ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ធំ​បំផុត​នៅ​អង់គ្លេស​មានកូន​ដល់ទៅ…

7 ឆ្នាំ មុន

លោកស្រី ​Sue Radford ​អាយុ​៤២​ឆ្នាំ និង​លោក ​Noel Radford ​អាយុ​៤៦​ឆ្នាំ ​ជា​ប្តី​ប្រាប់​គេហទំព័រ​ថា

ប្តី​-​ប្រពន្ធ​មួយគូ​មានកូន​១៩​នាក់​ក្លាយជា​ «​គ្រួសារ​ធំ​បំផុត​» ​នៅ​អង់គ្លេស ហើយ​បច្ចុប្បន្ន​ប្រកាស​ថា ​ជិត​ទទួល​បាន​សមាជិក​ថ្មី​ទី​២០​ម្នាក់​ទៀត​ហើយ ។

លោកស្រី ​Sue Radford ​អាយុ​៤២​ឆ្នាំ និង​លោក ​Noel Radford ​អាយុ​៤៦​ឆ្នាំ ​ជា​ប្តី​ប្រាប់​គេហទំព័រ​ថា កូនពៅ​របស់​ពួក​គេ​នឹង​សម្រាល​នៅ​ខែកញ្ញា ២០១៧ បន្ទាប់​ពី​កូនស្រី​Phoebe Willow​កើត​នៅ​ខែកក្កដា ២០១៦ ។

ក្រុម​គ្រួសារ ​Radford ​បាន​បង្ហាញ​ក្នុង​កម្មវិធី​ទូរទស្សន៍ ​«​កូន​១៩​នាក់ និង​រំពឹង​ថា ​មាន​ម្នាក់​ទៀត​» ។ លោកស្រី​ Sue Radford ​ធ្លាប់​តាំងចិត្ត​មិន​ឱ្យ​មានកូន​ទៀត​ទេ ក្រោយ​ពី​បានកូន​ស្រី​ Hallie ​កាលពី​ឆ្នាំ​២០១៥ ។ ការ​តាំងចិត្ត​មិន​បាន​សម្រេច​ដោយ​គាត់​មានកូន​ម្នាក់​ទៀត ដូច្នេះ​កូនពៅ​មាន​បងប្រុស​១០​នាក់ និង​បងស្រី​៩​នាក់ ។

ក្រុម​គ្រួសារ​នោះ​រស់នៅ​ក្រុង​ម័​រ​ខុ​ម ចក្រភព​អង់គ្លេស ។ លោក​Noel និង​លោកស្រី​Sue​បើកហាង​ធ្វើ​នំ​រក​ចំណូល​ចិញ្ចឹមជីវិត ។ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ ម្តង​ៗ​ត្រូវ​ប្រើ​រថយន្ត​មី​នី​បាស់​ដឹក​ក្រុម​គ្រួសារ ។

ចំពោះ​ក្រុម​គ្រួសារ​ធំ​បំផុត​នៅ​លើ​ពិភពលោក​គឺ​គ្រួសារ​លោក​Ziona Chana​ជនជាតិ​ឥណ្ឌា នៅ​ក្រុង​Bakwang​ដោយ​មានកូន​៩៤​នាក់ ប្រពន្ធ​៣៩​នាក់ មានផ្ទះ​កម្ពស់​៤​ជាន់ បន្ទប់​គេង​១០០ កូនប្រសា​១៤​នាក់ និង​ចៅ​៣៣​នាក់ ៕