ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមចាប់ខ្លួនទាល់តែបាន​ កុំចេះតែហ៊ាន

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា ជនសង្ស័យ​ម្នាក់​​ត្រូវ​​​ឃាត់ខ្លួនក្នុងប៉ុន្មាន​នាទីក្រោយពី​​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​​​ទូរស័ព្ទ​ពី​ក្មេង​ស្រី​​អាយុ​១៣​ឆ្នាំ​ម្នាក់ ​កើតឡើង​​កាលពី​​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃ​ទី​០៦ ​មេ​សា ស្ថិតក្នុងភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯង ក្រុង​បាត់​ដំបង​។

ខេត្តបាត់ដំបង ៖ ​ជនសង្ស័យ​ម្នាក់ ​​ត្រូវសមត្ថកិច្ច​តាម​​​ឃាត់ខ្លួនបាន​ ក្រោយពី​​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​​​ទូរស័ព្ទ​ដៃ​ពី​ក្មេង​ស្រី​​​​ម្នាក់បាន​សម្រេច​​​ហើយគេចខ្លួន ​កើតឡើង​​កាលពី​​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃ​ទី​០៦ ​មេ​សា ស្ថិតក្នុងភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯង ក្រុង​បាត់​​ដំបង។

ប្រភពឱ្យដឹងថា ​ជនសង្ស័យ​ឈ្មោះ​លី សុខា អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​​ឈ្មោះ​​គង់ គឹ​ម​ហុង អាយុ​១៣​ឆ្នាំ នៅ​​កន្លែង​កើតហេតុ​​ ។

មុនពេលកើតហេតុ ​ជនសង្ស័យ​​បានចុះទៅ​ឆក់​​យក​ទូរស័ព្ទ​ពី​ក្នុង​ដៃក្មេងស្រីរងគ្រោះ​ រួច​ជន​នេះ​​​ជិះម៉ូតូ​​គេចខ្លួន តែ​ត្រូវ​​បងស្រី​​​នាង​ជិះ​​ដេញ​តាម​ និង​ស្រែក​ផ្អើល​ពេញ​​ក្រុង ។ ក្រោយមក ក៏ត្រូវ​សមត្ថ​កិច្ច​ស្រាវជ្រាវ​ឃាត់​ខ្លួន​បាន​ ។ បើ​តាម​សមត្ថកិច្ច​បញ្ជាក់​ថា ​ជន​​​​​​សង្ស័យជិះ​ម៉ូតូ​​យក​ទៅ​ទុក​ចោល​​នៅ​កន្លែង​លក់​ទឹកអំពៅ ខាងក្រោយ​វិទ្យាល័យ​សម្ដេចឪ រួច​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​​គេចខ្លួន​បាត់ លុះ​ប៉ុន្មាន​នាទី​ក្រោយ​ ទើប​សមត្ថកិច្ច​រក​ឃើញ​ និង​ឃាត់ខ្លួន​តែ​ម្ដង​។