ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ធ្វើ​ស៊ី​សង្សារ​ម៉ា​ស្អាត រំលង​ជិត​១​ស​ប្តា​ហ៍ ត្រូវ​នាង​ប្រើ​ល្បិច​វិញ​ផ្អើល​សួនច្បារ​វត្ត​បទុម​វ​ត្តី

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​លួច​ម៉ូតូ​សង្សារ​របស់​ខ្លួន​អស់​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​ទៅ​ហើយ លុះ​ចុង​ក្រោយ​ក៏​ត្រូវ​នារី​រង​គ្រោះ​អោយ​យុវតី​ម្នាក់​សម្តែង​ធ្វើ​ជា​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​លួច​ម៉ូតូ​សង្សារ​របស់​ខ្លួន​អស់​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​ទៅ​ហើយ លុះ​ចុង​ក្រោយ​ក៏​ត្រូវ​នារី​រង​គ្រោះ​អោយ​យុវតី​ម្នាក់​សម្តែង​ធ្វើ​ជា​ណាត់ជួប​គ្នា​នៅ​សួនច្បារ​វត្ត​បទុម​វ​ត្តី ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២២ នៅ​ចំណុច​សួនច្បារ​វត្ត​ប​ទុម​វ​ត្តី ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​និង​ជនសង្ស័យ​ធ្លាប់​ជា​សង្សារ​នឹង​គ្នា ហើយ​ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា​នៅ​ម្តុំ​បែក​ចាន លុះ​ថ្ងៃមួយ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ដូរ​សោ​ម៉ូតូ​របស់​ខ្លួន ព្រមទាំង​លួច​ម៉ូតូ​យក​ទៅ​បាត់ ពេល​ដែល​ខ្លួន​កំពុង​គេង​លក់​។ ក្រោយ​ពេល​ភ្ញាក់​ពី​គេង នាង​ពុំ​ឃើញ​ម៉ូតូ និង​បុរស​ជា​សង្សារ​នោះ​ទេ ទើប​កើតការ​សង្ស័យ និង​បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​ដៃ តែ​ជនសង្ស័យ​មិន​ព្រម​លើក​នោះ​ទេ ដោយ​បាត់​ម៉ូតូ​យូរ​ពេក ខ្លួន​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​បែក​ចាន​តែ​ម្ដង​។

បើ​តាម​សំដី​របស់​ជនសង្ស័យ​វិញ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ម៉ូតូ​ខាងលើ​នោះ​មែន ដោយ​ឆ្លៀតឱកាស​ពេល​នាង​ចូល​ដំណេក​មិនដឹង​ខ្លួន ក៏​បាន​ជិះ​ចេញ​តែ​ម្តង តែ​មិន​នឹក​ស្មានថា​មក​ជាប់អន្ទាក់​យុវតី​ម្នាក់​ដែល​បាន​ឆាត​រកគ្នា ហើយ​ណាត់​មក​ជួប​នៅ​សួន​វត្ត​ប​ទុម ក៏​ត្រូវ​បងប្អូន​របស់​ជន​រង​គ្រោះ និង​អ្នក​នៅ​លេង​សួន នាំ​គ្នា​ចាប់​ឃាត់ខ្លួន​តែ​ម្ដង​។

គួរ​បញ្ជាក់​ថា ម៉ូតូ​ដែល​ត្រូវ​សង្សារ​យក​ពី​នារី​រង​គ្រោះ​ទៅ​នោះ គឺ​ម៉ាក​ហុងដា​ប៊ីត ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​1IW-2405 ហើយ​លួច​បាត់​តាំងពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២២​មក​ម្ល៉េះ​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​ចតុមុខ ឃាត់ខ្លួន​យក​ទៅ​សួ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុ​មុខជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​សមត្ថកិច្ច​ប៉ុស្តិ៍​បែក​ចាន មក​ទទួលយក​ទៅ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ