ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន២​នាក់​ត្រូវអាមេរិកចោទ​ពី​បទ​ព្យាយាម​រារាំង​ដល់​ដំណើរការ​កាត់ក្តី Huawei

1 ឆ្នាំ មុន

​អាមេរិក ៖ រដ្ឋ​អាជ្ញា​អា​មេ​រិ​កបាន​ចោទប្រកាន់​ជនជាតិ​ចិន ២​នាក់​ពី​បទ​ព្យាយាម​រារាំង​ដល់​ដំណើរ

​អាមេរិក ៖ រដ្ឋ​អាជ្ញា​អា​មេ​រិ​កបាន​ចោទប្រកាន់​ជនជាតិ​ចិន ២​នាក់​ពី​បទ​ព្យាយាម​រារាំង​ដល់​ដំណើរការ​ក្តី​ប្រឆាំង​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Huawei Technologies​។

ចុងចោទ​ឈ្មោះ Guochun He និង Zheng Wang​។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទប្រកាន់​នៅ​ក្នុង​បណ្តឹង​ព្រហ្មទណ្ឌ​ចុះ​កាលពី​ថ្ងៃ​ទី ២០ តុលា និង​ត្រូវ​បាន​ប្រកាស​ជា​សា​ធា​រៈ​នៅ​ថ្ងៃ​ចន្ទ ទី ២៤ តុលា​ម្សិលមិញ​នេះ​។ Huawei គឺជា​ក្រុមហ៊ុន​ចុងចោទ​ក្នុង​សំណុំរឿង​ដែល​កំពុង​បន្ត​។

កាលពី​ខែកុម្ភៈ ឆ្នាំ ២០២០ ក្រសួងយុត្តិធម៌​អា​មេ​រិ​កបាន​ប្រកាស​ថា​ក្រុមហ៊ុន Huawei ត្រូវ​បាន​ចោទប្រកាន់​រំ​លោ​.​ភ​បំពាន​ច្បាប់ RICOA របស់​អា​មេ​រិ​ក​។

បណ្តឹង​ប្រឆាំង​នឹង Guochun He និង Zheng Wang បាន​ចោទប្រកាន់​ថា ពួក​គេ​ព្យាយាម​រក​ព័ត៌មាន​ម្ងា​ត់​ទាក់ទង​នឹង​សាក្សី ភ​ស្ថុ​តាង​នៃ​ការ​ជំនុំជម្រះ និង​ការ​ចោទប្រកាន់​ថ្មី​ដែល​ក្រុមហ៊ុន​អាច​ប្រឈម​។

បណ្តឹង​នោះ​ចោទប្រកាន់​ពួក​គេ​ថា ព្យាយាម​ជ្រើសរើស​នរណា​ម្នាក់​មក​ពី​ភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​អា​មេ​រិ​ក​ដែល​ពួក​គេ​គិត​ថា អាច​នឹង​ជួយ​ពួក​គេ​បានឱ្យ​ធ្វើ​ចារកម្ម​សម្រាប់​ចិន​។

អ្នក​ដែល​ពួក​គេ​ជ្រើសរើស​ត្រូវ​គេ​ដឹង​ថា​មានឈ្មោះ GE-1​។ GE-1 កំពុងធ្វើការ​ជា​ភ្នាក់ងារ​ពីរ​សម្រាប់​អា​មេ​រិ​ក​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​ភ្នាក់ងារ​ស៊ើបអង្កេត FBI​។

ចាប់តាំងពី​ខែតុលា ឆ្នាំ ២០២១ លោក Guochun He និង Zheng Wang បាន​ចំណាយ​ទឹកប្រាក់​ចំនួន ១៤.០០០​ដុល្លារ រួម​ទាំង​គ្រឿងអលង្ការ​តម្លៃ ៦០០​ដុល្លារ​ដល់ GE-1 ជា​ថ្នូរ​នឹង​អ្វី​ដែល​ពួក​គេ​ជឿជាក់​ថា​ជា​ព័ត៌មាន​សម្ងាត់​អំពី​ការ​ស៊ើបអង្កេត និង​ការ​កាត់ទោស​ក្រុមហ៊ុន Huawei ពី​សំណាក់​ក្រសួងយុត្តិធម៌​។

យោង​តាម​បណ្តឹង​ដដែល Guochun He និង Zheng Wang បាន​ចាប់ផ្តើម​ដំបូង​ដោយ​ទទួលយក​ព័​ត៌​មិន​សាធារណៈ​អំពី​ការ​ស៊ើបអង្កេត​របស់​ក្រសួងយុត្តិធម៌​អា​មេ​រិ​ក នៅ​ពេល​ក្រុមហ៊ុន Huawei ត្រូវ​បាន​ចោទប្រកាន់​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០១៩​។

ប៉ុន្តែ​សកម្មភាព​របស់​ពួក​គេ​បាន​កើនឡើង​នៅ​ក្នុង​រដូវក្តៅ​ឆ្នាំ ២០២១ ដោយ Guochun He សួរនាំ GE-1 អំពី​សេចក្តី​លម្អិត​នៃ​កិច្ចប្រជុំ​ជាមួយនឹង​ការិយាល័យ​សង្កាត់​ខាងកើត​នៃ​ទីក្រុង New York របស់​មេធាវី​អា​មេ​រិ​ក ខណៈ​ដែល​រដ្ឋ​អាជ្ញា​កំពុង​ពិភាក្សា​អំពី​ការ​រៀបចំ​សម្រាប់​ការ​កាត់ក្តី​។

ជា​ការ​ឆ្លើយ​តប GE-1 បាន​ផ្តល់​ឯកសារ​មួយ​ដល់ Guochun He ដែល​ឯកសារ​នោះ​ត្រូវ​គេ​ដាក់​សម្គាល់​។ ឯកសារ​នោះ​និយាយ​ពី​គម្រោង​ពិភាក្សា​ដោយ​អ្នកស៊ើប​អង្កេត​សហព័ន្ធ​ដើម្បី​ចាប់​ខ្លូ​ន​នាយក​ប្រតិបត្តិ​ពីរ​នាក់​របស់​ក្រុមហ៊ុន Huawei ដែល​ពួក​គេ​នៅ​ក្នុង​ប្រទេស​ចិន​។

បណ្តឹង​បាន​និយាយ​ទៀត​ថា ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ឯកសារ​នោះ Guochun He បាន​ផ្តល់​ទឹកប្រាក់​ចំនួន ៤១.០០០​ដុល្លារ​ជា​លុយ​ឌី​ជី​ថ​ល (Bitcoin) ដល់ GE-1​។

ក្រោយមក​នៅ​ឆ្នាំ​ដដែល GE-1 ក៏​បាន​ផ្តល់​ឯកសារ​ទី ២ ដែល​ឯកសារ​នោះ​បាន​រៀបរាប់​អំពី​យុទ្ធសាស្ត្រ​ផ្លូវច្បាប់ រួម​ទាំង​ការ​ប្រើប្រាស់​សាក្សី​សហការ​ជា​ច្រើន​នៅ​ក្នុង​ការ​កាត់ក្តី​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ