ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មានរឿង​អ្វី ឬ​គំនុំ​អ្វី? យុវជន​២​ក្រុម​គ្នា​ជិត​១០​នាក់​ប្រយុទ្ធ​គ្នា​ផ្អើល​ម្តុំ​ផ្ទះ​ជួល

1 ឆ្នាំ មុន
  • ភ្នំពេញ

មេង​ទំនើង​ចំនួន​២​ក្រុម បន្ទាប់​ពី​បើក​ការ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​ត្រូវជា​ច្រើន​កាំបិត​មក សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ឃាត់​ភាគី​ទាំង​សងខាង​ចំនួន​៨​នាក់​យក​មក​សួរនាំ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ទំនើង​ចំនួន​២​ក្រុម បន្ទាប់​ពី​បើក​ការ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​ត្រូវជា​ច្រើន​កាំបិត​មក សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​បាន​ឃាត់​ភាគី​ទាំង​សងខាង​ចំនួន​៨​នាក់​យក​មក​សួរនាំ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​យប់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​ចំនួន​២​ក្រុម​បាន​នាំ​គ្នា​វា​.​យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភាគី​ខាង​ជន​បង្ក​មាន​គ្នា​៤​នាក់​ប្រដាប់​ដោយ​កាំបិត​ចំនួន​១ និង​៣​នាក់​ទៀត​វា​.​យ​ដោយ​ដៃ​។ ចំណែក​ភាគី​ខាង​ជន​រង​គ្រោះ​មាន​គ្នា​៥​នាក់ ហើយ​បាន​នាំ​គ្នា​វា​.​យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ភាគី​ជន​បង្ក​ដែល​មាន​គ្នា​៤​នាក់​នោះ​បានកា​.​ប់​ទៅ​លើ​ក្រុម​ភាគី​រង​គ្រោះ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ ដោយ​ត្រូវ​ដៃ​ម្ខាង​របួស​ជា​ច្រើន​កន្លែង ហើយ​ត្រូវ​បាន​បងប្អូន និង​មិត្ត​ភ័ក្ដិ​នាំ​គ្នា​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន​សម្ភព​អង្គ​ភ្លាម​ៗ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ជន​រង​គ្រោះ​ម្នាក់​រង​របួសធ្ងន់ ភាគី​ខាង​រង​គ្រោះ​ដែល​មាន​របួសស្រាល​ៗ​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ដើម្បី​ចុះ​មក​ទីតាំង​កន្លែង​កើតហេតុ​ភ្លាម​ៗ​សួរនាំ និង​បាន​ឃាត់​ក្រុម​ជន​បង្ក​ចំនួន​៤​នាក់ យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣​។ ចំណែក​ភាគី​រង​គ្រោះ​ចំនួន​៥​នាក់​វិញ ក្នុង​នោះ​ជន​រង​គ្រោះ​ម្នាក់​រង​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​នៅ​សល់​៤​នាក់​ទៀត​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ហៅ​សួរនាំ​ផង​ដែរ ដោយ​ភាគី​ទាំង​សងខាង​បាន​និយាយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ក្រោយមក​ក្រុម​ជន​បង្ក​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ម្នាក់​បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​យក​កាំបិត​កា​.​ប់​ទៅ​លើ​ភាគី​ម្ខាង​ទៀត នឹង​បណ្តាល​ឲ្យ​រង​របួស​ពិតប្រាកដ​មែន ចំណែក​ភាគី​ទាំង​សងខាង​ក្រៅពី​ខ្លួន​បាន​វា​.​យ​គ្នា​ដោយ​ដៃ​ទៅ​វិញ​ទៅ​មក​»​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​សួរនាំ​រួច ក៏​បាន​នាំ​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ មក​និយាយ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោម​ចៅ​ទី​៣​ភ្លាម​ៗ ដោយ​ជន​រង​គ្រោះ​ទាមទារ​សំណង​ថ្លៃ​ព្យាបាល​ចំនួន​៨០០​ដុល្លារ​ដើម្បី​ព្យាបាល តែ​ភាគី​ម្ខាង​ទៀត​មិន​មាន​លុយ​សម្រាប់​ដោះស្រាយ​ដល់​ជន​រង​គ្រោះ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក៏​បាន​បញ្ជូន​ជន​បង្ក​ទាំង​៤​នាក់ និង​បក្សពួក​ជន​រង​គ្រោះ​៤​នាក់ យក​ទៅ​សួរនាំ​នៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ចំណែក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ សមត្ថកិច្ច​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល​សិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ