ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ធ្វើ​ចរាចរណ៍​​តាមផ្លូវ ខណៈកំពុង​ជួយ​រីយ៉ែ​​ឡាន​​ឱ្យ​គេ ជួបគ្រោះ​គួរ​ឱ្យ​អាសូរ​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ធ្វើ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ និង​ជួយរី​យ៉ែ​រថយន្ត​​ឱ្យ​គេ គ្រាន់​បាន​ថវិកា​

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ធ្វើ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ និង​ជួយរី​យ៉ែ​រថយន្ត​​ឱ្យ​គេ គ្រាន់​បាន​ថវិកា​ចិញ្ចឹម​គ្រួសារ ​ប៉ុន្តែ​ជាអកុសល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​​ម៉ូតូ​បុ.ក​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ​។

ហេតុការណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២២ នៅ​ចំណុច​ទល់មុខ​បុរី ជា​រី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ ​ស្ថិត​ក្នុង​​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

​បុរសរងគ្រោះ​ជា​អ្នក​ធ្វើចរាចរណ៍​​ខាងលើ​​មិន​បាន​ស្គាល់ឈ្មោះ​ និង​អា​ស័​យ​ដ្ឋា​ន​ឡើយ ។ ចំណែក​ម៉ូតូ​​មួយគ្រឿងដែល​បើក​បុ.ក​ជនរងគ្រោះ​ម៉ាកហ្ស៊ូមមើ អិច​ (​ZOOMER -X) ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1GD-1514 បើកបរ​ដោយ​បុរស​ម្នាក់ មិនស្គាល់​អត្ត​សញ្ញាណ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​ជា​អ្នក​ធ្វើ​ចរាចរណ៍​នៅ​ទល់មុខ​បុរី ជា​រី និ​ង​ជួយរី​​យ៉ែ​រថយន្ត​នៅ​ហាង​នៅ​ជិត​កន្លែង​កើតហេតុ ខណៈ​ពេល​ជន​រង​គ្រោះ​ដើរ​ឆ្លងផ្លូវ​ ក៏​ស្រាប់តែ​​មាន​​ម៉ូតូ​ម៉ាក​​ហ្ស៊ូមមើ អិច​ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បុ.ក​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​រង​របួស​បែ.កក្បាល​ឈា.ម​ហូរសន្ល.ប់​ស្តូកស្តឹង ចំណែក​អ្នកបើកបរ​ម៉ូតូ​​បាន​រង​របួស​ធ្ងន់បែ.ក​មុខ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ខណៈ​គ្រោះថ្នាក់​ភ្លាម​ៗ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ​មក​ដឹក​ជន​រង​គ្រោះ​ភ្លាម​ៗ ដោយ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ទាំង​២​នាក់ ។ ពេល​កើតហេតុ​ភ្លាម​ៗ​ជន​រង​គ្រោះ​ទាំង​២​នាក់​មិន​ទាន់​មាន​ក្រុម​គ្រួសារ​មក​មើល​​នៅឡើយ​ទេ ។

ក្រោយ​ពេល​កើតហេតុ​ កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​បាន​យក​ម៉ូតូ​​ហ្ស៊ូមមើ អិច ខាងលើ​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ