ខេត្តបន្ទាយមានជ័យ ៖ នារដូវទឹកស្រកធ្លាក់ខ្យល់ត្រជាក់ពីទិសឧត្តរ មានប្រជាពលរដ្ឋមិនតិចជាង១០០នាក់ទេក្នុង១ថ្ងៃៗ នាំគ្នាទៅបង់សំណាញ់ចាប់ត្រីនៅអាងអូរខៃដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលក្នុង១ថ្ងៃៗបានត្រីចម្រុះពី៤០ទៅ៥០គីឡូក្រាម ដែលសកម្មភាពបែបនេះកើតមានជាប្រពៃណីទៅហើយ ។
![Picture]()
ពួកគាត់និយាយថា ការនេសាទត្រីដោយបង់សំណាញ់នេះមានរយៈពេល២ថ្ងៃមកហើយ ដែលបង់បាននៅផ្នែកខាងក្រោយអាង នៅពេលដែលគេបើកទ្វារទឹកហូរតិចៗ ត្រីបានសម្រុកឡើងចូលទៅក្នុងអាង ហើយពួកគាត់បង់សំណាញ់បានភាគច្រើនជាត្រីស និងត្រីរៀល ។
![Picture]()
ត្រីដែលបង់សំណាញ់បាននេះ ពួកគាត់យកទៅធ្វើប្រហុក និងធ្វើត្រីឆ្អើរទុកសម្រាប់រដូវប្រមូលផលស្រូវកណ្តាល និងស្រូវធ្ងន់ ។ ប៉ុន្តែអ្នកខ្លះលក់ឱ្យឈ្មួញដែលមកទិញដល់កន្លែងបង់ សំណាញ់ ដែលត្រីឆ្លាំង១គីឡូក្រាម ១២.០០០រៀលទៅ១៥.០០០រៀល ត្រីឆ្លូញ១គីឡូក្រាមតម្លៃ ២០.០០០រៀលទៅ ២៥.០០០រៀល ត្រីស១គីឡូក្រាមតម្លៃ៤.០០០រៀល ទៅ៦.០០០រៀល ត្រីកញ្ចុះ១គីឡូក្រាម ១០.០០០រៀល ត្រីឆ្ពិន១គីឡូក្រាម ១០.០០០រៀល ។
![Picture]()
ដោយឡែក នៅអាងម្កាក់ ក្រុងសិរីសោភ័ណ ប្រជាពលរដ្ឋបង់សំណាញ់នៅខាងកើតអាង តាមប្រឡាយដែលគេបើកទឹកចេញពីអាង ។ បើប្រៀបធៀបនឹងឆ្នាំមុន គឺឆ្នាំនេះសម្បូរត្រីជាងដោយសារទឹកជំនន់លិចល្ហល្ហេវ ត្រីចេញពីស្រះចិញ្ចឹមនានាច្រើន ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ