ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​តែងខ្លួន​ជា​ប្រុស​ម្នាក់​លួច​កាបូប​លុយ​គេ​បាន​សម្រេច​តែ​គេច​ខ្លួន​មិន​រួច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ចេញពី​កម្ម​ពិធី​ផឹកស៊ី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ស្រាប់តែ​មាន​ស្ត្រី​តែងខ្លួន​ជា​ប្រុស​មក​ហៅ​ឱ្យ​គាត់​ឈប់​ម៉ូតូ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ចេញពី​កម្ម​ពិធី​ផឹកស៊ី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ស្រាប់តែ​មាន​ស្ត្រី​តែងខ្លួន​ជា​ប្រុស​មក​ហៅ​ឱ្យ​គាត់​ឈប់​ម៉ូតូ​និង​បាន​ធ្វើ​សកម្មភាព​លូក​យក​កាបូប​លុយ​របស់​គាត់​ចេញពី​ក្នុង​ហោ​បៅ​ពេល​នោះ​គាត់​បានដឹង​ខ្លួន​ទាន់​ក៏​ដេញចាប់​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង ករណី​នេះ​បង្ករ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៧ នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​សង្ស័យ​ឈ្មោះ អ៊ី កញ្ញា អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​ដូន​វង្ស ឃុំ​ទ្រា ស្រុក​បាទី ខេត្តតាកែវ ។ ជន​រង​គ្រោះ​ឈ្មោះ ស សារ៉ូ អាយុ​៣៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ស្នាក់​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សំដី​បុរស​ខាងលើ​បាន​ប្រាប់​ថា មុន​កើតហេតុ​គាត់​បាន​ចេញពី​ពិធីជប់លៀង​នៅ​កន្លែងធ្វើការ​មិត្ត​ភ​ត្តិ​ដោយ​ជិះ​ម៉ូតូ​ម្នាក់ឯង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ ខណៈ​មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​មាន​ស្រី​តែងខ្លួន​ជា​ប្រុស​មក​កាក់​ហៅ​តាម​ដងផ្លូវ​ពេល​នោះ​គាត់​បាន​ប្រាប​ថា គាត់​មិនមែន​អ្នក​រត់​ម៉ូ​តួ​ឌុ​ប​ឡើយ​ពេល​នោះ​ស្ត្រី​ខាងលើ​បាន​បន្លំ​យក​កាបូប​ដាក់​លុយ​ពី​ក្នុង​ហោប៉ៅ​ខាងក្រោយ​ពេល​បាន​កាបូប​ដល់​ដៃ​ហើយ​បាន​ព្យាយាម​រត់គេច​ខ្លួន​មក​ដល់​ផ្លូ​លំ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​ដេញចាប់​បាន​ភ្ញា​ម​ៗ​និង​យក​ប្រគល់​ឱ្យ​សមត្ថកិច្ច​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ស្រី​សង្ស័យ​បាន​ប្រាប់​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​ខាងលើ​ពិតប្រាកដ​មែន​បច្ចុប្បន្ន​ស្ត្រី​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕