ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​អាកា​ម្នាក់​ប្លន់​កាលពី​ឆ្នាំ​២០១៣​ត្រូវ​ចាប់ខ្លួន​បញ្ជូន​ចូល​គុក​ខេត្តកំពង់ចាម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បក្សពួក​ជនសង្ស័យ​ជា​ក្រុម​ប្លន់​ប្រដាប់​អាវុធ​ម្នាក់​ដែល​បាន​រត់គេច​ខ្លួន​តាំងពី​ឆ្នាំ​២០១៣ ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៧ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម​សហការ​ជាមួយ​នាយក​ដ្នា​ន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បក្សពួក​ជនសង្ស័យ​ជា​ក្រុម​ប្លន់​ប្រដាប់​អាវុធ​ម្នាក់​ដែល​បាន​រត់គេច​ខ្លួន​តាំងពី​ឆ្នាំ​២០១៣ ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៧ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម​សហការ​ជាមួយ​នាយក​ដ្នា​ន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌ​សែ​ល​សុខ​ចាប់​ឃាត់ខ្លួន និង​នាំ​ឲ្យ​ទៅ​ទទួលទោស​នៅ​ខេត្តកំពង់​​ចាម​វិញ ។ 

បក្សពួក​ក្រុម​ជនសង្ស័យ​ជា​ចោរប្លន់​ប្រដាប់​អាវុធ​ដែល​កម្លាំង​សហការ​ចាប់​ឃាត់​រូប​នោះ​ឈ្មោះ ញ៉ែ​ម យី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​អង្គ​ជ័យ​ក្រោម ឃុំ​មហា​ខ្ញូ​ង ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ ការ​ចាប់​ឃាត់ខ្លួន​បក្សពួក​ចោរប្លន់​ម្នាក់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជា​ការ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៤៣ របស់​លោក ទិ​ត​សុ​ទ្ធី បូ​រ៉ា​ល័ក្ខណ៍ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ។ សមត្ថកិច្ច​បន្ត​ថា តាម​ដីកាចាប់ខ្លួន​គឺ​យោង​ទៅ​លើ​ពាក្យបណ្តឹង​រដ្ឋប្បវេណី​របស់​ជន​គ្រោះ និង​ជុំវិញ​ការ​បំភ្លឺ​របស់​សាក្សី​ដែល​បាន​ចង្អុលបង្ហាញ​ថា ឈ្មោះ ញ៉ែ​ម យី ពិតជា​បាន​ចូលរួម​ប្រព្រឹត្ត​ក្នុង​បទល្មើស អំពើ​កំហែង​ដោយ​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ប្រើប្រាស់​អាវុធ​ប្លន់​នៅ​ចំណុច​ភូមិ​ទី​៥ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ។ 

លោក​វរសេនីយ៍ឯក ជាវ វិបុល ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ​ដែល​ដឹកនាំ​កម្លាំង​អនុវត្ត​ដីកាចាប់ខ្លួន​បក្សពួក​ក្រុម​ប្លន់​ប្រដាប់​អាវុធ​នោះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ក្រោយ​ពី​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​នៅ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម ចុងឆ្នាំ​២០១៣​នោះ​មក​រូបគេ​បាន​គេចខ្លួន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​មួយ​រយៈ ។ លោក​បន្ត​ថា ប្រហែលជា​គិត​ឃើញ​ថា សមត្ថកិច្ច​ភ្លេចខ្លួន​ក៏​វិល​មក​ស្រុក​ខ្មែរ​វិញ និង​បាន​មក​លាក់ខ្លួន​ធ្វើការ​សំណង់​នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ទើបត្រូវ​ចាប់ខ្លួន និង​បាន​បញ្ជូន​ទៅ​អនុវត្ត​ទោស​នៅ​ខេត្តកំពង់ចាម ៕