ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងងឹត​ពេក​មើល​មិនឃើញ​ក៏​ចុះ​ត្រាំ​ទឹក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​កម្មវិធី​ផ្ទះ​បងប្អូន​ទៅ​ទិញ​អី​ហូប បាន​បើករថយន្ត​ជ្រុល​ចង្កូត​ទៅ​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្នុង​ទឹក​ស្រែ​លិច​រថយន្ត​មួយ​កំណាត់ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ហេតុការណ៍​នេះ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​កម្មវិធី​ផ្ទះ​បងប្អូន​ទៅ​ទិញ​អី​ហូប បាន​បើករថយន្ត​ជ្រុល​ចង្កូត​ទៅ​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្នុង​ទឹក​ស្រែ​លិច​រថយន្ត​មួយ​កំណាត់ តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១០​នាទី ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៧ ជិត​នឹង​វត្ត​ធម្ម​ត្រ័យ ផ្លូវ​៣០​ម៉ែត្រ  ភូមិ​២៤ សង្កាត់​ព្រៃ​សរ  ខណ្ឌដង្កោ ។

តាម​សម្ដី​បងប្អូន​របស់​អ្នកបើកបរ​រថយន្ត​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្មួយ​របស់​គាត់​បាន​ទៅ​ហូប​ចុក​នៅផ្ទះ​បងប្អូន​ម្ដុំ​បុរី​សន្តិភាព សង្កាត់​ពងទឹក ខណ្ឌដង្កោ  ពេល​កំពុង​ហូប ស្រាប់តែ​បុរស​ដែល​ជា​ក្មួយ​បាន​បើករថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស  បាន​ចេញពី​កន្លែង​ផឹកស៊ី​ទៅ​រក​ទិញ​អី​ហូប ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ព្រមទាំង​ស្រវឹង​ផង​នោះ ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដោយ​ផ្លូវ​ងងឹត​ហើយ​កែង​ទៀត​នោះ ព្រមទាំង​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់ផ្លូវ​ច្បាស់លាស់​ផង ក៏​ជ្រុល​ទៅ​ធ្លាក់​ផ្លូវ បណ្ដាល​ឱ្យ​រថយន្ត​ចូល​ទៅ​ក្នុង​ស្រែ​លិច​ពាក់កណ្ដាល ភ្លាម​ៗ​អ្នកបើកបរ​រថយន្ត​បាន​បើក​បង្អួច​លួ​ន​ចេញ​មក​ក្រៅ​ឱ្យ​គេ​ជួយ ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ អ្នកបើកបរ​រថយន្ត​អត់​មាន​គ្រោះថ្នាក់​នោះ​ទេ ហើយ​ត្រូវ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជួយ​ទាញ​មក​លើគោក ព្រមទាំង​ផ្តល់​ដំណឹង​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​មើល ក្នុង​ពេល​នោះ​ដែរ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ចុះ​ទៅ​ដល់ រួច​សាកសួរ និងពិនិត្យ​មើល​កន្លែង​កើតហេតុ​ឃើញ​ថា អត់​មាន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ និង​សាធារណ​: រួច​ហើយ​ក៏​ឱ្យ​ម្ចាស់​រថយន្ត​ហៅ​រថយន្ត​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង  ៕