ចិនបង្កើតប៉ុស្តិ៍ប៉ូលីសខុសច្បាប់នៅប្រទេសមួយ ដើម្បីបំបិទមាត់អ្នកប្រឆាំងនៅអ៊ឺរ៉ុប
ចិន ៖ រដ្ឋាភិបាលចិនត្រូវបានចោចប្រកាន់ថាបានបង្កើតប៉ុស្តិ៍ប៉ូលីសយ៉ាងតិចចំនួន ២នៅក្នុង
ចិន ៖ រដ្ឋាភិបាលចិនត្រូវបានចោចប្រកាន់ថាបានបង្កើតប៉ុស្តិ៍ប៉ូលីសយ៉ាងតិចចំនួន ២នៅក្នុង
ចិន ៖ រដ្ឋាភិបាលចិនត្រូវបានចោចប្រកាន់ថាបានបង្កើតប៉ុស្តិ៍ប៉ូលីសយ៉ាងតិចចំនួន ២នៅក្នុងប្រទេសហូឡង់ ដើម្បីបំបិទមាត់អ្នកប្រឆាំងរដ្ឋាភិបាលចិននៅអ៊ឺរ៉ុប។
ប្រព័ន្ធផ្សព្វផ្សាយហូឡង់បានរកឃើញភស្ថុតាងថា ប៉ុស្តិ៍សេវាកម្មបរទេសដែលសន្យាផ្តល់សេវាការទូត ត្រូវបានគេប្រើប្រាស់ដើម្បីបំបិទមាត់អ្នកប្រឆាំងចិននៅអ៊ឺរ៉ុប។
អ្នកនាំពាក្យក្រសួងការបរទេសហូឡង់និយាយថា វត្តមានប៉ុស្តិ៍ប៉ូលីសក្រៅផ្លូវការគឺខុសច្បាប់។
ចំណែកស្ថានទូតចិននិយាយថាខ្លួនមិនបានដឹងពីបញ្ហានោះទេ។
ការស៊ើបអង្កេតបានកើតឡើងបន្ទាប់ពីមានរបាយការណ៍មួយមានចំងជើងថា ប៉ូលីសឆ្លងដែនចិនក្លាយជាការរំខាន និងមិនអាចគ្រប់គ្រងបាន (Transnational Policing Gone Wild) ដោយអង្គការក្រៅរដ្ឋាភិបាលឈ្មោះ Safeguard Defenders។
យោងតាមអង្គការនេះ ការិយាល័យសន្តិសុខសាធារណៈមកពីខេត្ត ២របស់ចិនបានបង្កើតមជ្ឍមណ្ឌលសេវាកម្មប៉ូលីសក្រៅប្រទេសចំនួន ៥៤កន្លងនៅទូទាំងទ្វីបចំនួន ៥ និង ២១ប្រទេស។ ប៉ុស្តិ៍ទាំងនោះភាគច្រើនស្ថិតនៅអ៊ឺរ៉ុប រួមមាន ៩នៅអេស្ប៉ាញ និង ៤នៅអ៊ីតាលី។ ចំណែកនៅចក្រភពអង់គ្លេស អង្គការរកឃើញមានប៉ុស្តិ៍ប៉ូលីសចិនចំនួន ២នៅទីក្រុងឡុង (London) និង Glasgow។
ប៉ុស្តិ៍ទាំងនោះត្រូវបានបង្កើតឡើងដើម្បីដោះស្រាយឧក្រិ.ដ្ឋកម្មឆ្លងដែន និងបំពេញមុខងាររដ្ឋបាល ដូចជាការបន្តអាជ្ញាបណ្ឌអ្នកបើកបរចិនជាដើម។ ប៉ុន្តែបើយោងតាមអង្គការ Safeguard Defenders ការពិត ពួកគេអនុវត្តប្រតិបត្តិការបញ្ចុះបញ្ចូលក្នុងគោលបំណងបង្ខិតបង្ខំអ្នកដែលសង្ស័យថាបាននិយាយប្រឆាំងនឹងរបបចិនឱ្យត្រឡប់ទៅស្រុកវិញ។
អ្នកនាំពាក្យក្រសួងការបរទេសហូឡង់និយាយថា វត្តមានរបស់ប៉ុស្តិ៍ប៉ូលីសចិននៅក្នុងប្រទេសហូឡង់ជារឿងខុសច្បាប់ ហើយក្រសួងសន្យាថានឹងធ្វើការស៊ើបអង្កេតពីអ្វីដែលពួកគេកំពុងធ្វើ និងចាត់វិធានការសមស្រប។
សូមបញ្ជាក់ថា សេវាកម្មដូចជាការបន្តលិខិតឆ្លងដែន ឬការសុំទិដ្ឋការជាធម្មតាត្រូវបានគ្រប់គ្រងដោយស្ថានទូត ឬស្ថានកុងស៊ុល។ ច្បាប់ការទូតអនុវត្តនៅក្នុងទីតាំងទាំងនេះ ដូចមានចែងក្នុងអនុសញ្ញាទីក្រុង Vienna ដែលហូឡង់ និងចិនគឺជាម្ចាស់ហត្ថលេខី៕ (យោងតាមប្រភព៖ BBC)
ចែករំលែកព័តមាននេះ