ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើតអី? ក្រោយ​ចេញច្រៀងខារ៉ាអូខេជាមួយ​ប្តី​​វិញ នាង​លោតពីលើ​​ខុន​ដូ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​​បាន​​ធ្វើ​អត្តឃា.ត ដោយ​លោត​ពីលើអគារ​​ខុន​ដូ​មួយកន្លែង ​បណ្តាល​ឱ្យ​ស្លា.ប់​ភ្លាមៗ ​​ដែល​គេមិន​​ដឹង​​ពី​មូល​​ហេតុ​ច្បាស់ទេ តែ​ត្រូវ​សង្ស័យ​ថា អាច​ជា​ករណី​ប្រចណ្ឌ ក្រោយ​​ពី​ស្ត្រី​រង​គ្រោះនិងប្តី បាន​​ត្រឡប់​ពី​កម្មវិធី​ផឹក​ស៊ី និង​ច្រៀង​ខារ៉ាអូខេ​​ជាមួយ​មិត្ត​ភក្តិ​​វិញ ក៏​កើតរឿង​នេះ​​តែ​ម្តង ។

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​​បាន​​ធ្វើ​អត្តឃាត ដោយ​លោត​ពីលើអគារ​​ខុន​ដូ​មួយកន្លែង ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ ​​ដែល​គេមិន​​ដឹង​​ពី​មូល​​ហេតុ​ច្បាស់ទេ តែ​ត្រូវ​សង្ស័យ​ថា អាច​ជា​ករណី​ប្រចណ្ឌ ក្រោយ​​ពី​ស្ត្រី​រង​គ្រោះនិងប្តី បាន​​ត្រឡប់​ពី​កម្មវិធី​ផឹក​ស៊ី និង​ច្រៀង​ខារ៉ាអូខេ​​ជាមួយ​មិត្ត​ភក្តិ​​វិញ ក៏​កើតរឿង​នេះ​​តែ​ម្តង ។

ហេតុ​ការណ៍​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩ មេ​សា ឆ្នាំ​២០១៧ ស្ថិត​នៅ​ខុន​ដូ​ជាន់​ទី​៧ ក្នុង​បន្ទប់​លេខ​៩ លើ​ផ្លូវ​លេខ​៥៩៨ ក្រុម​ទី​៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុ​ន ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​​​ដែល​ស្លាប់​​ឈ្មោះ​យី​ម យាង អាយុ​៣៦​ឆ្នាំ ជា​អាជីវករ មាន​ស្រុក​កំណើត​នៅខេត្តព្រៃវែង រីឯ​ប្តី​មិន​ស្គាល់ឈ្មោះ​​។ ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើត​ហេតុ ត្រូវ​គេ​ដឹង​ថា ពួកគេ​ទាំង​ប្តី​និង​ប្រពន្ធ(​ស្ត្រី​រង​គ្រោះ​) បាន​នាំ​គ្នា​ទៅ​ហូប​អី​ និង​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ ។ បន្ទាប់​មក ក៏​បបួល​គ្នា​ទៅ​​ច្រៀង​ខារ៉ាអូខេនៅ​ហាង​សំ​រិ​ទ្ធ​ ពេជ្រ ។ ពេល​ច្រៀង​ចប់ ​ក៏​បែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។ ចំណែក​ប្រពន្ធ​និង​ប្តី ក៏​បើករថយន្ត​មក​ផ្ទះ​​វិញដែរ (​ខុន​ដូ​ខាងលើ​) ​ពេល​មក​ដល់បាន​រៀបចំ​បត់​ខោអាវ​ទុកដាក់​ធម្មតា​ ។

ស្រាប់តែ​មួយសន្ទុះ មិនដឹង​រឿងអ្វី ​ស្ត្រី​ជា​ប្រពន្ធ​​បាន​បើកទ្វារ​ចេញ​ ទៅ​រានហាល​ខាង​មុខ​ផ្ទះ រួច​លោត​ចុះ​មក​ក្រោម ក្នុង​កម្ពស់​ជាង​១០​ម៉ែត្រ បណ្តាល​ឱ្យ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​។ ទោះបីជាយ៉ាងណា សមត្ថកិច្ច​កំពុង​​បន្ត​ស៊ើប​​លើ​ករណី​នេះ​​បន្តទៀត  ។