ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ! ជនបង្កដឹងខ្លួនហើយ តែ​សុខៗ​និយាយ​ម្នាក់​​ឯង

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បើតាម​ក្រុម​សាច់ញាតិ​បុរស​ដែលបង្ក​​សោកនាដកម្ម ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ នៅ​ចំណុច​​មុខ​អតីត​រោងចក្រ​កាត់ដេរ គួ​ង ហុង លើ​វិ​ថី​ព្រះ​មុនី​វង្ស ​ដែលធ្វើឱ្យ​​មនុស្ស​ស្លា.ប់​៣​នាក់ និង​របួសធ្ងន់​-​ស្រាល​៧​នាក់នោះ បាន​​ឱ្យ​កោះ​សន្តិភាពដឹង ​​នៅ​​ព្រឹក​ថ្ងៃទី​០៣ មេសា នេះថា ​បុរសរងគ្រោះ(ជនបង្ក)​​ដឹងខ្លួន​ហើយ និង​មាន​អាការៈរាង​ធូរ​ស្បើយ​បន្តិច ​ហើយគ្រូ​​​​

រាជធានីភ្នំពេញ ៖ បើតាម​ក្រុម​សាច់ញាតិ​បុរស​ដែលបង្ក​​សោកនាដកម្ម ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ នៅ​ចំណុច​​មុខ​អតីត​រោងចក្រ​កាត់ដេរ គួ​ង ហុង លើ​វិ​ថី​ព្រះ​មុនី​វង្ស ​ដែលធ្វើឱ្យ​​មនុស្ស​ស្លាប់​៣​នាក់ និង​របួសធ្ងន់​-​ស្រាល​៧​នាក់នោះ បាន​​ឱ្យ​កោះ​សន្តិភាពដឹង ​​នៅ​​ព្រឹក​ថ្ងៃទី​០៣ មេសា នេះថា ​បុរសរងគ្រោះ(ជនបង្ក)​​ដឹងខ្លួន​ហើយ និង​មាន​អាការៈរាង​ធូរ​ស្បើយ​បន្តិច ​ហើយគ្រូ​​​​ពេទ្យ​បាន​ដោះ​អុកហ្ស៊ី​សែន​ចេញ ដោយគាត់​អាចពិសារបបរ​​បាន ​។

ប្រភពបន្តថា ប៉ុន្តែការដឹងខ្លួនរបស់ជនបង្កខាងលើ គឺមានស្ថានភាពប្លែក ដោយគាត់នៅតែ​រវើរ​វាយខ្លាំង និងនិយាយស្តីតែម្នាក់​ឯង ទៀត ដែល​តម្រូវ​ឱ្យ​ក្រុមគ្រូពេទ្យ​ត្រូវតែ​​តាម​​ដា​ន​ និងពិនិត្យ​ជំងឺ​ជាបន្តទៀត​​នៅ​ក្នុង​មន្ទីរពេទ្យ​ខ្មែរ-សូវៀត (ហៅរុស្ស៊ី) ដដែល ។ ហើយក៏​មិន​ដឹង​ថា ​​ជន​បង្កនោះ ​​អាច​ចេញពី​មន្ទីរពេទ្យ​នៅពេលណានោះ​ទេ ​ខណៈនៅ​មុខ​បន្ទប់សង្គ្រោះ​មានកម្លាំងនគរបាល​ចរា​ចរណ៍ ​បានយាមយ៉ាងតឹងរឹងបំផុត ។

បុរស​បង្ក​ខាងលើឈ្មោះមាស សុខ​ហេង អាយុ​៣០​ឆ្នាំ ជា​លក់​ទូរស័ព្ទ ស្នាក់​នៅផ្ទះ​លេខ​១១១ ផ្លូវជាតិ​លេខ​​២ ភូមិ​ទួលរ​ការ ក្នុង​សង្កាត់​​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ បើករថយន្ត​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២M-២២៤៥ ។ ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក​ឱ្យ​មាន​កំហឹង​ពី​មហាជន នាំ​គ្នា​វាយ​កម្ទេច​រថយន្ត និង​វាយដំ​អ្នក​បើក​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​រួច​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យ​រុ​ស្សី​) បើ​កុំ​សមត្ថកិច្ច​ជួយ​ទាន់​សង្ស័យ​​មិន​រស់​ទេ ។

កាលពី​​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​២៩ មីនា កន្លងមក ជន​បង្ក គឺ​​កំពុង​ស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ (​ជាន់​ទី​២) នៅ​ក្នុង​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​ដដែល ដោយ​គេ​ឃើញ​មានការ​យាម​នៅ​មុខ​បន្ទប់​យ៉ាង​តឹង​រឹង​ពី​សំណាក់​កម្លាំង​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ម្នាក់​អាច​ទៅ​ជិត​ឡើយ ។

បើ​តាម​គ្រូពេទ្យ​ឱ្យ​ដឹង​ថា សភាព​អ្នកជំងឺ គឺ​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ដោយ​អត់​ដឹងខ្លួន​នោះ​ទេ តាំងពី​ថ្ងៃ​ដែល​បញ្ជូន​មក​សង្គ្រោះ​នោះ ។ អ្នកជំងឺ​ត្រូវ​បាន​ដាក់​អ៊ុ​ក​ហ្ស៊ី​ហ្សែ​ន​តាម​មាត់​ជាប់​ជា​និច្ច ។ ទោះបីជា​យ៉ាងណា ក្រុម​គ្រូពេទ្យ​នឹង​ធ្វើការ​តាមដាន​បន្ត​ទៀត តែ​មិនដឹង​ថា អាច​ដឹងខ្លួន​នៅ​ពេល​ណា​ទេ ។

​កាលពី​​ថ្ងៃ​ទី​៣០ មីនា​ ថា ពាក់ព័ន្ធ​លើ​ករណី​សោកនាដកម្ម​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ខាងលើ​ គឺ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​​ហើយ ។ជន​រង​គ្រោះ​សរុប​ទាំងអស់ គឺ​មាន​ចំនួន​១០​នាក់ ដែល​៣​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ហើយ​អ្នក​រង​របួស​ធ្ងន់​មាន​​ចំនួន​៦​នាក់ និង​ស្រាល​១​នាក់ ។ ក្នុង​នោះ ជន​រង​គ្រោះ​ចំនួន​៦​នាក់ (​មាន​អ្នក​ស្លាប់​៣ និង​របួសធ្ងន់​៣) បាន​ដាក់​ពាក្យ​បណ្តឹង​​ទៅ​សមត្ថ​កិច្ច​​ជា​ផ្លូវការ ដើម្បី​ទាមទារ​ឱ្យ​ភាគី​បង្ក​ទទួលខុសត្រូវ ក្នុង​សំណង​រដ្ឋប្បវេណី ។ ដោយឡែក ជន​រង​គ្រោះ​៤​នាក់​ទៀត គឺ​សុំ​មិន​ប្តឹង​ជន​បង្ក​នោះ​ទេ ដោយ​គេ​យល់​ថា ជន​បង្ក​នោះ មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ទៅ​ហើយ ដោយ​ពួក​គេ​សុំ​ត្រឹមតែ​ម៉ូតូ​ពី​សមត្ថកិច្ច​វិញ​តែ​ប៉ុណ្ណោះ ដើម្បី​យក​ទៅ​ជួសជុល​ប្រើប្រាស់​បាន​វិញ ។ ជន​រង​គ្រោះ​៤​នាក់ ដែល​អត់​ប្តឹង​នេះ ក៏​មាន​អ្នក​របួសធ្ងន់​ដែរ។

គួររំលឹក​ថា មុន​ពេល​​កើតហេតុគ្រោះថ្នាក់នៅយប់​ថ្ងៃទី២៧ មីនា កន្លងមក បុរស​បង្ក​ខាងលើបាន​បើករថយន្ត​របស់​ខ្លួន​តែ​ម្នាក់ឯង​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​តាម​ផ្លូវ​ធម្មតា ។ លុះ​មក​ដល់​ចំណុច​ហាង​លក់​ម៉ូតូ​ហុងដា​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​ក្បែរ​កន្លែង​កើត​ហេតុ​​នោះ ក៏​បាន​បើករថយន្ត​ទៅ​ប៉ះ​ជាមួយនឹង​រថយន្ត​មួយ​គ្រឿង ហើយ​ក៏​ព្យាយាម​បើក​គេចខ្លួន ។

លុះ​បើក​រត់គេច​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​ផ្លូវ​មាន​សភាព​ចង្អៀត ហើយ​ឃើញ​ផ្លូវ​បញ្ច្រាស​ទំនងជា​ទូលាយ អាច​បើក​គេច​បាន ទើប​បុរស​រូប​នោះ ក៏​បាន​បើករថយន្ត​ឆ្លង​ទៅ​ម្ខាង ដែល​ជា​ផ្លូវ​បញ្ច្រាសទិស​ក្នុង​បំណង​ព្យាយាម​បើក​គេចខ្លួន​ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​បាន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង និង​មនុស្ស​ជា​ច្រើន​នាក់​បណ្តាល​ឱ្យ​ស្លាប់ និង​រង​របួស​រដូករណែល​ពេញ​ផ្លូវ​តែ​ម្តង ។

ភ្លាម​ៗ​នោះ រថយន្ត​និង​អ្នកបើកបរ ត្រូវ​បាន​ក្រុម​អ្នក​ធ្វើ​ចរាចរណ៍​មិនដឹង​អ្នក​ណាខ្លះ​ទេ យ៉ាងច្រើន​នាំ​គ្នា​ធ្វើការ​ឡោម​ព័ទ្ធ​ដេញចាប់​ឃាត់​បាន ដោយ​អ្នកខ្លះ​បាន​នាំ​គ្នា​ចោមរោម​វាយដំ​ទៅ​លើ​អ្នកបើកបរ​រូប​នោះ ដូច​ទឹកបាក់​ទំនប់ បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ហើយ កុំ​តែ​មានការ​រារាំង​អំពី​សំណាក់​កម្លាំង ។