ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា​វ​ម្ល៉េះ ! កាត់​បំពង់​សំឡេង​ចោល ព្រោះ​កុំឱ្យ​វា​ព្រុស

7 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នក​រកស៊ី​បង្កាត់​ពូជ​ឆ្កែ​ម្នាក់ ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​កាត់​បំពង់​សម្លេង​របស់​ឆ្កែ​ចោល ព្រោះ​មិន​ចង់​ឲ្យ​វា​ព្រុស​ថ្លង់​គេឯង​។

អេ​ស្ប៉ា​ញ​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នក​រកស៊ី​បង្កាត់​ពូជ​ឆ្កែ​ម្នាក់ ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​កាត់​បំពង់​សម្លេង​របស់​ឆ្កែ​ចោល ព្រោះ​មិន​ចង់​ឲ្យ​វា​ព្រុស​ថ្លង់​គេឯង​។

ជន​សាហាវ​ខាងលើ ដែល​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​ទេ ដោយ​បាន​លាក់​ទុក​ឆ្កែ​ជា​ច្រើន​ក្បាល​នៅ​ក្នុងផ្ទះ​របស់​គាត់​នៅ​ទីក្រុង Barcelona អេ​ស្ប៉ា​ញ​។ ឆ្កែ​ដែល​គេ​ទុក​ទាំងអស់​សុទ្ធតែ​ជា​ឆ្កែ​នៅ​តូច​ៗ​ដែល​មិន​បាន​មើលថែ​ឲ្យ​បាន​ល្អ​។ ភាគច្រើន​គឺ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ទ្រុង​ចោល  ឯ​ខ្លះ​ទៀត​រត់​ពាស​វាល​ពាស​កាល ដោយ​គ្មាន​អ្នក​មើលថែ​។

តាម​ការ​រាយការណ៍​បាន​ឲ្យ​ដឹង​ថា សត្វ​ឆ្កែ​ទាំងនោះ គឺ​សម្រាប់​លក់​នៅ​លើ​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត​។ ប៉ូលិស​ចាត់​ទុក​ថា ការ​កាត់​បំពង់​សម្លេង​របស់​សត្វ​ឆ្កែ​ជា​ការ​ធ្វើបាប​សត្វ ហើយ​វា​ជា​អំពើ​ខុសច្បាប់​៕