ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​រក​ឃើញ​ព្រះសង្ឃ​២១​អង្គ​​មាន​ជំងឺ​គ្រុន​ឈាម និងរលាក​បំពង់.ក​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ព្រះសង្ឃ​ចំនួន​២១​អង្គ​នៅ​វត្ត​ខ្នាចរមាស មាន​អាកា​រៈ​ឡើង​កំ​ដៅ​ខ្លាំង​រហូត​ស្រែក​យំ​ពេញ​វត្ត ត្រូវ​បញ្ជូន​ជា​បន្ទាន់​ទៅ​កាន់​មន្ទីរពេទ្យ​កាលពី​ពាក់កណ្ដាល​យប់ ហើយ​គិត​ត្រឹម​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​០២ វិច្ឆិកា គ្រូពេទ្យ​បាន​អះអាង​ថា ព្រះសង្ឃ​ទាំងនោះ​មានព្រះអង្គ​ខ្លះ​កើត​ជំងឺគ្រុនឈាម ព្រះ​អង្គ​ខ្លះ​ទៀត​មាន​ជំងឺ​រលាក​បំពង់ក…

ខេត្តបាត់ដំបង ៖ ព្រះសង្ឃ​ចំនួន​២១​អង្គ​នៅ​វត្ត​ខ្នាចរមាស មាន​អាកា​រៈ​ឡើង​កំ​ដៅ​ខ្លាំង​រហូត​ស្រែក​យំ​ពេញ​វត្ត ត្រូវ​បញ្ជូន​ជា​បន្ទាន់​ទៅ​កាន់​មន្ទីរពេទ្យ​កាលពី​ពាក់កណ្ដាល​យប់ ហើយ​គិត​ត្រឹម​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​០២ វិច្ឆិកា គ្រូពេទ្យ​បាន​អះអាង​ថា ព្រះសង្ឃ​ទាំងនោះ​មានព្រះអង្គ​ខ្លះ​កើត​ជំងឺគ្រុនឈាម ព្រះ​អង្គ​ខ្លះ​ទៀត​មាន​ជំងឺ​រលាក​បំពង់ក និង​ខ្លះ​ទៀត​ស្ថិត​ក្នុង​ការ​តាមដាន​អាការៈ​រោគ​នៅឡើយ ។

ព្រះ​តេជគុណ អ៊ឹ​ប ភា​រុណ ដែល​កំពុង​តាមដាន​យ៉ាង​ដិត​ដល់​ចំពោះ​ព្រះសង្ឃ ដែល​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បាន​មាន​សង្ឃដីកា​ថា គ្រូពេទ្យ​បាន​បង្ហាញ​លទ្ធផល​ខ្លះ​ៗ​ថា ព្រះសង្ឃ​ទាំង​២១​អង្គ ដែល​បាន​ពិនិត្យ​ឈាម​រួច​ហើយ និង​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មគោល ជាក់​ស្ដែង​​មាន​០៤​អង្គ គឺ មាន​ចំនួន​០៤​អង្គ​កើត​ជំងឺគ្រុនឈាម ក្រៅពី​នេះ​មាន​កើត​ជំងឺ​រលាក​បំពង់ក តែ​ក៏​មាន​ព្រះ​ប៉ុន្មាន​អង្គ​ទៀត​កំពុង​តាមដាន​ពី​អាកា​រៈដែរ ។

សូម​ជម្រាប​ថា ព្រះសង្ឃ​ចំនួន​១៨​អង្គ​ដំបូង នៅ​វត្ត​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សា​ម៉ុ​យ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មគោល នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី ០១ វិច្ឆិកា ក្រោយ​ពី​មាន​អាកា​រៈ​ក្ដៅខ្លួន​ខ្លាំង រហូត​មាន​នេន​ៗ​ខ្លះ​ស្រែកយំ​ផ្អើល​ពេញ​វត្ត​ទាំង​កណ្ដាល​យប់​ទៀត​ផង​។

ព្រះ​តេជគុណ អ៊ឹ​ប ភា​រុណ បាន​ប្រាប់​កោះសន្តិភាព​ថា កាលពី​បួន ប្រាំ​ថ្ងៃមុន មាន​ព្រះសង្ឃ​ពី​បួន​ទៅ​ប្រាំ​អង្គ បាន​កើ​ជំងឺ​គ្រុនក្ដៅ​នេះ ហើយ​បាន​ហៅ​គ្រូពេទ្យ​មក​ជួយ​ពិនិត្យ​និង​ប្រើប្រាស​ថ្នាំ​បញ្ចុះ​កំ​ដៅ​។ ព្រះ​អង្គ​បាន​បញ្ជាក់​ថា ពេល​នេះ​នេន​តូច​ៗ​ទាំងនោះ​ហាក់​បាន​ធូរស្រាល តែ​ក្រោយមក​អាកា​រៈ​គ្រុនក្ដៅ​នេះ​ក៏​បាន​កើត​ឡើងជា​ថ្មី​។ លុះ​នៅ​យប់​ថ្ងៃ​ទី ០១ វិច្ឆិកា ក៏​មានការ​ឆ្លង​រាលដាល​ខ្លាំង​ដល់​ព្រះសង្ឃ​ដទៃ​ទៀត រហូត​ដល់​ចំនួន​១៨​អង្គ​។

ព្រះ​តេជគុណ អ៊ឹ​ប ភា​រុណ បាន​បញ្ជាក់​ថា ក្រោយ​ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​ចំនួន​១៨​អង្គ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ វិច្ឆិកា ព្រះ​អង្គ​បាន​សម្រេច​បញ្ជូន​នេន​ៗ​ចំនួន​បី​អង្គ​ទៀត​ទៅ​មន្ទីរពេទ្យ​ដដែល ក្រោយ​ពី​នេន​ៗ​ទាំងនេះ​មាន​អាកា​រៈ​មិនល្អ រហូត​ល់​ដល់​ពេល​នេះ​មាន​ព្រះសង្ឃ​ចំនួន​២១​អង្គ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងលើ​។ ប៉ុន្តែ​យ៉ាងណា គិត​ត្រិ​ម​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ ពុំ​ទាន់​មាន​ព្រះសង្ឃ​អង្គ​ណា​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​នៅឡើយ​ទេ ហើយ​ក្រុម​គ្រួ​ពេទ្យ​កំពុង​ពិនិត្យ និង​តាមដាន​រោគ​សញ្ញា​ព្រះសង្ឃ​ទាំង​២១​អង្គ​យ៉ាង​យកចិត្តទុកដាក់​បំផុត​៕

អត្ថបទសរសេរ ដោយ