ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​រាក ៖ ពេល​ណា​គួរ​ប្រើ និង​មិន​គួរ​ប្រើ?

7 ឆ្នាំ មុន

នៅ​ពេល​ដែល​អ្នក​អាន​អត្ថបទ​នេះ ខ្ញុំ​គិត​ថា អ្នក​ពិតជា​ធ្លាប់​បាន​ឆ្លងកាត់​បញ្ហា​រាក ។ តាម​ពិត​នោះ មនុស្ស​ស្ទើរ​ទាំងអស់​សុទ្ធតែ​ធ្លាប់​រាក ។ អត្ថបទ​នេះ​នឹង​ណែនាំ​អ្នក​ឱ្យ​យល់​ច្បាស់​អំពី​ការ​ប្រើ​ថ្នាំ​រាក

នៅ​ពេល​ដែល​អ្នក​អាន​អត្ថបទ​នេះ ខ្ញុំ​គិត​ថា អ្នក​ពិតជា​ធ្លាប់​បាន​ឆ្លងកាត់​បញ្ហា​រាក ។ តាម​ពិត​នោះ មនុស្ស​ស្ទើរ​ទាំងអស់​សុទ្ធតែ​ធ្លាប់​រាក ។ អត្ថបទ​នេះ​នឹង​ណែនាំ​អ្នក​ឱ្យ​យល់​ច្បាស់​អំពី​ការ​ប្រើ​ថ្នាំ​រាក ។ ថ្នាំ​ប្រឆាំង​ការ​រាក (antidiarrheal medicines) រួម​មាន loperamide (Imodium) និង bismuth subsalicylate (Kaopectate, Pepto-Bismol) ។ ដោយ​ផ្អែក​ទៅ​លើ​មូលហេតុ​នៃ​ជំងឺរាក​, អ្នក​ក៏​អាច​នឹង​ត្រូវការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​មេរោគ (antibiotics) ផង​ដែរ ។ ថ្នាំ​សម្លាប់​មេរោគ (antibiotics) គឺជា​ថ្នាំ​ដែល​ធ្វើការ​វាយ​កម្ទេច​ទៅ​លើ​ពពួក​បាក់តេរី ។ ប្រសិនបើ​វេជ្ជបណ្ឌិត​ឱ្យ​អ្នក​ប្រើប្រាស់​ថ្នាំ​សម្លាប់​មេរោគ​, នោះ​វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ពិភាក្សា​ជាមួយ​គាត់​មុន​នឹង​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​រាគ ដើម្បី​ជួយ​សំរាល​រោគ​សញ្ញា​របស់​អ្នក ។ នៅ​ពេល​ណា​ដែល​មិន​គួរ​ប្រើ​ថ្នាំ​ប្រឆាំង​ការ​រាគ (antidiarrheal medicines) ពេល​ដែល​រាក គឺជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ (infection) ដែល​បណ្តាល​មក​ពី​បាក់តេរី ឬ​ប៉ារ៉ាស៊ីត​, ថ្នាំ​ប្រឆាំង​ការ​រាក​កាន់តែ​ធ្វើ​ឱ្យ​ស្ថានភាព​ជំងឺ​របស់​អ្នក​ឈាន​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​ថែម​មួយ​កំរិត​ទៀត ។ នេះ​គឺ​ដោយសារ​តែ​ថ្នាំ​នោះ​រារាំង​ដល់​រាង​កាយ​របស់​អ្នក​នៅ​ក្នុង​ការ​កំចាត់​បាក់តេរី ឬ​ប៉ារ៉ាស៊ីត ។

តើ​ថ្នាំ​ប្រឆាំង​ការ​រាក​មានដំណើរ​ការ​ដូច​ម្តេច ?
ឡូ​ពីរ៉ាមីត (Loperamide) កាត់​បន្ថយល្បឿន​របស់​សារធាតុ​រាវ​ដែល​ធ្វើ​ចលនា​ក្នុង​ពោះវៀន​របស់​អ្នក (bowels) ។ (Bismuth subsalicylate) វា​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​ចលនា​របស់​សារធាតុ​រាវ ។ វា​ក៏​កាត់​បន្ថយ​ការ​រលាក (inflammation) ព្រមទាំង​រារាំង​បាក់តេរី និង​វីរុស​មួយ​ចំនួន​ដែល​បណ្តាល​ឱ្យ​មាន​រាក​នោះ មិន​ឱ្យ​រីក​លូតលាស់​នៅ​ក្នុង​ក្រពះ (stomach) និង​ពោះវៀន (intestines) ។

តើ​យើង​គួរតែ​ព្យាបាល​ជំងឺរាក​ដែរ​ឬទេ ?
ជា​ញឹកញាប់​ណាស់ គេ​មិន​ចាំបាច់​ធ្វើការ​ព្យាបាល​រាក​នោះ ទេ ។ វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ប៉ុណ្ណោះ ទោះបីជា​អ្នក​ព្យាបាល ឬ​មិន​ព្យាបាល​វា​ក៏​ដោយ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​ថ្នាំពេទ្យ​មួយ​ចំនួន​អាច​ធ្វើ​ឱ្យ ស្ថានភាព​ជំងឺ​របស់​អ្នក​បាន​ប្រសើរ​ឡើង ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​មានការ​ឈឺ​ចុកចាប់ ឬ​រមួល​ក្នុង​ពោះ (cramping) ។

តើ​ថ្នាំ​ប្រឆាំង​ការ​រាក​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ដូច​ម្តេច​ខ្លះ ?
ជា​ធម្មតា​មនុស្ស​ដែល​មាន​សុខភាព​ល្អ​កម្រ​នឹង​ទទួលផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ថ្នាំ​ប្រឆាំង​ការ​រាក​ណាស់ ។ ប៉ុន្តែ​វា​អាច​នឹង​មាន​បញ្ហា​ខ្លះ​ៗ​ចំពោះ អ្នក​ដែល​មាន​សុខភាព​ទន់ខ្សោយ ។

ចូរ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក ប្រសិនបើ​អ្នក​កត់សម្គាល់​ឃើញ​ថា មាន​ផលវិបាក​មួយ​ចំនួន​កើត​លើ​រូប​អ្នក​ដូច​ជា ៖
+ ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ក្រោយ​ពី ប្រើ​ថ្នាំ Loperamide
– ឈឺពោះ abdominal pain
– ទល់លាមក constipation
– វិលមុខ dizziness
– ចង្អោរ nausea

+​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ក្រោយ​ពី​ប្រើ​ថ្នាំ Bismuth subsalicylate
– ទល់លាមក constipation
– លាមក / អណ្តាត​មាន​ពណ៌​ខ្មៅ blackened stools and/or tongue
– សូរ​ហ៊ឹង​ក្នុង​ត្រចៀក (tinnitus) ។

តើនរ​ណាខ្លះ​ដែល​មិន​គួរ​ប្រើប្រាស់​ថ្នាំ​ទាំងនេះ ?
ចូរ​កុំ​ផ្តល់​ថ្នាំ Loperamide ទៅ​កាន់​ក្មេង​ៗ​ដែល​មាន​អាយុ​៦​ឆ្នាំ ឬ​ទាប​ជាង​នេះ (​លើកលែងតែ​វេជ្ជបណ្ឌិត​របស់​អ្នក​ណែនាំ​ឱ្យ​ប្រើ​ថ្នាំ​នេះ​) ។ អ្នក​មិន​គួរ​ទទួលទាន​ថ្នាំ Loperamide ប្រសិនបើ​អ្នកមាន​គ្រុនក្តៅ (fever),   ឬ​ធ្លាប់​មាន​ប្រតិកម្ម , កន្ទួល​រមាស់​ក្រោយ​ពី​ប្រើ​ថ្នាំ​នេះ ។ ចូរ​កុំ​ប្រើប្រាស់ ថ្នាំ Loperamide ក្នុង​ករណី​អ្នកមាន​ឈាម ឬ​លាមក​ពណ៌​ខ្មៅ​, ដែល​នេះ​អាច​បញ្ជាក់​ថា ស្ថានភាព​ជំងឺរាក​របស់​អ្នក​កំពុង​តែ​ធ្ងន់ធ្ងរ ។ អ្នក​ដែល​មាន​ប្រតិកម្ម ឬ​អាលែកហ្ស៊ី​ទៅ​នឹង​ថ្នាំ​អាស្ពីរីន (Aspirin) ឬ​ថ្នាំ​មាន​ជាតិ Salicylate ដទៃ​ទៀត មិន​គួរ​ទទួលទាន​ថ្នាំ Bismuth subsalicylate ឡើយ ។ កុំ​ផ្តល់​ថ្នាំ Bismuth subsalicylate ទៅ​កាន់​ក្មេង​ដែល​មាន​អាយុ​ទាប​ជាង​១២ ឆ្នាំ ។ កុំឱ្យ​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី​១២​ទៅ​១៨​ឆ្នាំ ដែល​មាន​ជំងឺ​គ្រុនផ្តាសាយ ឬ​ជំងឺ​អុតធំ (chickenpox) ពីព្រោះ​វា​អាច​ធ្វើ​ឱ្យ​ប្រឈម​មុខ​ទៅ​នឹង​បណ្តុំ​រោគ​សញ្ញា រ៉េ​យ (Reye’s syndrome) ដែល​ជា​ស្ថានភាព​មួយ​ដ៏​ធ្ងន់ធ្ងរ និង​អាច​ឈាន​ទៅ​ដល់​ការ​បាត់​បង់ជីវិត ទៀត​ផង ។

តើ​ថ្នាំ​ប្រឆាំង​ការ​រាក​នេះ អាច​ប្រឆាំង​គ្នា​នឹង​ថ្នាំ​ដទៃ​ទៀត ដែរ​ឬទេ ?
សូម​សាកសួរ​ទៅ​កាន់​វេជ្ជបណ្ឌិត​របស់​អ្នក​មុន​ពេល​ទទួលទាន​ថ្នាំ Loperamide ប្រសិនបើ​អ្នក​បាន​ប្រើប្រាស់​ថ្នាំ ៖
– ថ្នាំ​ប្រឆាំង​វីរុស​សម្រាប់​មេរោគ ហ៊ី​វ (HIV)
– ថ្នាំ​សម្លាប់​មេរោគ (antibiotics)
– ថ្នាំ​បំបាត់​ការ​ឈឺចាប់ (pain medicines) ។

ការ​ប្រើប្រាស់​ថ្នាំ​ខាងលើ​រួ គ្នា​ជាមួយនឹង​ថ្នាំ Loperamide អាច​បង្កើន​ការ​ប្រឈម​មុខ​ទៅ​នឹង​ការ​ទទួលផល​ប៉ះពាល់ (side effects) នានា , ដូច្នេះ​សូម​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក ។

Bismuth subsalicylate ក៏​អាច​ធ្វើ​ឱ្យ​អ្នក​ទទួល​រង​ផល​ប៉ះពាល់​ផ្សេង​ៗ​បាន​ដែរ ប្រសិនបើ​ប្រើ​ជាមួយនឹង​ថ្នាំ​ដទៃ​ទៀត ។ សាកសួរ​ទៅ​កាន់​វេជ្ជបណ្ឌិត​របស់​អ្នក​មុន​ពេល​ទទួលទាន​ថ្នាំ Bismuth subsalicylate ។

ប្រសិនបើ​អ្នក​បាន​ប្រើប្រាស់ ៖
• ថ្នាំ​ធ្វើ​ឱ្យ​ឈាមរាវ Blood-thinning medicines
• ថ្នាំ​ព្យាបាល​ជំងឺ​ហ្គូ​ត (gout)
• ថ្នាំ​ព្យាបាល​ជំងឺ​រលាក​សន្លាក់ (arthritis)
• ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម (diabetes) ។

សាកសួរ​វេជ្ជបណ្ឌិត​របស់​អ្នក ប្រសិនបើ​អ្នក​ចង់​ទទួលទាន​ថ្នាំ Bismuth subsalicylate ជាមួយនឹង​ថ្នាំ​បន្ថយ​ការ​ឈឺចាប់ (pain relievers) ឬ​ថ្នាំ​ផ្តាសាយ (cold) ។ ថ្នាំ​ទាំងនេះ​អាច​មាន​ផ្ទុក​ជាតិ​អាស្ពីរីន (Aspirin), ដែល​ជា​ជាតិ Salicylate ។ ដោយសារ​តែ Bismuth subsalicylate មាន​ផ្ទុក​ជាតិ Salicylate ផង​ដែរ​, នោះ​មាន​ន័យ​ថា អ្នក​កំពុង​ទទួលទាន​ជាតិ Salicylate ក្នុង​បរិមាណ​លើស​កំរិត​ហើយ ។

តើ​នៅ​ពេល​ណា​ដែល​អ្នក​គួរ​ទាក់ទង​គ្រូពេទ្យ ?
ប្រសិនបើ​អ្នកមាន​ជំងឺ​គ្រុនក្តៅ (fever), មាន​សំបោរ ឬ​ឈាម​ក្នុង​លាមក​, ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺថ្លើម​… សូម​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​ឱ្យ​បាន​ច្បាស់លាស់​មុន​នឹង​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​ការ​រាក (antidiarrheal medicine) ។ ទាក់ទង​ទៅ​វេជ្ជបណ្ឌិត​របស់​អ្នក ប្រសិនបើ​ស្ថានភាព​រាក​របស់​អ្នកមាន​រយៈពេល​លើស​ពី​២​ថ្ងៃ ឬ​ក្នុង​ករណី​ដែល​អ្នកមាន​អារម្មណ៍​ថា ឈឺក្បាល ឬ​វិលមុខ ៕