ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់​សាច់! មុតដៃពេលធ្វើសត្វកង្កែប តេនញ៉ាចូល​​សំងំ​ក្នុង​ខួរ​ក្បាល

7 ឆ្នាំ មុន

ចិន ​៖ តាម​ប្រភព​ពី Metro​ឱ្យ​​ដឹង​ថា យុវជន​អាយុ​១៩​ឆ្នាំម្នាក់មាន​អាកា​រៈ​ឈឺក្បាល​មិន​បាត់​អស់​​​ជា​​ច្រើន​​ឆ្នាំ ​​ស្រាប់តែភ្ញាក់ផ្អើល​ថា ការឈឺក្បាលនោះ បណ្តាលមកពី​​សត្វ​​តេន​ញ៉ាសំ​ងំ​រស់​​ក្នុង​ខួរក្បាល​ ។

ចិន ​៖ តាម​ប្រភព​ពី Metro​ឱ្យ​​ដឹង​ថា យុវជន​អាយុ​១៩​ឆ្នាំម្នាក់មាន​អាកា​រៈ​ឈឺក្បាល​មិន​បាត់​អស់​​​ជា​​ច្រើន​​ឆ្នាំ ​​ស្រាប់តែភ្ញាក់ផ្អើល​ថា ការឈឺក្បាលនោះ បណ្តាលមកពី​​សត្វ​​តេន​ញ៉ាសំ​ងំ​រស់​​ក្នុង​ខួរក្បាល​ ។

តេន​ញ៉ា​ប្រវែង​ជាង​​៤​អ៊ី​ញ បាន​ចូល​ក្នុង​រាង​កាយ​​យុវជនឈ្មោះ​ Wen Xiaoli កាលពី​ពេល​២​ឆ្នាំ​​មុន បន្ទាប់ពី​​គាត់​​មុត​ដៃ​ ខណៈ​ពេល​​កំពុង​សម្លាប់សត្វកង្កែប​ ​។ តេនញ៉ា​បាន​​វារ​ពី​​កន្លែង​​មុត​នោះ ទៅ​​កាន់​ខួរក្បាល​របស់​គាត់ ហើយ​រស់នៅ​ក្នុង​ទីនោះ​ អស់​ពេល​ជាង​ពីរ​ឆ្នាំមកហើយ ​។

Wen មាន​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​គាត់​ទៅ​ជួប​ជាមួយនឹង​គ្រូពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​។ នៅ​ពេលធ្វើការ​ថត CT Scan គេ​ឃើញ​មាន​សត្វ​តេន​ញ៉ា​នៅ​ក្នុង​ខួរក្បាល​របស់ Wen​។

លោក​វេជ្ជបណ្ឌិត​វះកាត់​ប្រព័ន្ធ​ប្រសាទ Yang Zhiquan បាន​មាន​ប្រសាសន៍​ថា​៖ «វា​នៅ​រស់ ហើយ​កំពុង​តែ​កំរើក​ចុះឡើង​នៅ​ក្នុង​ខួរក្បាល​របស់ Wen​។ ពួក​យើង​បាន​យក​វា​ចេញ​ទាំង​នៅ​រស់ ព្រោះ​ថាបើ​ហ៊ាន​តែ​បែក​នោះ​គឺ​ប្រាកដជា​អាច​មាន​កូនចៅ​ត​ទៀត​នៅ​ក្នុង​ខួរក្បាល​ហើយ​» ។

លោក​វេជ្ជបណ្ឌិត​​​បន្ត​ទៀត​ថា​ «ការ​បង្ក​រោគ​ដោយ​សត្វល្អិត​ ពិតជា​មិនសូវ​មាន​ទេ តែ​វា​អាច​នឹង​ទៅ​រស់នៅ​ក្នុង​ខួរក្បាល ហើយ​យក​ខួរក្បាល​ធ្វើ​ជា​ចំណីអាហារ​របស់​វា​។ ជាមួយ​គ្នា​នេះ​ដែរ វា​នឹង​បញ្ចេញ​សារធាតុ​ដែល​ធ្វើ​ឲ្យ​ខួរក្បាល​រលាក និងខូចខាត​ដល់​ស​រសៃ​ប្រសាទ​ទៀត​ផង​។ វា​អាច​បង្ក​ជា​អាកា​រៈ​ឆ្កួត​ជ្រូ​ង ពិការ និងការ​បាត់បង់​សមត្ថភាព​ក្នុង​ការ​ចង​ចាំ​ និង​និយាយ​ស្តី​» ។ វា​ពិតជា​សំណាង​​ណាស់ ដែល​លោក Wen ​បាន​ធូរស្បើយ​ជា​លំដាប់​ ។