ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​១​មេ​ធំ​លិច​ផ្លូវ ​​អភិបាលស្រុក​គ្រោង​មាន​វិធានការ​លើអ្នក​ចាក់​ដី​លុប​ប្រព័ន្ធ​​លូ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​មួយ​មេ​ធំ​លិច​ផ្លូវ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក និង​ប៉ះពាល់​ផ្ទះ​សងខាង​ផ្លូវ នៅ​ថ្ងៃ​ទី​២៧ តុលា នៅ​ភូមិ​ចក្រី ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រៈ​នេត្រ​ព្រៈ…


ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​មួយ​មេ​ធំ​លិច​ផ្លូវ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក និង​ប៉ះពាល់​ផ្ទះ​សងខាង​ផ្លូវ នៅ​ថ្ងៃ​ទី​២៧ តុលា នៅ​ភូមិ​ចក្រី ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រៈ​នេត្រ​ព្រៈ ក្នុង​នោះ អភិបាលស្រុក​គ្រោង​មាន​វិធានការ​ចំពោះ​បុគ្គល​ចាក់​ដី​លុប​ប្រព័ន្ធ​រំដោះ​ទឹក ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា នៅ​ពេល​ភ្លៀង​​​មួយ​យប់​ទល់​ភ្លឺ ទឹក​លិច​ផ្លូវ​ប្រវែង​ប្រមាណ​២០០​ម៉ែត្រ ដែល​មាន​ជម្រៅ​ជិត​កន្លះ​ម៉ែត្រ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​សងខាង​ផ្លូវ​ជួប​ការ​លំបាក​ឆ្លងកាត់​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ចំណុច​ផ្លូវ​លិច​ទឹកជា​ផ្លូវ​ដែល​ឆ្លងកាត់​មក​ពី​សៀម​រាប ផ្លូវបំបែក​ស្រុក​ព្រះនេត្រព្រះ ទៅ​កាន់​រង្វង់​មូល​យាយជី​ច្រូតស្រូវ ស្រុក​មង្គល​បូ​រី ទៅ​កាន់​ខេត្ត​បាត់ដំបង ហើយ​ផ្លូវ​នេះ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើ​ឱ្យ​ទឹក​លិច​រាល់​ឆ្នាំ ព្រោះតែ​ប្រព័ន្ធ​លូ​តូច និង​នៅ​ផ្នែក​ខាង​ក្រោម ត្រូវ​បាន​គេ​ចាក់​ដី​លុប​ប្រព័ន្ធ​ទឹក​យឺត បណ្តាល​ឱ្យ​លិច​រាល់ឆ្នាំ​។

ប្រជាពលរដ្ឋ​សុំ​អោយ​មេឃុំ​ជប់​វ៉ា​រី និង​អភិបាលស្រុក​ព្រៈ​នេត្រ​ព្រៈ មេត្តា​ជួយ​អន្តរាគមន៍ និង​មាន​វិធានការ​ចំពោះ​អ្នក​ដែល​ចាក់​ដី​លុប​ប្រព័ន្ធ​លូ​និង​ធ្វើ​ប្រព័ន្ធ​រំដោះ​ទឹក​អោយ​បាន​ហូរ​លឿ​ការពារ​ទឹក​លិច​ប៉ៈ​ពាល់​ដល់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ជួប​ការ​លំបាក​។

លោក ឃូរ ពៅ អភិបាលស្រុក​ព្រៈ​នេត្រ​ព្រៈ​បាន​បញ្ជាក់​ថា បញ្ហា​ទឹក​លិច​ផ្លូវ​ចំណុច​ផ្លូវបំបែក​ក្បែរ​ផ្សារ​ចក្រី គឺ​លោក​ទទួលស្គាល់​ដែល​លិច​រាល់​ឆ្នាំ បើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង រយៈពេល​៣​ទៅ​៤​ម៉ោង​ទើប​ទឹក​ស្រក​អស់ ព្រោះតែ​មាន​បុគ្គល​មួយ​ចំនួន​បាន​ចាក់​ដី​លុប​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ផ្នែក​ខាង​ក្រោម​ ​ទើប​ទឹក​ហូរ​យឺត​។

លោក​បន្ត​ថា និង​មាន​វិធានការ​ចំពោះ​អ្នក​ដែល​ចាក់​ដី​លុប​ប្រព័ន្ធ​ទឹក ព្រោះតែ​ប្រយោជន៍​ខ្លួន​មិន​គិត​​ពី​ផល​លំបាក​ដល់​អ្នក​ដទៃ សុំ​ឱ្យ​កាយ​ចេញ​ជា​បន្ទាន់ ។ បើ​មិន​ដូច្នោះ​ទេ នឹង​ចាត់វិធានការ​កាយ​​ចេញ​ដោយ​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ