ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ចូលក្នុង​សាលា បែរជា​ដាំដូង​ឡើង​លើ

7 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Huffington Post បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​អ្នកមាន​បំណង​លួច​ចូល​ក្នុង​សាលា បាន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Huffington Post បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​អ្នកមាន​បំណង​លួច​ចូល​ក្នុង​សាលា បាន​ទាក់​ខោ​ជាប់​នឹង​ច​ង្រឹ​ងរ​បង​ដែល​ធ្វើ​ឲ្យ​ដាំ​ក្បាល​ចុះ​ក្រោម​ងើប​ទៅ​ណា​មិន​រួច​។ និយាយ​រួម​ទៅ គឺ​ពិតជា​គួរ​ឲ្យ​ខ្មាស់​គេ​ណាស់​។

រឿង​នេះ បាន​កើតឡើង​នៅ​បឋម​សិក្សា​ក្នុង Tucson រដ្ឋ Arizona សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​សុក្រ​។ នា​ពេល​ដែល​កើតហេតុ​នោះ គឺជា​ថ្ងៃ​ឈប់​សម្រាក​របស់​សិស្ស​ដែល​ធ្វើ​ឲ្យ​សាលា​មាន​សភាព​ស្ងាត់​។

អ្នកនាំពាក្យ​របស់​ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គេ​បាន​និយាយ​ជាមួយនឹង​បុរស​ម្នាក់​នោះ​ហើយ តែ​គ្មាន​បាន​ព័ត៌មាន​អ្វី​ទេ​។

លោក Corey Greenhill ដែល​ជា​អ្នកគ្រប់គ្រង​នៅ​ហាង​មួយ​ជិត​សាលា​ខាងលើ បាន​ប្រាប់​មក​អ្នក​យក​ព័ត៌មាន​ថា គាត់​បានឃើញ​សកម្មភាព​របស់​បុរស​នោះ មុន​ពេល​ជាប់​នឹង​ច​ង្រឹ​ងរ​បង​។ បុរស​នោះ​បាន​ចូល​ក្នុង​ហាង​របស់​លោក ហើយ​ខ្ចី​ទូរស័ព្ទ​ដើរ​ចេញ​ទៅ​។ អ្វី​ដែល​ធ្វើ​ឲ្យ​លោក Corey ឆ្ងល់ គឺ​ហេតុ​អ្វី​បានជា​បុរស​ខាងលើ​យក​ទូរស័ព្ទ​ដៃ​របស់​លោក​ទៅ​តេ​ទ​ឱ្យ​ប៉ូលិស​ទៅ​វិញ​។ លោក Corey ប្រាប់​ថា ៖ «​ខ្ញុំ​ពិតជា​មិនដឹង​ថា អ្វី​ឲ្យ​ប្រាកដ​ទេ​»៕