ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! នាំ​គ្នា​ដាក់​ជើង​រុញ​ម៉ូតូ​រត់គេច លុះ​មន្ត្រី​នគរបាល​បា.ញ់​គំ​រា​.​ម នៅ​តែ​ព្យាយាម​រត់គេច​ទៀត

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​មួយ​ក្រុម បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ZOOMER-X មួយ​គ្រឿង ដែល​ម្ចាស់​ម៉ូតូ​បាន​ចត​ចោល​នៅ​ខាង​មុខ​ផ្ទះ ហើយ​ជិះ​រុញ​គ្នា​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មួយ​ក្រុម បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ZOOMER-X មួយ​គ្រឿង ដែល​ម្ចាស់​ម៉ូតូ​បាន​ចត​ចោល​នៅ​ខាង​មុខ​ផ្ទះ ហើយ​ជិះ​រុញ​គ្នា​គេចខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ភូមិ​១២ ផ្លូវ​៦៥៦ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ជន​រង​គ្រោះ​ឈ្មោះ តារា អាយុ​២២​ឆ្នាំ ជា​អ្នក​ដឹក​ជញ្ជូន​អន​ឡាញ ស្នាក់​នៅ​កន្លែង​កើតហេតុ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់ និង​បងប្រុស​របស់​គាត់​បាន​ផឹកស៊ី​តិចតួច​អស់​ម្នាក់​២​ទៅ​៣​កំប៉ុង​នៅ​ខាង​មុខ​ផ្ទះ​។ បន្ទាប់​ពី​ឈប់​ផឹក​ពួក​គាត់​ក៏​បាន​បំបែក​គ្នា​ទៅ​ដេក ដោយ​បងប្រុស​របស់​គាត់ បាន​ឡើង​ទៅ​ដេក​លើ​ផ្ទះ​បាត់ រីឯ​រូប​គាត់​វិញ (​ជន​រង​គ្រោះ​) ក៏​បាន​នៅ​ដេក​លេង​នៅ​លើ​គ្រែ​ខាង​មុខ​ផ្ទះ ហើយ​បាន​ចត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ZOOMER-X ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1GG-7985 នៅ​ក្បែរ ពេល​នោះ​គាត់ (​ជន​រង​គ្រោះ​) ដេក​ដោយ​មិន​បាន​ចាក់សោ​.​ក​ម៉ូតូ​នោះ​ទេ​។

ជន​រង​គ្រោះ​បន្ត​ថា លុះដល់​វេលា​កើតហេតុ រូប​គាត់ (​ជន​រង​គ្រោះ​) ក៏​បាន​លក់​មួយ​ផាំង ខណៈ​ពេល​នោះ​ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង (​មួយ​គ្រឿង​ម៉ាក ស៊ុ​យ​ស័​រ​គី​និ​ច និង​មួយ​គ្រឿង​ទៀត​ម៉ាក​ស្មា​ក​) ហើយ​បាន​ជិះ​មក​ធ្វើ​សកម្មភាព​លួច​បណ្តើរ​ម៉ូតូ​របស់​គាត់ (​ជន​រង​គ្រោះ​) យក​ចេញ​ទៅ ដោយ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ដាក់​ជើង​រុញ​ម៉ូតូ​របស់​គាត់ (​ជន​រង​គ្រោះ​) ពីក្រោយ​ព្យាយាម​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ ក៏​មាន​ប្រជាពលរដ្ឋ​បានឃើញ​ពីលើ​ផ្ទះ និង​ស្រែ​កថា «​ចោរ​ៗ» ធ្វើ​ឲ្យ​ភ្ញាក់​រូប​គាត់ (​ជន​រង​គ្រោះ​) ងើប​រត់​ដេញ​តាម​ជនសង្ស័យ​។ រំពេច​នោះ​ដែរ ក៏​មាន​អ្នក​ជិតខាង​របស់​គាត់ (​ជន​រង​គ្រោះ​) ដែល​ជា​មន្ត្រី​នគរបាល​បាន​រត់​ចេញពីផ្ទះ និង​បាន​ដក​កាំ​ភ្លើ​.​ង​ខ្លី​មួយ​ដើម​បាញ់​ឡើង​លើ​មួយ​គ្រាប់ ដើម្បី​គំ​រា​.​ម​ជនសង្ស័យ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏​ដួល​ម៉ូតូ ប៉ុន្តែ​ជនសង្ស័យ​នៅ​តែ​ព្យាយាម​លើក​ម៉ូតូ​ជិះ​រុញ​គ្នា​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​តែ​ម្ដង​។

ក្រោយ​ពេល​កើត សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍ និង​នាំ​ខ្លួន​ជន​រង​គ្រោះ​ទៅ​ធ្វើការ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣ ដើម្បី​អោយ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ