ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​ចំ​ថ្ងៃ​ស៊យ! ១​ក្រុមធ្វើសកម្មភាពលើស្ត្រី​ម្នាក់​ក្រោមស្ពានអា​កាស​​ស្ទឹងមានជ័យ​ មិន​​សំរេច ​អស់ទាំង​​ម៉ូតូ​១គ្រឿង​ទៀត

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ជនសង្ស័យ​មួយ​ក្រុម​ចេញ​ធ្វើ​សកម្មភាព​ឆ.ក់​ទូរ​សព្ទ័​ពី​ស្ត្រី​ម្នាក់​ដែល​ជិះ​នៅ​លើ​ម៉ូតូ​

​រាជធានីភ្នំពេញ ៖ ជនសង្ស័យ​មួយ​ក្រុម​ចេញ​ធ្វើ​សកម្មភាព​ឆ.ក់​ទូរ​សព្ទ័​ពី​ស្ត្រី​ម្នាក់​ដែល​ជិះ​នៅ​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា មិន​បាន​សំរេច ចំ​ថ្ងៃ​ស៊យ​ក៍​ត្រូវ​អ្នក​បើក​ម៉ូតូ​កង់​បី បើក​កៀរ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​នៅ​កន្លែង​កើតហេតុ ហើយ​នាំ​គ្នា​រត់គេច​ចោល​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ បង្កការ​ភ្ញាក់​ផ្អើល​កាលពី​​វេលា​ម៉ោង​៧​និង​២៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២២ នៅ​ចំណុច​ក្រោម​ស្ពាន​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​មួយគ្រឿង ម៉ាក​ស៊ុ​យ​ហ្ស៊ុយគី​និ​ច ស៊េរី​ឆ្នាំ​២០២៣ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1JU 0265 ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។

តាម​​ប្រភពពី​ស្ត្រី​រង​គ្រោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា ជិះ​ចេញពី​ម្តុំ​ផ្លូវ​២០០៤ ​ក្នុង​គោលបំណង​ទៅ​ទិញ​បន្លែ​នៅ​ផ្សារ​ដើម​គ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​វៀង​តាម​ក្រោម​ស្ពាន​ស្ទឹង​មាន​ជ័យ គាប់​ជួន​ពេល​នោះ ក៍​ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ប្រភេទ​អូ​តូ ​ក្នុងនោះ​ជនសង្ស័យ​២​នាក់ ក្នុង​ចំណោម​៤​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាកស៊ុ​យ​ហ្ស៊ុយ​គី​និ​ច មួយ​គ្រឿង បាន​មក​ធ្វើ​សកម្មភាព ឆ.ក់​យក​ទូរ​សព្ទ័​ពី​ដៃ​របស់​គាត់​បាន​សំរេច​ ហើយក៍​បន្ថែម​ល្បឿន​ម៉ូតូ​គេច​ខ្លួន​ដែរ​ តែ​ពេល​នោះ​ត្រូវ​បានរូប​គាត់​ស្រែ​កថា​ចោរ​ៗ ក៍​ត្រូវ​បុរស​ជា​អ្នក​បើក​កង់​បី​មើល​តាម​កញ្ចក់​ឃើញ ក៍បាន​បួង​ចង្កូត​កៀរ​បំ​បុ.ក​ម៉ូតូ​ជនសង្ស័យ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ ហើយ​ធ្លាក់​ទូរ​សព្ទ័​របស់​គាត់​ជា​ជន​រង​គ្រោះ​នៅ​លើ​ដី​វិញ​ផង​ដែរ ។

តាម​ប្រភព​​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ដួល​ម៉ូតូ ហើយ​ធ្លាក់​ទូរ​សព្ទ័​របស់​គាត់​វិញ ជនសង្ស័យ​ភ័.យ​ស្លន់ស្លោក៏​នាំ​គ្នីគ្នា​រត់​ទៅ​ជិះ​ម៉ូតូ​ជាមួយ​បក្សពួក​ផ្សេង​ទៀត​គេចខ្លួន​បាត់​ស្រមោល​អស់ តែ​បាន​បន្សល់​ទុក​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុយគី​និ​ច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1JU 0265 ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

ក្នុង​ករណី​ខាងលើ​នេះ​ដែរ ​ស្ត្រី​​រង​គ្រោះ​​មិន​បាន​ទៅ​ពាក់​បណ្ដឹង​នោះ​ទេ ដោយសារ​តែ​ទូរស័ព្ទ​ដែល​ទិញ​តម្លៃ​ជាង​១០០​ដុល្លារ​មិន​បាន​បាត់ គាត់ក៏​បន្ត​ដំណើរ​ជិះ​​កង់បី​ឥណ្ឌា​ទៅ​ទិញ​បន្លែ​ជា​បន្ត​ទៀត​។

ក្រោយ​ពេល​កើតហេតុ នៅ​សល់​តែ​ម៉ូតូ​របស់​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ ដើម្បី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ នាំ​យក​មក​ចាត់ការ​តាម​នី​តិ​វិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ