ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​កម្មករ​សំណង់​ទ្រាំលែងបាន​​នាំ​គ្នា​ចេញ​​តវ៉ា​ផ្អើល​ការដ្ឋាន ក្រោយ​សន្តិសុខ​យាម​ធ្វើ​រឿង​មួយ​គ្មាន​មូលហេតុ

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុម​កម្មករ​សំណង់​ជា​ច្រើន​នាក់​បាន​ចេញពី​ក្នុង​រោង​កម្មករ​មក​ធ្វើការ​តវ៉ា បន្ទាប់​ពី​មាន​សន្តិសុខ​យាម​ច្រក​ចេញចូល​រោង​កម្មករ​បាន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​កម្មករ​សំណង់​ជា​ច្រើន​នាក់​បាន​ចេញពី​ក្នុង​រោង​កម្មករ​មក​ធ្វើការ​តវ៉ា បន្ទាប់​ពី​មាន​សន្តិសុខ​យាម​ច្រក​ចេញចូល​រោង​កម្មករ​បាន​វា​.​យ​កម្មករ​សំណង់​ម្នាក់​ឲ្យ​បែកក្បាល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​រោង​កម្មករ​បុរី​វិមាន​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

ក្រុម​កម្ម​ករ​សំណង់​ផ្អើល​ឆោឡោ​ចេញតវ៉ា

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ជន​រង​គ្រោះ​មានឈ្មោះ ឈូ​ន ឆៀង អាយុ​២៨​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​កន្លែង​កើតហេតុ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​មក​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ក្នុង​ការដ្ឋាន​របស់​បុរី​វិមាន​ភ្នំពេញ​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ មិន​ដែល​មាន​ទំនាស់ ឬ​មាន​គំនុំ​ជាមួយ​អ្នក​ណា​នោះ​ទេ​។

បុរសរងគ្រោះ​ក្នុង​ហេតុការណ៍

ជន​រង​គ្រោះ​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គឺជា​វេលា​ដែល​កម្មករ​ទាំងអស់​ដល់​ពេល​ត្រូវ​សំរាក​ពី​ការងារ ហើយ​កម្មករ​ទាំងអស់​ក៏​បាន​វិល​ចូល​កន្លែង​សំរាក​រៀង​ៗ​ខ្លួន​។ លុះដល់​វេលា​ម៉ោង​៨​យប់ មុន​ពេល​កើតហេតុ​គាត់​ដេក​មិន​លក់​ក៏​បាន​ទៅ​ឈប់​និយាយ​លេង​ជាមួយ​កម្មករ​សំណង់​ប្រុស​ៗ​ចំនួប​២ នាក់​ទៀត​នៅ​ខាង​មុខ​រោង​ដែល​ពួក​គាត់​ស្នាក់​នៅ​។ មួយ​ស្ទុះ​ក្រោយមក ក៏​ស្រាប់តែ​មាន​សន្តិសុខ​ដែល​យាម​នៅ​ច្រក​ចេញចូល​រោង​កម្មករ​កើតហេតុ​២​នាក់​បាន​ជិះ​ម៉ូតូ​មក រួច​ក៏​បាន​ស្រែ​កថា «​ហែង​ស្ងាត់​អត់​ៗ ហែង​ចង់​ម៉េច?​»​។ បន្ទាប់​មក​សន្តិសុខ​ទាំងនោះ​ក៏​បាន​យក​វិទ្យុទាក់ទង (​អាយ​កូ​ម​) វា​.​យ​ទៅ​លើ​រូប​គាត់ (​ជន​រង​គ្រោះ​) បណ្តាល​ឲ្យ​រង​របួស​បែកក្បាល និង​វា​.​យ​ទៅ​លើ​បុរស​ទាំង​២​នាក់​ដែល​ឈរ​ជាមួយ​គាត់ (​ជន​រង​គ្រោះ​) បន្ថែម​ទៀត​បណ្ដាល​ឲ្យ​រង​របួសស្រាល​។

បុរសរងគ្រោះ​ក្នុង​ហេតុការណ៍

ជន​រង​គ្រោះ​បន្ត​ទៀត​ថា បន្ទាប់​មក​សន្តិសុខ​ទាំងនោះ​ក៏​បាន​នាំ​រូប​គាត់ (​ជន​រង​គ្រោះ​) ទៅ​កាន់​ប៉ុស្តិ៍​យាម​របស់​ខ្លួន ដោយ​មិន​ប្រាប់​ពី​មូលហេតុ​អោយ​បាន​ច្បាស់លាស់​នោះ​ទេ​។ លុះដល់​វេលា​កើតហេតុ ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់​ដល់​កម្មករ​ទាំងអស់​នាំ​គ្នា​ឆោឡោ​ចេញ​មក​ធ្វើការ​តវ៉ា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​តែ​ម្តង​។

ក្រុម​កម្ម​ករ​សំណង់​ផ្អើល​ឆោឡោ​ចេញតវ៉ា

តាម​សម្តី​កម្មករ​ដែល​នាំ​គ្នា​ចេញ​មក​ធ្វើការ​តវ៉ា​បាន​ប្រាប់​បន្ថែម​ទៀត​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​សន្តិសុខ​បាន​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​ទៅ​លើ​កម្មករ ព្រោះថា​កន្លង​មក សន្តិសុខ​ទាំងនោះ​ក៏​ធ្លាក់​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​ទៅ​កម្មករ​ប៉ុន្មាន​ដង​មក​ហើយ ថែម​ទាំង​បញ្ឈប់​ពួក​គេ​ពី​ការងារ​ថែម​ទៀត​ផង​។

បុរសរងគ្រោះ​ក្នុង​ហេតុការណ៍

គួរ​បញ្ជាក់​ផង​ដែរ​ថា ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ ភាគី​ខាង​សន្តិសុខ​មិន​បាន​បញ្ជាក់​ប្រាប់​អ្វី​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​នាំ​សន្តិសុខ​ដែល​បាន​បង្កហេតុ និង​ជន​រង​គ្រោះ​ទៅ​កាន់​ប៉ុស្តិ៍​នរ​គ​បាល​រដ្ឋបាល​ឃ្មួ​ញ ដើម្បី​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ