លោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់បានប្រាប់ថា បុរសជាបងថ្លៃសង្ស័យរំលោភប្អូននោះឈ្មោះ យឹម ទន់ អាយុ27ឆ្នាំ មុខរបរកសិករ (ចាំចំការឱ្យបងប្អូន) រស់នៅភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ។ ចំណែកឯក្មេងស្រីរងគ្រោះអាយុ11ឆ្នាំ ។
លោកបានបន្តថា តាមសម្តីរបស់ក្មេងស្រីរងគ្រោះនិយាយថា កាលពីថ្ងៃទី៥ មេសា កន្លងទៅ បុរសជាបងថ្លៃបានចាប់រំលោភម្តង នាងក៏បានទូរស័ព្ទប្រាប់ម្តាយម្តងរួចមកហើយដែរ តែនៅពេលថ្មីៗកន្លងទៅនេះ បុរសជាបងថ្លៃបានធ្វើសកម្មភាពចាប់រំលោភជាច្រើនដងទៀត ថែមទាំងគំរាមនាងថានឹងសម្លាប់ ទើបនៅថ្ងៃទី១៩ មេសា នាងក៏ប្រាប់ម្តាយ ហើយម្តាយនាងបានដាក់ពាក្យបណ្តឹងឱ្យនគរបាលឃាត់តែម្តង។
ចំណែកបុរសជនសង្ស័យបាននិយាយប្រាប់ថា រូបគេមិនបានចាប់រំលោភប្អូនថ្លៃដូចការចោទរបស់ម្តាយក្មេក និងប្អូនថ្លៃស្រីនោះទេ គេហ៊ានស្បថឱ្យស្លាប់។ ដោយសារតែកន្លងមករូបគេនិងម្តាយក្មេកមានទំនាស់រឿងមិនពេញចិត្តរូបគេជាកូនប្រសារ ដោយរូបគេមិនចង់បែកពីប្រពន្ធកូនក៏សុខចិត្តរួមរស់ជាមួយប្រពន្ធ បើទោះបីជាម្តាយក្មេកតាមបំបែកស្នេហ៍ក៏ដោយចុះ។ ម្តាយក្មេងរបស់គេតែងតែទៅរកស៊ីនៅស្រុកឆ្ងាយៗ ជួនកាលទៅដល់ប្រទេសថៃក៏មាន ឃើញដូចនោះប្រពន្ធរបស់គេក៏នឹកឃើញអាណិតប្អូនស្រីនៅតូចអាយុ១១ឆ្នាំ មិនចង់ឱ្យដើរចុះដើរឡើង ក៏ហៅឱ្យមករស់នៅជាមួយ តែមិនដឹងជាយ៉ាងម៉េច ទើបមានរឿងនេះកើតឡើង រូបគេក៏មិនយល់ដែរ។
លោកអធិការបន្តថា តាមបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះអាយុ46ឆ្នាំ មុខរបរលក់ដូរនៅប៉ោយប៉ែត បានប្តឹងថា កូនប្រសាររបស់គាត់ចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ ដែលត្រូវជាប្អូនថ្លៃ នៅចំណុចផ្ទះចាំចំការ ស្ថិតក្នុងស្រុកឱរ៉ាល់។ បន្ទាប់ពីទទួលបានបណ្តឹងសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីធ្វើការស្រាវជ្រាវ។ បច្ចុប្បន្នបុរសជាបងថ្លៃកំពុងឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រង់ចាំបញ្ជូនបន្តចាត់ការតាមផ្លូវច្បាប់។ ចំណែកក្មេងស្រីជាប្អូនថ្លៃនោះត្រូវបានលោកស្រីស្នងការរងទទួលបន្ទុកការជួញដូរមនុស្ស និងការពារអនីតិជនបានយកទៅពិនិត្យនៅឯមន្ទីរពេទ្យ ៕
ចែករំលែកព័តមាននេះ